កីឡាលោតកម្ពស់

នៅពេលបច្ចុប្បន្ននេះ ប្រជាពលរដ្ឋខ្មែរគ្រប់វ័យចាប់ផ្ដើម​មានការ​ចាប់អារម្មណ៍ និងយល់ដឹង​យ៉ាងច្រើន​ពីការ​ថែទាំសុខភាព​ តាមរយៈ​ការលេង​កីឡា។ កីឡាមាន​ច្រើនប្រភេទ និងសុទ្ធតែ​មានប្រយោជន៍​ចំពោះ​រាងកាយ និងចំណង់​ ចំណូលចិត្ដ​របស់​លោកអ្នក​ដែលហាត់ គ្រាន់តែ​វិធី​នៅក្នុង​ការ​ហាត់​មានភាព​ផ្សេងៗ​ពីគ្នា។   

រូបភាពទស្សនាវដ្តីសុខភាពយើង

លោក ហ៊ី ឌីណារិន្ទ ជាប្រធានក្លឹបគីងកុង បានណែនាំឱ្យមានការ​ហ្វឹកហាត់​តាមក្បួន ទើប​សុខភាព​រាងកាយ​របស់យើង​ មានភាព​រឹងប៉ឹង​មាំមួន តាមរយៈ​ទស្សនាវដ្ដី សុខភាពយើង។

កីឡាលោតកម្ពស់គឺជាការ​លោតកម្ពស់។

ហាត់នៅពេលណាដែលល្អ​​​សម្រាប់រាងកាយ?

ការហាត់ប្រាណអាចធ្វើទៅបានទាំង៣ពេល ៖ ពេលព្រឹក ពេលថ្ងៃត្រង់ និងពេលល្ងាច។ តែអ្វី​ដែលល្អ​សម្រាប់​រាងកាយ​របស់​លោក​អ្នក​បំផុត​គឺពេល​ព្រលឹម ការដែល​ហាត់ដោយ​ពោះទទេ ឬក៏​លោកអ្នក​អាចញ៉ាំ​ជាភេសជ្ជៈ​តិចតួច​នៅពេល​ដែល​លោកអ្នក​ ហាត់ពេល​ព្រលឹម ងាយស្រួល​ក្នុងការ​កាត់ចោល​នូវ​ចំនួនជាតិ​កាឡូរី។ នៅពេល​ដែលលោក​អ្នកទទួល​ទានចំណី​អាហារ​មុនពេល​ហាត់ ចំណី​អាហារ​ចូលទៅ​ក្នុងខ្លួន​របស់​លោកអ្នក ធ្វើឱ្យ​លោកអ្នក​ឆាប់ហត់​នៅក្នុង​ការលេង​កីឡា និងមិន​បានកាត់​ចោលនូវ​កាឡូរី​នោះទេ។

សារៈប្រយោជន៍នៃកីឡាលោតកម្ពស់

កីឡាមានសារៈប្រយោជន៍ទាំងអស់។ អ្វីដែល​ជា​ចំណុច​សំខាន់​នៃកីឡា​លោតកម្ពស់ គឺជួយ​ចលនា​បេះដូង នៅពេល​ដែល លោកអ្នក​លេងកីឡា​គឺបេះដូង​របស់​លោកអ្នក​ធ្វើ​ចលនា​ដូចគ្នា។ ខ្លាញ់ដែល​រុំនៅ​បេះដូង​អាច​ត្រូវ​រលាយ នៅពេល​ដែល​លោកអ្នក​លេង​ កីឡា ដូចជារត់ ធាក់កង់ ហែលទឹក និងប្រភេទ​កីឡា​មួយចំនួន គ្រប់កីឡា​ទាំងអស់​គឺអាច​ជួយ​សម្រក​ខ្លាញ់ដែល​នៅរុំ​បេះដូង​របស់ ​លោកអ្នក។​

១ . ជួយសម្រកខ្លាញ់ ៖ ខ្លាញ់មាន២ប្រភេទ ខ្លាញ់មួយ​នៅក្នុង​សរសៃឈាម និងខ្លាញ់​មួយទៀត​ជាខ្លាញ់​ធម្មតា។ នៅពេល​ ដែល​លោកអ្នក​បានហាត់​គឺជួយ​សម្រក​ខ្លាញ់​ទាំងអស់ ការហាត់​កីឡាក៏​អាចជួយ​សម្រក​ខ្លាញ់​បានដែរ។

២ . ជួយចលនាសាច់ដុំ ៖ ពេលដែលលោកអ្នក​ធ្វើចលនា​ជួយឱ្យ​សាច់ដុំ​ជើងរបស់​លោកអ្នក​រឹងមាំ។

កីឡាលោតកម្ពស់ជាកីឡាដែលមានប្រយោជន៍ច្រើនចំពោះ​សុខភាព​រាងកាយ ជាពិសេស​ក្មេងៗ​ប្រឹងលេង​លោតកម្ពស់​ ដែលធ្វើ​ឱ្យឆាប់​រហ័ស​ដកកម្ពស់។ នៅពេល​ដែល​ប្រឹងលេង​កីឡា​លោតកម្ពស់ ប្រឹងហក់ ធ្វើចលនា​អាចជួយ​ឱ្យក្មេង​ឆាប់​លូតលាស់​ បានលឿន កាយវិការ​ស្វាហាប់ រឹងប៉ឹង មាំមួន​ជាដើម។ ម្យ៉ាងទៀត​ការលេង​កីឡា​លោត​កម្ពស់​ត្រូវការ​ប្រើ​កំភួន​ជើង ចលនា​ចង្កេះ ខ្នង​ ដៃជួយ​គ្នាទាំងអស់។ កីឡាលោត​កម្ពស់​អាចជួយ​បង្កើន​ការដើរ និងអាចជួយ​សម្រក​ខ្លាញ់។ កីឡាលោត​កម្ពស់​មិនមែន​ជាកីឡា​ដែល មាន​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ទេ មិនចាំ​បាច់​មាន​ឧបករណ៍​ច្រើន​គ្រប់គ្រាន់​ក៏អាច​ហាត់បាន​ដែរ។

ផលប៉ះពាល់នៃការហាត់មិនបានត្រឹមត្រូវ

មុនពេលដែលលោកអ្នកលេងកីឡា ត្រូវកម្ដៅ​សាច់ដុំ​ឱ្យបាន​ត្រឹមត្រូវ​រយៈពេល​១០ទៅ១៥​នាទីសិន។ បើមិន​បាន​កម្ដៅ​សាច់ដុំ​ ធ្វើឱ្យ​សាច់ដុំ​របស់​លោកអ្នក​ស្រក ឬក៏រលាក​សាច់ដុំ សាច់ដុំមិន​លូតលាស់ និងមិនបាន​ផល​គ្រប់គ្រាន់​ទៅតាម​ក្បួនខ្នាត។

ដំបូន្មានអ្នកជំនាញ

លោកអ្នកត្រូវគិតគូរដល់បញ្ហាសុខភាព មាន​សុខភាព​ល្អទើប​ស្វែងរក​របរ​ទទួលទាន​បានល្អ តែបើ​សុខភាព​មិនល្អ​ក៏​ពិបាក​នឹង​ ប្រកប​របរ​រក​ទទួល​ទានដែរ។ ប្រជាពលរដ្ឋ​ដែលមាន​លទ្ធភាព​ទៅហាត់​កីឡា គួរតែ​ទៅហាត់​កីឡា​ទាំងអស់​គ្នា ដើម្បី​សុខភាព​គ្រប់រូប​ តែគួរ​តែហាត់​ទៅតាម​ក្បួនខ្នាត​ឱ្យបាន​ត្រឹមត្រូវ។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៦៤ ខែឧសភា ឆ្នាំ២០១១

Google Analytics Alternative