អាម៉ុក​គ្រឿង​សមុទ្រ

    រូបភាពទស្សនាវដ្ដីសុខភាពយើង

  • បរិមាណ​មនុស្ស​ទទួលទាន ១នាក់
  • រយៈពេល​ចម្អិន ១៥នាទី
  • រយៈពេល​រៀបចំ​គ្រឿងផ្សំ ១០នាទី

គ្រឿង​ផ្សំ

  • មឹក ១ក្បាល​ធំល្មម
  • បង្គា ៣ក្បាល
  • ពងទា ១គ្រាប់
  • ខ្ជាយ ១មើមតូច
  • ស្លឹកក្រូច​សើច ២​សន្លឹក
  • គ្រឿង​ការី ១ស្លាបព្រា​បាយ
  • ស្លឹក​ងប់ ទៅតាម​ការ​ចូលចិត្ដ
  • ដូង ១​ចំហៀង
  • អំបិល ១ចឹប
  • ទឹកត្រី ១ស្លាបព្រា​កាហ្វេ
  • ប៊ីចេង កន្លះ​ស្លាបព្រា​កាហ្វេ
  • ស្ករស កន្លះ​ស្លាបព្រា​កាហ្វេ

រូបភាពទស្សនាវដ្ដីសុខភាពយើង

របៀប​រៀបចំ​គ្រឿង​ផ្សំ

  • ចិត​សម្បក​ខ្ជាយ និង​លាងទឹក​ឱ្យស្អាត​យកមក​ដំ និង​ហាន់​ឱ្យល្អិតៗ
  • មឹក​លាង​ទឹកឱ្យ​ស្អាត កាត់​តូចៗ​កុំឱ្យ​ល្អិតពេក
  • បង្គា​ត្រូវបក​សម្បក និង​វះពោះ​ចេញ រួច​លាងទឹក​ឱ្យស្អាត
  • ដូង​យកតែ​ខ្ទិះដើម​សុទ្ធ
  • ស្លឹកក្រូច​សើច លាងទឹក​ឱ្យស្អាត​ហាន់​ឱ្យម៉ដ្ឋ
  • ស្លឹក​ងប់​បេះយក​តែស្លឹក​ខ្ចីៗ​រួចលាង​ទឹកឱ្យ​ស្អាត។

របៀប​ធ្វើ

ដំបូង​ដាក់ឆ្នាំង​ឱ្យក្ដៅ ហើយ​ដាក់ខ្ទិះដូង​ចូលកូរ​បន្ដិច​រួចដាក់​មឹក និង​បង្គា​ចូល​ទុកមួយនាទី ទើបដាក់​គ្រឿង​ការី ស្លឹក​ក្រូច សើច ខ្ជាយ​កូរឱ្យ​សព្វ រួចដាក់​ប៊ីចេង ទឹកត្រី​ស្ករស និង​អំបិល​រម្ងាស់​ឱ្យផុយ​ល្មម ទើបដាក់​ពងទា​ចូលទុក​ឱ្យរឹង​ទឹកអស់។ ហើយ​ដាក់ ស្លឹកងប់​ចូល លើកចុះ​ដួសដាក់​ចាន​ជាការ​ស្រេច។
បញ្ជាក់ ៖ ម្ហូបនេះ​អាច​ទទួលទាន​បាន​ជាមួយ​បាយស។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០៥៧ ខែតុលា ឆ្នាំ២០១០

Google Analytics Alternative