ក្បាច់​​​ហាត់ប្រាណ​​​ពង្រាប​​​​ក្បាល​ពោះ ​(ចលនា​​​ទី៣៣)

លោកអ្នកបានយល់ដឹងរួចមកហើយអំពី​ចលនា​ចំនួន៣២​ នៃក្បួន​ហាត់ប្រាណ​ពង្រាប​ក្បាលពោះ នៅក្នុង​ទស្សនាវដ្ដី សុខភាពយើង លេខមុនៗ​នេះ។

ជាកិច្ចបន្ដ សូមបន្ដស្វែងយល់ និង​ហាត់​ចលនា​ទី៣៣​ជាបន្ដ​ទៅទៀត។

រូបភាពទស្សនាវដ្តីសុខភាពយើង

ចលនាទី៣៣ ៖ លើកជើងទាំងពីរបញ្ឆិតឡើងលើ

ជំហរហាត់ សូមដេកផ្អៀងចំហៀងខ្លួន ជើងទាំង​​ពីរបត់​បន្ដិច​ដាក់​ផ្ទឹម​លើគ្នា។ សូមយក​កែងដៃ​ច្រត់ ក្បាល​ជង្គង់​ទ្រខ្លួន រីឯ ដៃម្ខាង​ទៀត សូម​ច្រត់ទៅ​ក្រោយចង្កេះ។

របៀបហាត់ សូមធ្វើចលនាលើក​ជើងទាំង​ពីរ​បញ្ឆិត​ឡើងទៅ​លើឱ្យ​បានខ្ពស់​បំផុត​តាមដែល​អាចធ្វើ​ទៅបាន។ បន្ទាប់មក​ សូមទាញ​ជើងទាំង​ពីរបត់​អង្កុញ​ដូចកាយ​វិការ​ជំហរ​ដើមវិញ។​

ចំនួនហាត់ សូមធ្វើចលនានេះ​ជាមួយ​ចំហៀង​ខ្លួនខាង​ស្ដាំឱ្យ​បាន១៥ដង និងធ្វើ​ជាមួយ​ចំហៀង​ខ្លួនខាង​ឆ្វេងឱ្យ​បាន១៥ដង​ ដែរ។ ជាចុង​បញ្ចប់សូម​បន្ធូរ​សម្រួល​កញ្ចឹងក និងសាច់ដុំ​ខ្នងត្រាប៉ែស។

ដំណកដង្ហើម សូមដកដង្ហើមចេញ នៅពេល​ធ្វើចលនា​លើកបន្ដឹង​ជើងទាំង​ពីរឡើង​បញ្ឆិត​ទៅលើ។

សូមប្រុងប្រយ័ត្ន សូមកុំទម្លាក់ជើងដែលកំពុងបន្ដឹងត្រង់ឱ្យ​សោះ ព្រោះវា​អាចបង្ក​ទម្ងន់​បន្ទុកទៅ​លើចង្កេះ។ សូមកុំ​លើកបន្ដឹង​ជើងទាំង​ពីរត្រឹមតែ​ប្រប្រះ​នឹង​កម្រាល​ពេក។ សរុប​សេចក្ដីមក សូមចៀស​ឱ្យបាន​នូវរាល់​កាយវិការ ឬចលនា​ដែលអាច​បង្កបន្ទុក​ទៅលើ​ចង្កេះ។

បើចង់ដឹងព័ត៌មានបន្ថែម សូមស្វែង​រកអាន​សៀវភៅ ​“ក្បួនហាត់ប្រាណពង្រាបក្បាលពោះ”

(សូមបន្ដអានចលនាបន្ទាប់)

ដកស្រង់ ៖ សៀវភៅ “ក្បួនហាត់ប្រាណពង្រាបក្បាលពោះ” និពន្ធដោយវេជ្ជបណ្ឌិត លី ចេងហ៊ុយ បោះពុម្ពនៅខែកុម្ភៈឆ្នាំ២០០៨ ដោយទស្សនាវដ្ដី សុខភាពយើង និងក្រុមកាឡាក់ស៊ី

អត្ថបទដោយ ៖ វេជ្ជ. លី ចេងហ៊ុយ

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៦៣ ខែមេសា ឆ្នាំ២០១១
Categories:

Leave a Reply

Your email address will not be published. Required fields are marked *