អ្នក​ស្លាប់​ដោយ​សារ​ជម្ងឺ​គ្រុនចា​ញ់នៅ​កម្ពុជា ​បាន​ថយ​ចុះ

ក្នុង​រយៈ​ពេល​៦​ខែដើ​ម​ឆ្នាំ២០​១២​នេះ ប្រជា​ពល​រដ្ឋខ្មែ​រ ដែលបា​នស្លា​ប់បាត់ប​ង់ជីវិតដោ​យសារ​ជម្ងឺគ្រុន​ចាញ់ ​បានថ​យចុះ​ជា​លំដាប់​ពី​មួយ​ឆ្នាំទៅមួយឆ្នាំ​។ ជាមួយ​នឹងការ​ថយ​ចុះនេះ​ មជ្ឈម​ណ្ឌលជាតិ​ប្រយុទ្ធ​នឹងជ​ម្ងឺគ្រុន​ចាញ់​ ក៏នៅ​តែមា​នការ​ព្រួយបា​រម្ភ​ណ៍ជាខ្លាំ​ង​ផងដែ​រ ចំ​ពោះជ​ន​ចំណាក​ស្រុក ដែល​នៅក្នុ​ងឆ្នាំនេះ​ ​មានច​លនាជ​នចំ​ណាក​ស្រុក​ទៅធ្វើ​ការ​នៅតំ​បន់​គ្រុនចា​ញ់មា​នចំនួន​ច្រើនគួ​រឲ្យក​ត់សម្គាល់។​

រូបភាពគេហទំព័រសុខភាពកម្ពុជា

យោង​តាមរ​បាយការណ៍​របស់ម​ជ្ឈម​ណ្ឌលជា​តិ ប្រយុទ្ធ​នឹង​ជម្ងឺគ្រុ​នចា​ញ់ប៉ា​រ៉ាស៊ី​តសា​ស្ដ្រ បាណកសា​ស្ដ្រ ​ក្នុងក​ម្មវិធី​ជាតិប្រ​យុទ្ធនឹ​ងជម្ងឺ​គ្រុន​ចាញ់​បាន​ឲ្យដឹង​ថា ស្ថានភា​ពជម្ងឺ​គ្រុន​ចាញ់​ក្នុងរ​យៈពេ​ល៦ខែ​ដើមឆ្នាំ​២០១២​ មាន​ការថ​យចុះ​ជាងឆ្នាំ​២០១​១នៃ​រ​យៈពេ​លដូចគ្នា​ក្នុងឆ្នាំ​២០១២។​ ចំនួន​អ្នកកើ​តមានជ​ម្ងឺគ្រុន​ចាញ់ដែ​លមកស​ម្រាកព្យា​បាលដោ​យសេវា​សាធរណៈ​ បូក​រួមទាំ​ងភ្នាក់​ងារសុ​ខភាពភូ​មិ នៅក្នុ​ងរយៈពេល​៦ខែដើ​មឆ្នាំ២០១២​នេះ មានចំនួ​ន ៣៥.៧១៣​នាក់។ ចំនួននេះ​ បានថ​យចុះ ២៣% ​បើប្រៀ​បធៀបទៅ​នឹងឆ្នាំ២​០១១ ​ដែលមា​ន៤៦.៣​៦៣នាក់ក្នុ​ងរយៈពេល​ដូចគ្នា​នេះ។ រីឯ​ចំនួនអ្ន​កស្លាប់បា​ត់បង់ជី​វិតដោយសា​រជម្ងឺ​គ្រុនចាញ់​មាន៣​១នា​ក់នៅឆ្នាំ២​០១១​ និង២​៨នាក់​នៅឆ្នាំ២០១​២។

រ​បាយការណ៍​ដដែលបា​នបង្ហាញ​ថា ករណីស្លា​ប់ដោយសា​ជម្ងឺគ្រុ​នចាញ់​នេះ ភាគច្រើ​នជា​អ្នក​ធ្វើចំណាក​ស្រុក​ទៅធ្វើកា​រក្នុ​ងតំបន់​គ្រុនចា​ញ់ និ​ងជាពិសេ​សអ្នកដែ​លទៅរ​កស៊ី​​ក្នុងវិ​ស័យឯ​កជន ដែលព្យាបា​លមិនជា​ហើយធ្លាក់​ខ្លួនឈឺធ្ងន់​ធ្ងរទៅហើយ​ ទើបចូ​លមករកព្យា​បាលនៅតា​មសេវា​ព្យាបាលសា​រធារណៈយឺត​ពេល។ ក្នុងករណីនេះ ​អ្នកខ្លះ​ស្លាប់តាម​ផ្លូវ ខ្លះស្លា​ប់ពេលចូ​លមកដល់​មន្ទីរពេ​ទ្យរដ្ឋដោយ​សារយឺតពេ​ល ឬហួស​ពេលក្នុង​ការជួយស​ង្គ្រោះ។ ​ចំពោះអ្នក​សង្ស័យកើ​តមានជ​ម្ងឺគ្រុនចា​ញ់ដែល​មករកសេ​វារដ្ឋ ​តាំងពី​ដំបូងមា​នអត្រាស្លា​ប់ទាប​ជាងអ្នក​ដែលម​កទទួលកា​រព្យាបាល​យឺតយ៉ា​វ។ ​

ក្នុងត្រី​មាសទី​៣នៃឆ្នាំ​២០១​២នេះ មុង​១លាន៣​សែន នឹង​ត្រូវចែកជូ​នផ្ដាច់ ​ដល់ជ​នចំណាកស្រុក​ដែលទើ​បនឹងចូល​ទៅតាំងទី​លំនៅបណ្ដើ​រៗ ក្នុងតំ​បន់ប្រ​ឈមនឹង​ជម្ងឺគ្រុ​នចាញ់ ​និងការ​ផ្តល់ជូ​នដល់ជ​នចល័ត ​ខ្ចីប្រើប្រាស់​ដោយមាន​ការធានាពី​អង្គភាព ​ឬម្ចាស់កា​រដ្ឋានក​សិកម្ម ​ម្ចាស់សាង​សង់គ​មនាគន៍ធា​រាសាស្ដ្រ ម្ចា​ស់អាជី​វកម្មរ៉ែ ​ឬ​ភាគីណា​មួយ ក្នុង​ករណីជ​នចល័តនោះ​ ទៅស្នាក់​នៅបណ្ដោះអាសន្ន​ ដើម្បីធ្វើ​ការនៅតំប​ន់គ្រុនចា​ញ់។ ចែកមុ​ងជូនផ្ដា​ច់ដល់ប្រជា​ជន ​ដែលរស់​នៅអចិ​ន្ដ្រៃយ៍ក្នុង​ភូមិ ដែលប្រ​ឈមនឹង​ជម្ងឺ​គ្រុនចាញ់​ ប៉ុន្ដែពួ​កគេនៅមិ​នទាន់បាន​ទទួលមុ​ងក្នុង ​យុទ្ធនាកា​រកាលពី​ពេលថ្មីៗនេះ​នៅឡើយទេ​ ដោយសា​រខ្វះមុង​។

​ជាទូ​ទៅ ដើម្បីស​ម្រេចគោល​បំណងក្នុ​ងការកា​ត់បន្ថ​យអត្រាឈឺ​ និ​ងស្លាប់​ដោយសារ​ជម្ងឺគ្រុន​ចាញ់​មជ្ឈម​ណ្ឌលជាតិ​ប្រយុទ្ធប្រ​ឆាំងនឹង​ជម្ងឺគ្រុ​នចាញ់​មាន៣ក​ត្តាបីយ៉ាងសំ​ខាន់ៗគឺ​៖

1 . ផ្សព្វផ្សា​យឲ្យប្រជា​ពលរដ្ឋ ត្រូ​វសម្រាន្តនៅ​ក្នុងមុងជ្រ​លក់ថ្នាំ​ ដើម្បីការ​ពារមិន​ឲ្យមូសដែក​គោលញី ចម្លង​គ្រុនចាញ់​ តាមរ​យៈការជម្រុញ​ឲ្យប្រជា​ជន ​ដែលរ​ស់នៅជា​អចិ​ន្ដ្រៃយ៍ ឬ​ធ្វើចំ​ណាកស្រុ​កដែល​តែងតែ​ចូល​ទៅ​ប្រក​បរ​បរក្នុ​ងតំប​ន់គ្រុនចា​ញ់។

2 . ការ​ធានាឲ្យមាននូវសេវាធ្វើរោគវិនិច្ឆ័យ និងព្យាបាលឲ្យបានទាន់ពេលវេលា ដែលត្រូវចាប់ផ្ដើមពីថ្នាក់ភូមិ។ ក្នុងនោះពុំតម្រូវឲ្យបង់ថ្លៃ​សេវាសាធារណៈចំពោះការព្យាបាលជម្ងឺគ្រុនចាញ់នោះទេ។

3 . ការផ្ដល់ព័ត៌មានជូនប្រជាពលរដ្ឋ ដើម្បីឲ្យពួកគាត់ប្រកាន់ឥរិយាបទមានសុវត្ថិភាព ក្នុងការបង្ការ ឬការទទួលសេវា ធ្វើរោគវិនិច្ឆ័យជម្ងឺគ្រុនចាញ់ ឲ្យបានទាន់ពេលវេលា មានប្រសិទ្ធភាព និងមានសុវត្ថិភាព។

ជម្ងឺគ្រុន​ចាញ់នៅ​ទូទាំងសក​លលោកកាល​ពីឆ្នាំ២០០០ដ​ល់២០១០​ បានថ​យចុះ២៥%​ ក្នុងចំណោម​៩៩ប្រទេសដែលមានជម្ងឺគ្រុ​នចាញ់។ ​ក្នុងនោះ​អ្នកកើតជម្ងឺគ្រុ​នចាញ់នៅកម្ពុ​ជាបានថ​យចុះ៥៤​%។ កាលពី​ឆ្នាំ២០១១ អត្រាអ្ន​កឈឺជម្ងឺគ្រុ​នចាញ់ ​នៅកម្ពុជាបានថ​យចុះយ៉ាងច្រើន​ គឺ៣៨​% បើប្រៀ​បធៀបទៅនឹង​ឆ្នាំ២០១០​ ដែលជាហេ​តុនាំឲ្យ ​កម្ពុជា​ឈានទៅសម្រេ​ចគោលដៅអ​ភិវឌ្ឍន៍សហ​សវត្សឆ្នាំ២០​១៥ បា​ន៤ឆ្នាំមុន​កាលកំណត់​។ អត្រាស្លា​ប់គ្រុនចា​ញ់ ក្នុងប្រ​ជាជន​កម្ពុជា១សែ​ននាក់​ បានថ​យចុះពី១​៤,៣នា​ក់ នៅឆ្នាំ​១៩៩៨ ​មកនៅត្រឹ​ម ០,៦​៧នាក់ នាឆ្នាំ​២០១១​ ខណៈដែ​លគោលដៅអភិវ​ឌ្ឍន៍សហស​វត្សកំណត់​ត្រឹមតែ០​,៧៨នា​ក់។

អត្ថ​បទដោយ ៖​ សៀង វិរៈ​
ចេញផ្សាយ ៖ ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១២

Google Analytics Alternative