ក្បាច់ហាត់​ប្រាណ​ពង្រាប​ក្បាលពោះ (ចលនាទី២៨)

លោកអ្នក​បានយល់​ដឹង​រួចមក​ហើយ​អំពី​ចលនា​ចំនួន២៧ នៃ​ក្បួន​ហាត់ប្រាណ​ពង្រាប​ក្បាលពោះ នៅក្នុង​ទស្សនាវដ្ដី សុខ ភាពយើង លេខ​មុនៗ​នេះ។

រូបភាពទស្សនាវដ្ដីសុខភាពយើង

ជាកិច្ចបន្ដ សូម​បន្ដ​ស្វែងយល់ និង​ហាត់​ចលនា​ទី២៨​ជាបន្ដ​ទៅទៀត។

ចលនា​ទី២៨ ៖ លើក​ចំហៀង​ខ្លួន​ច្រត់​បាតដៃ

ជំហរ​ហាត់ ៖ មាន​ជំហរហាត់​ដូច​ចលនាទី២៧​ដែរ តែខុស​ត្រង់​ថាពេល​នេះ​ច្រត់លើ​បាតដៃ។
របៀប​ហាត់ ៖ សូម​បង្ហើប​អាងត្រគាក​ពីលើ​កម្រាល​ដោយ​ពឹងលើ​ប្រអប់​ជើង និង​ច្រត់លើបាតដៃ។
ចំនួន​ហាត់ ៖ សូមធ្វើ​ចលនា​នេះ​ជាមួយ​ចំហៀង​ខ្លួន​ខាងស្ដាំ​ឱ្យបាន​១០ដង និង​ជាមួយ​ចំហៀង​ខ្លួន​ខាងឆ្វេង​ឱ្យបាន​១០ដងដែរ។
សូម​ប្រុងប្រយ័ត្ន ៖ ពេលធ្វើ​ចលនា សូមរក្សា​ដងខ្លួន​ត្រង់លើ​អ័ក្ស​តែមួយ តែ​សូមកុំ​ផ្ដេកផ្អៀង​ខ្លួន​ទៅមុខ។
ដំណក​ដង្ហើម ៖ សូម​ដកដង្ហើម​ចេញ ពេល​បង្ហើប​ត្រគាក​ផុតពី​កម្រាល។
គោល​បំណង ៖ លំហាត់នេះ​បង្ក​ចលនា​សាច់ដុំ​ពោះ​បញ្ឆិត​ខ្លាំង។

បើ​ចង់ដឹង​ព័ត៌មាន​បន្ថែម សូម​ស្វែងរក​អាន​សៀវភៅ “ក្បួន​ហាត់ប្រាណ​ពង្រាប​ក្បាលពោះ”
(សូមបន្ដ​អាន​ចលនា​បន្ទាប់)

ដកស្រង់ ៖ សៀវភៅ “ក្បួន​ហាត់ប្រាណ​ពង្រាប​ក្បាលពោះ”
និពន្ធ​ដោយ​វេជ្ជបណ្ឌិត លី ចេងហ៊ុយ បោះពុម្ពនៅខែកុម្ភៈឆ្នាំ២០០៨ ដោយទស្សនាវដ្ដី សុខភាពយើង និងក្រុមកាឡាក់ស៊ី
អត្ថបទដោយ ៖ វេជ្ជ. លី ចេងហ៊ុយ

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០៥៨ ខែវិច្ឆិកា ឆ្នាំ២០១០

Google Analytics Alternative