ក្បួន​ថែរក្សាគភ៌ ៖ ការ​វិវត្ដន៍​របស់​ទារក​ក្នុង​ផ្ទៃ (ត)

ពីរលេខ​រួចមក​ហើយ​ដែល​លោកអ្នក​បាន​ស្វែងយល់​អំពី​ក្បួន​ថែរក្សា​គភ៌ ជាពិសេស​ការវិវត្ដន៍​របស់​ទារក​នៅក្នុង​ផ្ទៃ។ នៅ​លេខនេះ សូម​លោកអ្នក​ស្វែងយល់​ដឹង​អំពីការ​ចំណាយ​ពេល​៩ខែ​ដែល​ទារក​បានវិវត្ដន៍​ខ្លួន រហូត​ក្លាយជា​មនុស្ស​ម្នា​ដូចគេ​ឯង។ តើមាន​ការវិវត្ដន៍​យ៉ាង​ដូចម្ដេច​ខ្លះ​ពីមួយ​ថ្ងៃទៅ​មួយថ្ងៃ ពីមួយ​ខែទៅ​មួយខែ?

រូបភាពទស្សនាវដ្ដីសុខភាពយើង

នៅថ្ងៃ​ទី១០ ៖ ស៊ុតបាន​ក្លាយជា​អំប្រ៊ីយ៉ុង

ពេលនេះ​ហើយ​ដែលស្បូ​ន​ចាប់ផ្ដើម​កម្រើក​ដើម្បី​ទទួលយក​ទារក​តូចល្អិត​នេះ។ សភាវ​រសតូច​ល្អិត​នេះបាន​ផ្ដើមឱ្យ​មាន​ការ​រៀបចំ​មួយ។ វា​ចាប់ផ្ដើម​បំបែក​កោសិកា​របស់ខ្លួន​ជា៣ស្រទាប់​ដាច់ៗ​ពីគ្នា។ នេះ​គឺជា​សញ្ញា​នៃការ​ចាប់ផ្ដើម​បង្កើតស​រីរៈ​ស្បែក ប្រព័ន្ធ ប្រសាទ ឆ្អឹងខ្ចី ឆ្អឹងវែង សាច់ដុំ ប្រព័ន្ធ​រំលាយ​អាហារ និង​ក្រពេញ។

សប្ដាហ៍​ទី៣ ៖ បេះដូង​ចាប់ផ្ដើម​កើតជា​រូបរាង

បំពង់​យ៉ាង​សាមញ្ញ​មួយដែល​បានបង្កើត​ឡើង​ដោយ​សរសៃ​ឈាម​បានបង្កើត​ជាប្រអប់​បេះដូង និង​ចាប់ផ្ដើម​ច្របាច់។ លលាដ៍ក្បាល​ចាប់ផ្ដើម​ដុះ​នៅលើ​ទីតាំង​របស់​ខ្លួន រីឯសួត​ក៏​ចាប់ផ្ដើម​កើតមាន​ផងដែរ។ មួយ​សប្ដាហ៍​បន្ទាប់ អំប្រ៊ីយ៉ុង​ចាប់ផ្ដើម​បន្ដរីក​រឹតតែ​ធំប្រៀប​បាននឹង​គ្រាប់​ឃ្លីដែល​ធំមួយ ដែល​ទម្ងន់​របស់វា​កើនឡើង​ដល់ទៅ​១០០០០ដង​ឯណោះ។ រីឯ​ប្រព័ន្ធ​ប្រសាទ​ចាប់ផ្ដើម កើតជា​ហេតុដូច​ចង្អុរមួយ។ រីឯ​អវយវៈមិ​នទាន់​ត្រូវបាន​កើតមាន​នៅឡើយ​ទេ។ អ្វីៗ​ទាំងអស់​កើតឡើង​ដូចដែល​បាន​ព្រាងទុក​អ៊‌ីចឹង។

រូបភាពទស្សនាវដ្ដីសុខភាពយើង

សប្ដាហ៍​ទី៥ ៖ អំប្រ៊ីយ៉ុង​បាន​ផ្លាស់ប្ដូរ​ទម្រង់

ពេលនេះ​អំប្រ៊ីយ៉ុង​បាន​ក្លាយជា​បំពង់​ស៊ីឡាំង​កោង​មួយ។ រាងកាយ​មនុស្ស​ហាក់ដូចជា​កើតមាន​ឡើង​ជាហេតុ។ អវយវៈ​ចាប់ផ្ដើម​មានជា​ទម្រង់តូចៗ​ឡើង។ ទំហំ​លលាដ៍ក្បាល​ចាប់ផ្ដើម​រីកធំ​យ៉ាងខ្លាំង មុខមាន​ទម្រង់​ជារូបភាព រីឯភ្នែក​ហាក់​ត្រូវបាន​គូសឡើង​ជារូបភាព​មូល​ក្រឡំ​ខ្មៅនិល។ ពេលនេះ​អំប្រ៊ីយ៉ុង​មានទម្ងន់​១១ក្រាម និង​ប្រវែង​២សង់ទីម៉ែត្រ។

បណ្ដាំ​ផ្ញើ ៖ នៅ​ដំណាក់​កាល២ខែ​ដំបូង ទារក​ហាក់​ដូចជា​ផ្លាស់ប្ដូរ​រូបរាង​លឿន​ណាស់។ ការ​ផ្លាស់ប្ដូរ​រូបរាង និងការ​ប្រែប្រួល​មិន​ឈប់ឈរ​នេះ បាន​ធ្វើឱ្យ​ទារក​ងាយរង​នូវផល​ប៉ះពាល់​ខ្លាំង​ណាស់។ ហេតុនេះ​សូមអ្នក​ដែល​ចង់បាន​ទារក​ឬថែទាំ​គភ៌​ត្រូវ​រួសរាន់​ធ្វើតេស្ដ រកគភ៌​ជាបន្ទាន់។ សូម​បញ្ជាក់​ថា មុនដល់​ថ្ងៃមក​រដូវ​បន្ទាប់​របស់​លោកអ្នក ទារក​របស់​លោកអ្នក​អាច​ចាប់បដិសន្ធិ​រួចស្រេច​ទៅហើយ។ បើសិនជា​សង្ស័យ ត្រូវ​ប្រញាប់​រួសរាន់​ថែទាំ​ខ្លួន ដោយ​ផ្អាក​ទទួលទាន​សុរា បារី ឱសថ និងការ​ថតដោយ​កាំរស្មីអ៊ិច។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០៥៧ ខែតុលា ឆ្នាំ២០១០

Google Analytics Alternative