ប្រដាប់ភេទតូច

បុរសមួយចំនួនគិតថា ការដែលមានប្រដាប់​ភេទតូច​គឺជា​ហេតុផល​មួយគួរ​ឱ្យ​ខ្មាសអៀន​បំផុត ព្រោះគាត់​យល់ថាជាហេតុមួយ​ដែលមិន​អាចផ្ដល់​សេចក្ដី​សុខ​ឱ្យ​ទៅ​ដៃគូ​ក្នុងពេល​រួមភេទ​បាន ហើយ​តែងតែ​មាន​អារម្មណ៍​ផ្លូវចិត្ដ ខ្មាសអៀន តូចចិត្ដ ចំពោះ​ធម្មជាតិ​ដែលបាន​បង្កើតឡើង​ឱ្យគាត់​មាន​​​ប្រដាប់​ភេទតូច​យ៉ាងនេះ។ លើសពី​នេះទៀត​បុរស​ដែលមាន​ប្រដាប់​ភេទតូច​អាច​មាន​ការ​ខ្មាស អៀន​ច្រើន​ក្នុងពេល​ទៅធ្វើ​ការពិនិត្យ​អាការៈ​រោគផ្សេងៗ ដែលពាក់​ព័ន្ធទៅនឹង​បញ្ហា​ផ្លូវភេទ។

រូបភាពទស្សនាវដ្តីសុខភាពយើង

ខាងក្រោមនេះ ទស្សនាវដ្ដី សុខភាពយើង បានជួប​សម្ភាសន៍​លោក​វេជ្ជបណ្ឌិត អ៊ុន វុទ្ធី គ្រូពេទ្យ​ព្យាបាល​ទូទៅ និងសុខភាព ​បុរស​នៅសមាគម​ថែរក្សា​សុខភាព ហៅកាត់“រ៉ាក់”ធ្វើការ​បកស្រាយ​ដូចតទៅ។

ប្រភេទយ៉ាងម៉េចដែលចាត់ទុកថាជាប្រដាប់ភេទតូច

ប្រដាប់ភេទតូចគឺជាប្រដាប់ភេទដែលមានកម្រិត​ក្រោម​​១០សង់ទីម៉ែត្រ ដែលគេ​តែងតែ​និយាយថា ជាប្រដាប់​ភេទខុស​ខ្នាត  ហើយបង្ហាញ​នូវទម្រង់​ភេទតូច បើ​ទោះបី​ជា​ប្រដាប់ភេទ​នោះមាន​អារម្មណ៍​ផ្លូវភេទ ក៏វាមិន​រីកធំ​ដូចប្រដាប់​ភេទបុរស​ដទៃ​ដែលមាន​ ទំហំត្រូវ​ខ្នាតនោះ​ដែរ។

ផលប៉ះពាល់ចំពោះបុរសមានប្រដាប់ភេទតូច

បុរសមួយចំនួនដែលមានប្រដាប់ភេទតូច អាចបង្ហាញ​ពីចរិត​អៀនខ្មាស​ច្រើន រហូត​មានពេល​ខ្លះបុរស​រូបនោះ​មានការ​ខ្លាច រអា​អំពីការ​ទំនាក់ទំនង​ផ្លូវភេទ​ជាមួយ​នឹងដៃគូ។ ម្យ៉ាងទៀត​បុរស​ប្រភេទ​នេះ​តែងតែ​គេច​វេស​មិនចង់​បង្ហាញ​ប្រដាប់ភេទ​របស់ខ្លួន​  ខណៈពេល​មានអាការៈ​រោគផ្សេងៗ​ពាក់ព័ន្ធ​ទៅនឹង​ជម្ងឺ​ផ្លូវភេទ។ ដូច្នេះហើយ​បុរស​ដែលមាន​ប្រដាប់ភេទ​តូច​នេះងាយ​ប្រឈមមុខ​នឹង ផល​ប៉ះពាល់​ច្រើន ជាពិសេស​ជម្ងឺ​ដែល​ទាក់ទិន​ទៅលើ​សុខភាព​ផ្លូវភេទ​តែម្ដង។ ព្រោះពួក​គាត់មាន​អារម្មណ៍​អៀនខ្មាស​ក្នុងការ​ពិនិត្យ ស្វែងរក​ជម្ងឺផ្សេងៗ​ទាក់ទិន​ទៅនឹង​ប្រដាប់ភេទ។

ផលវិជ្ជមានរបស់បុរសដែលមានប្រដាប់ភេទតូច

មិនមានឯកសារណាមួយដែលបានបញ្ជាក់ថា បុរស​ដែលមាន​ប្រដាប់ភេទ​តូច​ប្រឈមមុខ​នឹងការ​អត់កូន​នោះឡើយ សំខាន់ បំ់ផុតឱ្យ​តែ​ទឹកកាម​បុរសនោះ​ពិនិត្យឃើញ​មាន​មេជីវិត​ឈ្មោល​គ្រប់គ្រាន់​ហើយ​ពេញ​បរិបូរណ៍ គឺអាច​មានកូន​ដូចបុរស​ដែលមាន​ប្រ ដាប់ភេទ​ត្រូវខ្នាតដែរ។ លើសពី​នេះបញ្ហា​ប្រដាប់ភេទតូច​មិនមែន​ជា​គោលដៅ​ជាមួយ​នឹងការ​ប្រឈមមុខ​នឹងការ​មិនមាន​កូនឡើយ។ ប៉ុន្ដែ​បុរស​ដែលមាន​ប្រដាប់ភេទតូច​ក៏អាចឆ្លង​នូវ​ជម្ងឺ​កាមរោគ​ផ្សេងៗ​ផងដែរ ប្រសិនបើ​ធ្វើការ​រួមភេទ​មិន​ប្រើប្រាស់​ស្រោម​អនាម័យ ឬខ្វះការ​ប្រុងប្រយ័ត្ន​ក្នុងការ​រួមភេទ ឬរួមភេទ​មិនបាន​ត្រឹមត្រូវ​នោះ។

ដំបូន្មានអ្នកជំនាញ

សុភាពបុរសទាំងឡាយដែលមានប្រដាប់ភេទតូច​នោះមិន​ត្រូវ​អស់សង្ឃឹម​ឬតូចចិត្ដ​ខ្មាសអៀន​នោះឡើយ ព្រោះវា​មិនមែន​ ជាបញ្ហា​សុខភាព​ផ្លូវភេទ​ដែលអាច​ប្រឈមមុខ​ទៅនឹង​ជម្ងឺផ្សេងៗ​ឡើយ។ ចំពោះ​បុរស​ដែលមាន​ប្រដាប់ភេទតូច មិន​ប្រាកដថា​មិន អាចរស់​នៅជាមួយ​នារីដែល​ជាទី​ស្រឡាញ់​របស់ខ្លួន​បានដែរ។ បុរស​ដែលមាន​ប្រដាប់​ភេទតូច​ក៏អាចផ្ដល់​នូវសេចក្ដី​សុខឱ្យ​ដៃគូ​រួមភេទ​ បានដែរ ប្រសិនបើ​បុរសនោះ​ពោរពេញ​ទៅដោយ​បច្ចេកទេស​ផ្លូវភេទ។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៦៤ ខែឧសភា ឆ្នាំ២០១១

Google Analytics Alternative