ការ​​រួមភេទ​​តាម​​រន្ធគូទ

ជម្រាប​​សួរ​លោក​វេជ្ជបណ្ឌិត។ ខ្ញុំ​ងឿង​ឆ្ងល់​​រឿងការ​​រួមភេទ​​តាម​ទ្វារ​លាមក​​ឬ​តាម​រន្ធគូទ។ សូម​​លោក​វេជ្ជបណ្ឌិត​​ពន្យល់ខ្ញុំ​ផង ហើយ​សូម​ផ្ដល់​ឱ្យ​ខ្ញុំ​នូវ​​រូបភាព ឬ​ខ្សែវីដេអូ​​ដែល​​ទាក់ទង​​នឹង​​សកម្មភាព​​រួមភេទ​​តាម​រន្ធគូទ​​នេះផង។ សូម​ទទួល​​នូវ​សេចក្ដី​ស្រឡាញ់​​រាប់អាន។    លោក គ.វ.ស មិន​ស្គាល់​អាយុ និង​​លំនៅដ្ឋាន

វេជ្ជ​បណ្ឌិត លី ចេងហ៊ុយ ៖  ខ្ញុំសូម​​អនុញ្ញាត​​ហៅ​ប្អូន​ប្រុស​​ទៅចុះ។ សូម​អរគុណ​​ចំពោះ​​សំណួរ​​របស់ប្អូន​ប្រុស​​ជា​អនេក។ ខ្ញុំ​សូម​​ជម្រាប​ថា​ការ​​រួមភេទ​​តាម​​ទ្វារលាមក​​នេះ ជា​របៀប​​នៃការ​​រួមភេទ​​មួយ​​មិនមែន​​បែប​ធម្មជាតិ​​ពិតប្រាកដ​​នោះទេ។ ពីព្រោះ​​ទ្វារលាមក ឬ​​រន្ធគូទ​​នេះ ធម្មជាតិ​​បង្កើតមក​​សម្រាប់ការ​​បន្ទោរបង់​​លាមក មិនមែន​​សម្រាប់​​ការ​រួមភេទ​​នោះទេ។ យ៉ាងណា​​ម៉ិញ​កាយវិភាគ​​របស់​​ទ្វារលាមក និង​​ទ្វារមាស​(យោនី) មិនមាន​លក្ខណៈ​​ដូចគ្នា​​នឹង​​សរីរៈសាស្ដ្រ​​ដូចគ្នា​​នោះទេ។ ជាលក្ខណៈ​​វេជ្ជសាស្ដ្រ ការ​រួមភេទ​​តាម​​ទ្វារលាមក​​ងាយមាន​​ការ​​ដាច់​រលាត់ និង​​ដាច់​​ចេញឈាម ដែល​​ជាដើម​​ចម​​បង្ក​ជម្ងឺ​ឆ្លង​​និង​ជម្ងឺ​​កាមរោគ​​ផ្សេងៗ​​យ៉ាងងាយ ជាពិសេស​​ជម្ងឺ​​អេដស៍​​តែម្ដង នោះ​បើ​មិន​មាន​ការ​​ប្រើប្រាស់​​ស្រោម​អនាម័យ​​បាន​​ត្រឹមត្រូវ។ ការ​រួមភេទ​​តាម​​រន្ធគូទ​​នេះ មិនសូវ​​យកមក​​អនុវត្ដ​​ក្នុងការ​​ប្រព្រឹត្ដិ​​ភេទ​​រវាងភេទ​​ផ្ទុយ​គ្នា​ទេ (ការ​រួមភេទ​​រវាង​​បុរស​​និងស្ដ្រី​​ឬស្ដ្រី​​និង​បុរស) តែឃើញ​​មាន​​ច្រើន​តែ​ប្រព្រឹត្ដិ នៅ​ក្នុង​ការ​​រួមភេទ​​រវាងភេទ​​ដូចគ្នា ជាពិសេស​​ការ​រួមភេទ​​របស់​​បុរស​​និងបុរស​​ដែលជា​​បុរស​​ស្រឡាញ់​បុរស។

ទាក់ទង​​នឹងការ​ចង់​បាន​​រូបភាព និង​ខ្សែវីដេអូ​​អំពី​ការ​រួមភេទ​​តាម​រន្ធគូទ​​នេះ ខ្ញុំសូម​​បដិសេធ​​និង​សូម​អភ័យទោស​​ដែលខ្ញុំ មិន​អាច​ផ្ញើ​ជូន ឬ​បោះពុម្ព​ផ្សាយ​​រូបភាព​​បែបនេះ​​លើ​ទំព័រ​​ទស្សនាវដ្ដី សុខភាពយើង ជា​សាធារណៈ​​បាន។ តែ​បើ​មាន​​ឱកាស ខ្ញុំនឹង​​សរសេរ​​អត្ថបទ​​បែប​អប់រំ​​សុខភាព​​ផ្លូវភេទ​​អំពីការ​​រួមភេទ​​តាម​រន្ធគូទ​​នេះ​​ជម្រាប​​ជូន​ប្អូនប្រុស​​និង​លោក​អ្នក​អាន​បាន​​លម្អិត​​ជាង នេះ​​នៅលើ​ទំព័រ​ទស្សនាវដ្ដី សុខភាព​យើង ​និង​​សៀវភៅ​​អប់រំ​​ផ្លូវភេទ​​របស់​ខ្ញុំបាទ​​(ក្រុម​សៀវភៅ​​តម្រា​​ផ្លូវភេទ)​នៅពេល​​ក្រោយ។ បើ​នៅតែ​​មានចម្ងល់ ប្អូនប្រុស​​អាច​​សរសេរ​​សំបុត្រម​ក​កាន់​​ទស្សនាវដ្ដី សុខភាព​យើង​ជាថ្មី​​ម្ដងទៀត​​យើងខ្ញុំ​​ទទួលនូវ​​សំណួរ​​ប្អូនប្រុស និង​ឆ្លើយតប​​ទៅវិញ​​ដោយ​​សោមនស្ស​​រីករាយ។ សូម​​ប្អូនប្រុស​​ជួបតែ​​សំណាង​ល្អ​និង​​អនាគត​ល្អ។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៣៤ ខែវិច្ឆិកា ឆ្នាំ២០០៨

Categories:

Leave a Reply

Your email address will not be published. Required fields are marked *