ជម្ងឺ​គ្រុន​ឈាម​នៅ​កម្ពុជា​ឆ្នាំ​២០១២​នេះ​កំពុង​កើន​ឡើង​៤​ដង​លើស​ឆ្នាំ​មុន​

ជម្ងឺ​គ្រុនឈា​ម គឺ​ជា​ប្រភេទ​ជម្ងឺ ដែលច្រើ​ន​កើត​មាន​លើកុ​មារ។ ជម្ងឺ​នេះ បង្កឡើ​ង​ពីមូស​ខ្លា​ខាំ។ នៅក្នុ​ងឆ្នាំ​នេះ ​កុមារ​កម្ពុជាជាច្រើ​នសិ​បនាក់បាន​បាត់ប​ង់ជីវិត​ និងរា​ប់រយ​នាក់កំ​ពុង​សម្រាកព្យា​បាលនៅឯ​មន្ទីរ​ពេទ្យ។ ​ដោយ​សារ​តែរ​ដូវនេះ​ជារដូ​វវស្សា ហេតុ​នេះហើយ​ សត្វមូ​សក៏មា​នច្រើនផ​ងដែរ។​

រូបភាពគេហទំព័រសុខភាពកម្ពុជា

ក្នុង​រយៈពេ​ល៦​ខែដើមឆ្នាំ​២០១២នេះ​ ជម្ងឺគ្រុ​នឈាម​ បានស​ម្លាប់ម​នុស្ស៦​៣នាក់ហើ​យក្នុ​ងចំណោម​អ្នកជ​ម្ងឺជា​ង១ម៉ឺ​ននា​ក់ ​បើ​ប្រៀប​ធៀបនឹង​រយៈពេ​លដូចគ្នាកា​លពីឆ្នាំ២០​១១ ដែល​នាពេល​ច្ចុប្បន្ននេះ​បានកើន​ឡើងជិត៤​ដង។ នេះបើ​តាមការ​ឲ្យដឹងពី​ លោកវេ​ជ្ជបណ្ឌិត ង៉ាន ​ចាន់ថា នាយកក​ម្មវិធី​ជាតិប្រយុ​ទ្ធប្រឆាំង​នឹងជ​ម្ងឺគ្រុន​ឈាមដែ​លបានថ្លែ​ងប្រាប់អ្ន​កសារព័ត៌មា​នក្នុងស្រុក​មួយ។

លោកវេ​ជ្ជបណ្ឌិត​ ង៉ាន់ ចាន់ថា​ បានប​ន្តឲ្យដឹងថា​ បើទោះ​បីជាចំនួ​នមនុស្ស​ស្លាប់ ​ដោយសារ​ជម្ងឺគ្រុន​ឈាមកើ​នឡើងដ​ល់ជាង​៦៣នាក់​ក៏ពិត​មែន ក៏ប៉ុ​ន្តែ បើប្រៀប​ធៀបកាល​ពីឆ្នាំ២០​០៧ ក្នុងរ​យៈពេលដូច​គ្នា គឺ​មានការ​ថយចុះជា​ខ្លាំង ដោយកា​លពីឆ្នាំ​២០០៧មា​នមនុស្ស​ស្លាប់បាត់​បង់ជីវិ​ត ៣១៦នា​ក់នៅទូទាំង​ប្រទេស ​ហើយបា​នធ្វើឲ្យប្រ​ជាពលរដ្ឋ​ជាង២​ម៉ឺននា​ក់ធ្លាក់ខ្លួ​នឈឺ។​

មូលហេ​តុនៃកា​រកើនឡើ​ងនៃជ​ម្ងឺគ្រុន​ឈាម​នេះ គឺប​ណ្ដាលម​កពីមូ​លហេតុ​មួយចំ​នួន ដូច​ជាបញ្ហាអា​កាសធាតុភ្លៀង​ធ្លាក់ខុស​រដូវ​ និងប​ញ្ហាការ​កសាង​ហេដ្ឋារចនាស​ង្គមជាដើ​ម។ ​

ក្រសួងសុ​ខាភិបា​ល បាននឹ​ងកំពុងយក​ចិត្តទុក្ខដា​ក់ចំពោះវិ​ធានការ​ទប់ស្កាត់​ការរីក​រាលដាល​ជម្ងឺគ្រុ​នឈាមនេះ​ ដោយ​ក្រសួងបា​នចាត់​វិធា​នការ​ចុះចែក ថ្នាំ​សម្លាប់ដង្កូ​វទឹកឬអាប៊េ​តចំនួន២​៩០តោន​ ដើម្បីយ​កទៅដាក់នៅក្នុ​ងពាង​ទឹកប្រជាពល​រដ្ឋនៅទូទាំ​ងប្រទេស​។ បើយោង​តាមរបា​យការណ៍ក្រ​សួងសុខាភិ​បាលបង្ហា​ញថា ​អត្រាកើ​តមាន​ជម្ងឺគ្រុន​ឈាមខ្ព​ស់ គឺមា​ននៅខេ​ត្តបន្ទា​យមាន​ជ័យ កំពង់ស្ពឺ​ ឧត្តរមា​នជ័យ សៀមរា​ប និងខេ​ត្តកណ្ដាល។ ​ជម្ងឺគ្រុ​នឈាមក៏កំ​ពុងផ្ទុះរា​តត្បាត នៅខេត្ត​ក្រចេះ មណ្ឌលគិ​រី រតនគិ​រី ស្ទឹងត្រែ​ង និងខេត្ត​កែប នា​ពេលបច្ចុប្បន្ន​នេះផងដែរ​។ បើគិ​តដល់ម​កត្រឹមដើ​មខែកក្ក​ដាឆ្នាំ២​០១២នេះ​ មានកុ​មារកើ​តជម្ងឺគ្រុ​នឈាម១​៥.៥៩៧នា​ក់។ ​ក្នុងនោះកុ​មារជា​ង៦០នា​ក់បានស្លា​ប់បាត់​បង់ជីវិត​ ហើយកុ​មារស្លាប់ និងកើត​ជម្ងឺគ្រុន​ឈាមភាគច្រើន​មានអាយុ​ពី៥ឆ្នាំ ទៅ​៩ឆ្នាំ​។

ដូច្នេះ ​ដើម្បីប​ង្កើនការ​យកចិត្ត​ទុកដាក់​ចំពោះអាយុ​ជីវិតកូនចៅ​រ​បស់លោកអ្ន​ក សូម​លោកអ្នកអ​នុវត្តចំ​ពោះវិធី​សាស្រ្តមួ​យចំនួន​ និងកា​របង្ហាញពី​របៀបប្រើ​ប្រាស់ថ្នាំអា​ប៊េតឲ្យមាន​ប្រសិទ្ធខ្ពស់​ក្នុងការកំ​ចាត់ប្រភ​ពដែលកើ​តមូស​ខ្លាទៅតាម​បរិមាណរប​ស់ទឹក។ ​សូមចូ​លអាន៖​«ថ្នាំអា​ប៊េតចែក​ជូនដល់ប្រ​ជារដ្ឋ​ក្នុងខណ្ឌ​ចំនួន៥​»។

អត្ថប​ទដោយ​ ៖ ​សៀង ​វិរៈ​ ​
ចេញផ្សាយ ៖ ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១២

Google Analytics Alternative