រួមភេទ​ច្រើន

នាងខ្ញុំ​មានសង្សារ​ម្នាក់។ ជារៀង​រាល់យប់ គាត់គេង​(រួមភេទ)​ជាមួយ​នាងខ្ញុំ​ពី៥​ទៅ៦ដង​ឯណោះ។ តើនេះ​ជារឿង​ធម្មតា ឬ​យ៉ាងណា?
កញ្ញា ល. ល អាយុ​២០ឆ្នាំ ភ្នំពេញ

វេជ្ជណ្ឌិត លី ចេងហ៊ុយ ៖ ការ​ប្រព្រឹត្ដ​បែបនេះ​មិនមែន​ជារឿង​មិនធម្មតា​នោះទេ ប្រសិនបើ​សង្សារ​របស់​ប្អូនស្រី​ទទួលការ​ទាក់ ទាញ​ខាង​ផ្លូវភេទ​ជាខ្លាំង​ពីប្អូនស្រី។ ចំណង់​ផ្លូវភេទ​មាន​ទំហំ និង​បរិមាណ​មិនដូចគ្នា​ទេ ពី​មនុស្សម្នាក់​ទៅមនុស្ស​ម្នាក់។ បុរស​មួយចំនួន​មានចំណង់​ផ្លូវភេទ​ខ្លាំងក្លា ដូចជា​មានតម្រូវការ​បរិមាណ​រួមភេទ​ញឹកញាប់​ជាដើម។ ករណី​រួមភេទ​ញឹកញាប់​នេះ ច្រើនតែ​កើត ឡើង​នៅលើស្នេហា​គ្រាដំបូង និង​ពេល​ស្រឡាញ់គ្នា​ដំបូងៗ​តែប៉ុណ្ណោះ។ ព្រោះថា តម្រេក​កាម និង​ចំណង់កាម​អាច​ថមថយ​បន្ដិចម្ដងៗ​ទៅតាម​ពេលវេលា ចំណែក​ឯកម្លាំង​មហិទ្ធិឫទ្ធិភេទ​ក៏ត្រូវ​ថមថយ​ដូចគ្នាដែរ។ ករណី​គូសង្សារ​ប្អូនស្រី​ការរួមភេទ​៥ទៅ៦ដង ក្នុង​១យប់​មិនបន្ដផល​ប៉ះពាល់​ធំដុំទេ ព្រោះថា​ប៉ុន្មានឆ្នាំ​ក្រោយ ភាព​ញឹកញាប់​នេះអាច​ថមថយ​ហើយ។ ប៉ុន្ដែ​សូម​ប្រយ័ត្នប្រយែង ចំពោះ​ការប្រើ​កម្លាំងកាយ​ហួសហេតុ​ពេក ក៏អាច​ប៉ះពាល់ដ​ល់សុខភាព​ខ្លះដែរ។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៣៧ ខែកុម្ភៈ ឆ្នាំ២០០៩

Google Analytics Alternative