របៀប​​​ជ្រើសរើស​​​កម្រាលពូក

ស្ដ្រីគ្រប់រូបគួរតែមានគំនិតច្នៃប្រឌិតដ៏ល្អមួយសម្រាប់​ការ​រៀបចំផ្ទះ ជាពិសេស​ការរៀប​ចំ​កម្រាលពូក។ ការរៀប​ចំកម្រាល​ពូក​ឱ្យបាន​ត្រឹមត្រូវ​ធ្វើឱ្យ​លោកអ្នក​មាន​ភាព​ងាយស្រួល​ក្នុងការ​ប្រើប្រាស់​ដោយពុំ​បាច់​បារម្ភ​អំពី​ផល​ប៉ះពាល់ ហើយអាច​ធ្វើឱ្យ​ កម្រាលពូក​អាចរក្សា​ទុកបាន​យូរ​ទៀតផង។ មិត្ដនារី​ទាំងអស់​ប្រហែល​ជាគិតថា តើធ្វើ​ដូចម្ដេច​ដើម្បី​ជ្រើសរើស​កម្រាលពូក​លោកអ្នក​អាចរក្សា​ទុកបានល្អ។

រូបភាពទស្សនាវដ្តីសុខភាពយើង

ទស្សនាវដ្ដី សុខភាពយើង ជួបជាមួយលោកស្រី សាពណ៌ ម៉ូដែនលីង អេជិនស៊ី ប្រាប់​អំពី​របៀប​ជ្រើសរើស​កម្រាលពូក​ ដើម្បីឱ្យ​លោកអ្នក​នាងកញ្ញា​ងាយស្រួល​នៅក្នុង​ការ​ជ្រើសរើស​កម្រាលពូក។

របៀបជ្រើសរើសកម្រាលពូក

មិត្ដនារីទាំងអស់គួរតែជ្រើសរើសកម្រាលពូកផ្កា និងពណ៌​ទៅតាម​ចំណង់ចំណូល​ចិត្ដអ្នក​នាងកញ្ញា ឬក៏​ក្រុម​គ្រួសារ​របស់ លោកអ្នក​ផ្ទាល់។ ព្រោះ​កម្រាលពូក​មានច្រើន​ប្រភេទ​ដែលធ្វើ​ឱ្យស្ដ្រី​គ្រប់រូប​ពិបាក​នៅក្នុង​ការ​ជ្រើសរើស​ពណ៌ស​ឬពណ៌សាច់។ បើ​ លោកអ្នក​នាងកញ្ញា​ជ្រើសរើស​កម្រាលពូក​ដែលមានផ្កា ឬដែលមាន​ពណ៌ច្រើន​លាយគ្នា នៅពេល​ដែល​បោកគក់ អាចធ្វើឱ្យ​ចេញពណ៌​ ប្រឡាក់​មើលទៅ​មិនស្អាត។ ជាពិសេស​មិត្ដនារី​ត្រូវ​ជ្រើសរើស​កម្រាលពូក​ទៅតាម​ប្រភេទនៃ​គ្រែគេង​របស់​លោកអ្នក​នាងកញ្ញា​ផង ដែរ។ សម្រាប់អ្នក​ដែលមាន​ជីវភាព​ធូរធារ បន្ទប់គេង​គឺធំទូលាយ ចាំបាច់​ត្រូវ​ជ្រើសរើស​កម្រាលពូក​ដែលមាន​ផាសុកភាព និងសោភ័ណ ដូចជា​ត្រូវប្រើ​ពណ៌ស នៅពេល​ដែលចូល​ទៅ​សម្រាក​ធ្វើឱ្យ​មាន​អារម្មណ៍​បរិសុទ្ធ ស្រស់ថ្លា ស្រឡះ​មុខមាត់។ តែបើ​មិត្ដនារី​ ជ្រើសរើស​កម្រាលពូក​ដែលមាន​ជាផ្កា​ច​ម្រុះពណ៌​មើល​ទៅ​រ​ញ៉េរ​ញ៉ៃ​រីក​ស្គុះស្គាយ​បន្ដិច តែគឺ​តម្រូវ​ទៅតាម​ចំណង់​ចំណូល​ចិត្ដរបស់​ លោកអ្នក​នាងកញ្ញា​ផងដែរ។ បើសិន​ជា​មិត្ដនារី​ដែលជា​មេផ្ទះ​វ័យចំណាស់ គួរតែ​ជ្រើសរើស​កម្រាលពូក​ដែលស្រគត់​ស្រគំមើល​ទៅត្រជាក់​ភ្នែក។

រូបភាពទស្សនាវដ្តីសុខភាពយើង

សារៈប្រយោជន៍ និងផលប៉ះពាល់​​​ក្នុងការជ្រើសរើ​​ស​​​កម្រាលពូក

កម្រាលពូក​​​អាចផ្ដល់​​​អត្ថប្រយោជន៍​​​ធ្វើឱ្យលោកអ្នក​​​​នាងកញ្ញា​​​​បានធូរស្បើយ សប្បាយចិត្ដ មានផាសុកភាពល្អ នៅពេល​ ដែលចូល​​​​បន្ទប់គេង​​​​មាន​អារម្មណ៍​​​​ស្រស់ថ្លា ត្រជាក់ចិត្ដ។

ប៉ុន្ដែនៅពេលដែលស្ដ្រីមេផ្ទះជ្រើសរើស​កម្រាលពូក​មិនបាន​ត្រឹមត្រូវ ពណ៌ស្រស់​ឆើតឆាយ ធ្វើឱ្យ​អារម្មណ៍​របស់លោកអ្នក​នាងកញ្ញា​មិនបាន​សម្រាក​ដូចគ្នា។ តែបើ​ជ្រើសរើស​យកពណ៌ស ឬពណ៌សាច់​គឺចិត្ដ​របស់​លោកអ្នក​នាងកញ្ញា​បរិសុទ្ធ​ទៅតាម​ពណ៌ ទាំងនោះ ហើយ​ងាយស្រួល​នៅក្នុង​ការ​បោកគក់ ព្រោះស្ដ្រី​មេផ្ទះ​សម្អាត​អាច​មើលឃើញ​ស្នាមប្រឡាក់​ដោយភ្នែក​ទទេបាន។

ដំបូន្មានរបស់អ្នកជំនាញ

ស្ដ្រីមេផ្ទះទាំងអស់ចង់ឱ្យការរស់នៅមានភាពស្រស់ថ្លា។ នៅពេល​ដែល​លោកអ្នក​នាងកញ្ញា​ដាក់ក្បាល​នៅលើ​ខ្នើយមាន​ អារម្មណ៍ល្អ។ ហេតុនេះ​គួរតែ​ជ្រើសរើស​ពណ៌ដែល​ស្រគត់​ស្រគំ​មិន​ឆើតឆាយ ជាពិសេស​ពណ៌សាច់ និងពណ៌ស គឺមានសារៈ​សំខាន់​បំផុត​នៅក្នុង​ការរស់​នៅ​របស់​មនុស្ស។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៦៤ ខែឧសភា ឆ្នាំ២០១១

Google Analytics Alternative