វ៉ាក់​សាំង​​ការពារ​​ជម្ងឺ​​រលាក​ថ្លើម

នាងខ្ញុំ​​បាន​ចាក់​វ៉ាក់សាំង​​ការពារ​​ជម្ងឺ​ថ្លើម​​ប្រភេទ​បេ​​លើកទី១​​រួចហើយ។ ឥឡូវនេះ​ដល់ពេល​​កំណត់​​ចាក់លើក​ទី២​​ប៉ុន្ដែពេល​នេះ​នាងខ្ញុំ​​កំពុង​មានគភ៌។ តើ​ការ​ចាក់​លើក​ទី២​​នេះមាន​​ផល​ប៉ះពាល់​​ដល់កូន​​ក្នុង​ផ្ទៃ​ឬទេ? តើ​គួរចាក់​​ឬអត់?
លោក​ស្រី ច.ណ. ភេទស្រី ភ្នំពេញ

វេជ្ជ. លី ចេងហ៊ុយ ៖ វ៉ាក់សាំង​​ឬថ្នាំ​​បង្ការ​ជម្ងឺ​​រលាក​ថ្លើម​​ដោយ​វីរុស​​ប្រភេទ​បេ​នេះ មិនមែន​​ជា​វ៉ាក់​សាំង​​មេរោគ​​រស់ទេ។ ហេតុ​នេះ​​មិនមាន​​ការ​​ហាមប្រាម​​មិនឱ្យ​​ចាក់​នោះ​ទេ។ ករណី​​លោកស្រី​​ដែលបាន​​ចាក់​លើកទី១​​ហើយ​​លោកស្រី​​អាចចាក់​​ជាបន្ដ​​ទៅទៀត លើកទី២​​ឬលើកទី៣​​បាន​តាម​ប្រតិទិន​​ចាក់ថ្នាំ​​បង្ការ​​ដែល​កំណត់​​ដោយ​គ្រូពេទ្យ ដោយ​​មិនមា​ន​ផល​​ប៉ះពាល់​​អ្វីទេ។ ម្យ៉ាងទៀត ​អង្គបដិបក្ខ​​ប្រាណ​​ដែល​​ទទួល​បាន​ពីការ​​ចាក់ថ្នាំ​​បង្ការនេះ​អាចមាន​​ប្រយោជន៍​​សម្រាប់​​លោកស្រី​​ជាម្ដាយ​​ផ្ទាល់​​និង​​សម្រាប់កូន​​របស់ លោកស្រី​​ដែលនឹង​​ប្រសូត​​មក​ទៀត​ផង។ ដូចនេះ​​ចម្លើយ​​យក​​ជារួម​​លោកស្រី​​អាចបន្ដ​​ចាក់ថ្នាំ​បង្ការ​នេះ​តទៅ​ទៀត​បាន។ បើ​​លោកស្រី នៅមាន​​ការ​សង្ស័យ សូម​​សាកសួរ​​ជាមួយ​​គ្រូពេទ្យ​​ជំនាញ​​ខាងចាក់​​ថ្នាំបង្ការ​​បន្ថែម​​ទៀត​ផង។ សូម​​លោកស្រី​​មាន​​សុខភាពល្អ​​ទាំងពីរ​នាក់ ទាំង​​លោកស្រី​ផ្ទាល់ និង​​ទារក​​ក្នុងផ្ទៃ។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៣៥ ខែធ្នូ ឆ្នាំ២០០៨

Google Analytics Alternative