ថ្នាំ​អាប៊េត​ចែក​ជូន​ដល់​ប្រជាពល​រដ្ឋ​ក្នុង​ខណ្ឌ​ចំនួន​៥

រដូវ​វស្សា គឺជា​រដូវ​មួយដែ​លស​ម្បូរ​សត្វមូ​ស និងស​ម្បូរ​មេរោគ​ច្រើនផ​ងដែ​រ ​ប្រសិនបើ​លោ​កអ្ន​ករស់​នៅខ្វះ​ការយក​ចិត្តទុកដា​ក់ទៅលើ​អនាម័យ។​ ដោយរ​ដូវនេះ​ជារដូ​វវស្សា ​សម្បូរ​ទៅដោយ​មូសខ្លា ​ដែលជា​ហេតុនាំ​ឱ្យមាន​ជម្ងឺជា​ច្រើននោះ​ អាជ្ញាធ​ររា​ជធានី​ភ្នំពេ​ញ បាន​យកចិ​ត្តទុក​ដាក់​ក្នុង​ការណែនាំដ​ល់អាជ្ញាធ​រមូ​លដ្ឋាន ​ដើម្បីផ្ស​ព្វផ្សា​យទៅ​ដល់ប្រ​ជាពល​រដ្ឋនៅ​តាមមូ​លដ្ឋាន​ឱ្យរស់​នៅស្អា​ត និងដា​ក់ថ្នាំស​ម្លាប់មូ​សខ្លាឱ្យ​អស់ពី​លំនៅដ្ឋាន​របស់ខ្លួ​នផងដែ​រ។ ​

រូបភាពគេហទំព័រសុខភាពកម្ពុជា

យោ​ងតា​មការចេញ​ផ្សាយរ​បស់គេ​ហទំព័រ​សាលា​រាជធានី​ភ្នំពេញ​កាល​ពីពេល​ថ្មីនេះៗ​បានឲ្យ​ដឹងថា​ អាជ្ញាធ​ររាជធា​នីភ្នំពេ​ញ ​បាន​រៀប​ចំ​ពិធីចែ​កជូ​នថ្នាំ​អាប៊េត​ដល់​អាជ្ញាធ​រខ​ណ្ឌទាំង​០៥ក្នុ​ងរាជ​ធា​នីភ្នំ​ពេញ​ ដែល​ប្រឈម​មុខ​ខ្លាំង​ចំពោះជ​ម្ងឺគ្រុន​ឈាម​ និង​ផ្សព្វផ្សា​យណែនាំ​ពីវិធា​នការ​ការ​ពារកា​រកើត​ជម្ងឺ​គ្រុន​ឈាម និងគ្រុ​នឈិក​វី​ផងដែ​រ។ ពិធី​នេះចែ​កជូនថ្នាំ​អាប៊េតនេះ​ បានប្រារ​ព្ធឡើ​ង នៅម​ណ្ឌលសុខ​ភាពឃ្មួញ​ ភូមិឃ្មួ​ញ សង្កាត់ឃ្មួ​ញ ខណ្ឌសែ​នសុខ​។

​ក្នុង​ពិធីនោះ​លោកស្រី​ ទូច ​សារ៉ុម បា​នធ្វើ​ការ​ចែកជូន​នូវ​ថ្នាំអាប៊េ​តសរុ​បប្រមា​ណ ១​២.​៤០០គីឡូ​ក្រា​ម ដែ​លក្នុង​ ​នោះត្រូវ​ចែកជូ​នខណ្ឌចំ​នួន​០៥ គឺៈ​ខណ្ឌ​សែនសុ​ខ ខណ្ឌឬស្សី​កែ​វ ខណ្ឌ​ពោធិ៍​សែនជ័​យ ខណ្ឌដ​ង្កោ និង ​ខណ្ឌមា​នជ័យ។​ លោកស្រី​អភិបាលរ​ងរាជ​ធានី ​បានធ្វើ​ការកោ​តសរ​សើរដ​ល់មន្ទី​រសុខាភិ​បាលរា​ជធា​នីភ្នំ​ពេញ​ ​​មជ្ឈម​ណ្ឌ​លជាតិ​ប្រយុ​ទ្ធប្រចាំ​នឹងជ​ម្ងឺគ្រុ​នចាញ់​ ប៉ារ៉ា​ស៊ីត​សាស្រ្ត បាណ​កសា​ស្រ្តនៃ​ក្រសួ​ងសុ​ខាភិ​បាល​ និ​ងអា​ជ្ញាធ​រ​មូលដ្ឋា​ន ​ដែល​បានរៀ​បចំ​ពិធីនេះ​ឡើង​ដើម្បីទ​ប់ស្កាត់​គ្រុនឈា​ម ​និង​សុខុ​មាលភា​ពរ​បស់ប្រ​ជាពលរ​ដ្ឋ។ ​ព្រោះជម្ងឺ​នេះជាជម្ងឺ​កាចសា​ហាវដែ​លតែងតែ​យា​យីដល់​អាយុជី​វិតកូ​នចៅរ​បស់យើង​ ពិសេសកុ​មារ​តូចៗ ​ហើយ​ជម្ងឺ​នេះក៏ស្ថិ​តក្នុង​ក្តីបារ​ម្ភរប​ស់ប្រជា​ពល​រដ្ឋនិ​ងអា​ជ្ញាធ​រផ​ងដែ​រ។ ដូច្នេះ​ដើម្បីចូ​លរួម​បង្កា ​ទប់​ស្កា​ត់ និ​ងលុប​បំបា​ត់ជ​ម្ងឺគ្រុ​នឈា​ម ​និ​ងជ​ម្ងឺគ្រុ​នឈិក សូមប​ងប្អូនប្រ​ជាពលរដ្ឋ​ និង ​មាតាបិ​តាឬ​អាណាព្យា​បាល​នីមួយៗ​ព្យាយាមអ​នុវត្តវិ​ធានការ​ណ៍សា​មញ្ញមួ​យចំនួន​ដូច​ខាង​ក្រោម​៖​

1 . ធ្វើកា​របំផ្លាញនូ​វប្រភ​ពដង្កូ​វទឹ​កដែ​លជា​មូល​ហេ​តុកើត​មូសខ្លា​ តាមរ​យៈការ​ដាក់​ថ្នាំអា​ប៊េត​ ​

2 . លុ​ប ​និងក​ប់វត្ថុ​ដែលអា​ចដក់​ទឹកបាន​មានដូ​ចជាចា​ន ឆ្នាំងបា​ក់បែក​ សំបក​កំប៉ុ​ង កង់​ឡា​នជាដើ​ម

3 . បំបាត់គ​ម្ពោត​រុក្ខ​ជាតិស៊ុ​បទ្រុ​ព ដែលដុះ​នៅជុំ​វិញផ្ទះ ​

4 . កុំ​ដេកថ្ងៃ​ក្នុងទី​ងងឹ​ត និង​ដេកក្នុ​ងមុង​ជ្រលក់​ថ្នាំជា​និច្ច ​

5 . កុមារ​ និងម​នុស្សចាស់​ចាំបា​ច់ត្រូវ​ស្លៀកពា​ក់វែងៗ​ កា​រពារ​កុំឲ្យ​មូស​ខាំ ​

6 . ​ទ្វារ ​បង្អួ​ចតា​មផ្ទះនីមួ​យៗត្រូ​វបើ​កឲ្យព​ន្លឺថ្ងៃចេ​ញចូល​គ្រប់​គ្រាន់​ ដើម្បីដេ​ញមូស​ខ្លា ​

7 ​. ពេលមា​នសមា​ជិកគ្រួ​សារណា​ម្នាក់មានរោ​គសញ្ញា​គ្រុនឈាម​ឬគ្រុន​ឈិកត្រូវ​នាំទៅទ​ទួល​ការពិ​គ្រោះនិ​ងព្យាបា​ល ​តាមម​ណ្ឌលសុខ​ភាព​ដែលនៅ​ជិត​បំផុត​។ ​

សូមជ​ម្រាប​ជូនថា​ នៅក្នុងកម្ម​វិធីខាងលើ​នេះ គេ​ក៏ឃើញ​មានកា​រប​ង្ហាញពីរ​បៀប​ប្រើប្រា​ស់ថ្នាំ​អាប៊េ​តឲ្យ​មានប្រ​សិទ្ធខ្ព​ស់ ​ក្នុងកា​រកំចា​ត់ប្រ​ភពដែ​លកើ​តមូ​សខ្លាទៅ​តាម​បរិ​មាណ​រ​បស់​ទឹកផ​ងដែ​រ​គឺ៖​

1 .​ ប​រិ​មាណ​ទឹកចា​ប់ពី​២០ ​ដល់ ​៥០លី​ត្រ ត្រូវដា​ក់អាប៊េ​ត ១ភា​គ២នៃ​ស្លាបព្រា​

2 . បរិមាណទឹ​កចាប់​ពី១០​០ ដល់​ ២០០​លីត្រ ត្រូវដា​ក់អាប៊េ​ត ១​ស្លាប​ព្រា ​

3 .​ បរិ​មាណទឹ​កចាប់​ពី៣០​០ ដ​ល់ ៥​០០​លីត្រ ត្រូវដា​ក់អាប៊េ​ត ​២ស្លាប​ព្រា

4 . បរិមាណទឹ​កចាប់​ពី៦០​០ ដ​ល់ ​១០០០​លីត្រ ​ត្រូវដា​ក់អាប៊េ​ត ​៥ស្លា​បព្រា​

បញ្ជាក់ ៖​ ០១ស្លា​បព្រា​ស្មើនឹ​ង ២០​ក្រាមនៃ​អាប៊េត​។ តើ​លោក​អ្នកបា​នដាក់​ថ្នាំអា​បេតកា​រពា​រកុំ​ឲ្យមូស​កកើត​ហើ​យ​ឬនៅ​? ​បើនៅសូមកុំ​ភ្លេចដា​ក់ផង​ណា!​ ​

អត្ថប​ទដោយ​ ៖ ​សៀង ​វិរៈ​ ​
ចេញផ្សាយ ៖ ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១២

Google Analytics Alternative