ស៊ុបក្ដាម

    រូបភាពទស្សនាវដ្ដីសុខភាពយើង

  • បរិមាណ​មនុស្ស​ទទួល​ទាន ២នាក់
  • strong>រយៈពេល​ចម្អិន ៥នាទី
  • រយៈពេល​រៀបចំ​គ្រឿងផ្សំ ១០នាទី

គ្រឿង​ផ្សំ

  • សាច់ក្ដាម​សមុទ្រ​សុទ្ធ ៣​ខាំ
  • ខ្ញី ១​ចំណិត
  • ស្ករស កន្លះ​ស្លាបព្រា​កាហ្វេ
  • ជីវ៉ាន់​ស៊ុយ ១ដើម
  • ម្សៅ​ឆា ១​ស្លាបព្រា
  • ទឹកត្រី ១​ស្លាបព្រា​កាហ្វេ
  • ប៊ីចេង កន្លះ​ស្លាបព្រា​កាហ្វេ
  • ស្លឹក​ខ្ទឹម ១​ដើម

រូបភាពទស្សនាវដ្ដីសុខភាពយើង

របៀប​រៀបចំ​គ្រឿង​ផ្សំ

  • ក្ដាម​ត្រូវលាង​ទឹកឱ្យ​ស្អាត​ហែក​យកតែ​សាច់ ឬក៏​លោកអ្នក​អាច​រកទិញ​សាច់ក្ដាម​សុទ្ធក៏​បាន
  • ខ្ញី​លាង​ទឹកឱ្យ​ស្អាត​យកទៅ​ហាន់​ឱ្យតូចៗ​ហើយ​រាង​ទ្រវែង
  • ម្សៅឆា​យកទៅ​កូរជាមួយ​ទឹកត្រ​ជាក់
  • ស្លឹកខ្ទឹម​លាងទឹក​ឱ្យស្អាត ហាន់​ឱ្យខ្លី​ល្មម
  • ជីវ៉ាន់ស៊ុយ​លាងទឹក​ឱ្យស្អាត បេះយក​តែស្លឹក។

របៀប​ធ្វើ

ជាដំបូង​ត្រូវដាក់​ដាំទឹក​ឱ្យពុះ​ហើយ​ត្រូវដាក់​ប៊ីចេង ទឹកត្រី និង​ស្ករចូល បន្ទាប់​មក​ត្រូវដាក់​សាច់​ក្ដាម និងខ្ញី​ចូលទុក​ឱ្យពុះ។ រួចហើយ​ត្រូវដាក់​ម្សៅឆា​ដែល​កូរ​ជាមួយ​ទឹកចូល ដោយកូរ​ឱ្យសព្វ​ជាមួយ​នឹង​ស៊ុបក្ដាម​ទុក១៥​វិនាទី ទើបដួស​ដាក់ចាន​រួចហើយ​ដាក់ ជីវ៉ាន់​ស៊ុយ និងដាក់​ស្លឹកខ្ទឹម​ចូល ដួសដាក់​ចានជាការ​ស្រេច។
បញ្ជាក់ ៖ ម្ហូបនេះ​អាច​ទទួលទាន​ជាមួយ​បាយស ឬក៏​ទទួលទាន​ដូច​ស៊ុប​ធម្មតា​ក៏បាន។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៥៦ ខែកញ្ញា ឆ្នាំ២០១០

Google Analytics Alternative