ត្រីចៀន​ខ្ញី

    រូបភាពទស្សនាវដ្ដីសុខភាពយើង

  • បរិមាណ​មនុស្ស​ទទួលទាន ៥នាក់
  • រយៈពេល​ចម្អិន ១០នាទី
  • រយៈពេល​រៀបចំ​គ្រឿងផ្សំ ៥នាទី

គ្រឿង​ផ្សំ

  • ត្រីរ៉ស់​សាច់សុទ្ធ ៧ខាំ
  • ខ្ញី ១ខាំ
  • សៀង ១​ស្លាបព្រា​បាយ
  • ទឹកត្រី ១ស្លាបព្រា​បាយ
  • ប៊ីចេង ១ស្លាបព្រា​កាហ្វេ
  • ស្ករស ១​ស្លាបព្រា​កាហ្វេ
  • មើមខ្ទឹម​ស ៥កំពឹស
  • ខ្លាញ់ កន្លះ​គីឡូ

រូបភាពទស្សនាវដ្ដីសុខភាពយើង

របៀប​រៀបចំ​គ្រឿងផ្សំ

  • ត្រីរ៉ស់​លាង​ឱ្យស្អាត កាត់​ជាបន្ទះ​ធំល្មម
  • ខ្ញីចិត​សម្បក​ចេញ លាងទឹក​ឱ្យស្អាត ហើយ​ហាន់ឱ្យ​ល្អិត​វែងៗ​ល្មម
  • មើមខ្ទឹមស​លាងទឹក​ឱ្យស្អាត​យកទៅ​ចិញ្ច្រាំ​តែកុំឱ្យ​ម៉ដ្ឋពេក។

របៀប​ធ្វើ

ដំបូង​សូមដាក់់​ខ្ទះឱ្យ​ក្ដៅ ហើយ​ដាក់ខ្លាញ់​ចូលឱ្យ​ក្ដៅ បន្ទាប់​មកត្រូវ​ដាក់ត្រី​ចូលបំពង​ឱ្យក្រៀម​ឡើង​ក្រហម​ទើបលើក​ចុះ។ បន្ទាប់មក​ដួសខ្លាញ់​ចេញខ្លះ ហើយ​ត្រូវដាក់​ខ្ញីចូល​ដោយ​ត្រូវបំពង​ឱ្យក្រៀម​ដួសចេញ។ បន្ទាប់​មកទៀត​សូមដាក់​បំពង​ខ្ទឹមឱ្យ​ឡើង ក្រហម​ល្មមហើយ​ដាក់ត្រី និង​ខ្ញីចូលឆា​ចូលគ្នា រួច​សឹមដាក់​សៀងចូល ដាក់ស្ករ ប៊ីចេង ទឹកត្រី​ឆាឱ្យ​ចូលជាតិ​ដួសដាក់​ចាន​ជាការ​ស្រេច។

បញ្ជាក់ ៖ ម្ហូបនេះ​អាច​ទទួលទាន​បានជាមួយ​បាយស។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០៥៩ ខែធ្នូ ឆ្នាំ២០១០

Google Analytics Alternative