ក្បាច់​ហាត់ប្រាណ​ពង្រាប​ក្បាលពោះ (ចលនាទី​៣០)

លោកអ្នក​បានយល់​ដឹង​រួចមក​ហើយ​អំពី​ចលនា​ចំនួន២៩ នៃ​ក្បួនហាត់​ប្រាណ​ពង្រាប​ក្បាលពោះ នៅក្នុង​ទស្សនាវដ្ដី សុខភាពយើង លេខមុនៗ​នេះ។

រូបភាពទស្សនាវដ្ដីសុខភាពយើង

ជាកិច្ច​បន្ដ សូមបន្ដ​ស្វែងយល់ និង​ហាត់​ចលនា​ទី៣០​ជាបន្ដ​ទៅទៀត។

ចលនា​ទី៣០ ៖ លើកជើង​ខ្វែង​ពាក់កណ្ដាល​កន្ដ្រៃ

ជំហរ​ហាត់ ៖ សូម​ដេកផ្ងារ ប្រអប់ដៃ​ទាំងពីរ​កើយក្បាល។ ជើង​ទាំងពីរ​លើកបន្ដឹង​ត្រង់ឡើង​ទៅលើ។

របៀប​ហាត់ ៖ សូមទាញ​កន្ធែក និងខ្វែង​ជើងខាង​ស្ដាំ​ទៅមុខ​ទៅក្រោយ​ជើងឆ្វេង ដោយ​រក្សាជើង​ខាងឆ្វេង​នៅស្ងៀម។ សូមធ្វើ​ចលនា​ខ្វែង​ពាក់កណ្ដាល​កន្ដ្រៃ​ជាមួយ​ជើងស្ដាំ បន្ទាប់មក​ជាមួយ​ជើងឆ្វេង​វិញម្ដង។

ចំនួន​ហាត់ ៖ សូមធ្វើ​ចលនា​ខ្វែងជើង​ខាងស្ដាំ​ឱ្យបាន​១៥ដង និងជើង​ខាងឆ្វេង​ឱ្យបាន​១៥ដង​ដែរ។ បន្ទាប់មក​សូម​សម្រាក បន្ដិច ហើយ​សូមធ្វើ​សាជាថ្មី​ជាមួយ​ជើងម្ខាងៗ​ឱ្យបាន​១៥ដង​ទៀត។

គោល​បំណង ៖ លំហាត់នេះ​បង្ក​ចលនា​សាច់ដុំ​ពោះ​បញ្ឆិត​ទៅខាង​ចំហៀង​ជើងដែល​ធ្វើចលនា។
បើចង់​ដឹង​ព័ត៌មាន​បន្ថែម សូម​ស្វែងរក​អាន​សៀវភៅ “ក្បួនហាត់​ប្រាណ​ពង្រាប​ក្បាលពោះ”
សូមបន្ដ​អានចលនា​បន្ទាប់

ដកស្រង់ ៖ សៀវភៅ “ក្បួនហាត់​ប្រាណ​ពង្រាប​ក្បាលពោះ” និពន្ធដោយ​វេជ្ជបណ្ឌិត លី ចេងហ៊ុយ បោះពុម្ព​នៅខែ​កុម្ភៈឆ្នាំ​២០០៨ ដោយ​ទស្សនាវដ្ដី សុខភាពយើង និងក្រុម​កាឡាក់ស៊ី
អត្ថបទ​ដោយ ៖ វេជ្ជ. លី ចេងហ៊ុយ

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០៦០ ខែមករា ឆ្នាំ២០១១

Google Analytics Alternative