សម្រាម​កើន​ឡើង​ដល់​១៣០០​តោន​ក្នុង​១​ថ្ងៃ

សាលា​រាជ​ធានី​ភ្នំពេញ ​បាន​កំពុង​សម្តែង​ការ​ព្រួយ​បារម្ភ​ចំពោះ​បញ្ហា​បរិស្ថាន​សម្រាម​ ដែល​ចេះតែ​កើត​ឡើង​ជា​លំដាប់​ពី​១ថ្ងៃ​ទៅ១ថ្ងៃ​នៅ​ជុំ​វិញ​រាជ​ធានី​ភ្នំពេញ។​ បច្ចុប្បន្ន​សម្រាម​នៅរា​ជធានី​ភ្នំពេញ​ បាន​កើន​ឡើងពី​១​២០០រ​ហូតដ​ល់ទៅ១​៣០០​តោនក្នុ​ងមួយ​ថ្ងៃ។ តាមកា​រប៉ាន់ស្មា​នទុក​ យ៉ាងយូ​របំ​ផុត​១០​ឆ្នំាខា​ងមុខ​ ​​រាជ​ធានី​ភ្នំពេញ​ត្រូវ​រកទី​លានចា​ក់សម្រាម​ថ្មីបន្ថែម​ទៀត។​

រូបភាពទស្សនាវដ្ដីសុខភាពយើង

ក្នុង​កិច្ចប្រ​ជុំស្ដីពី​ «រួម​គ្នាដើម្បី​ទីក្រុ​ងស្អា​ត» នាព្រឹ​កថ្ងៃទី ​២៤ ខែក​ក្កដា ឆ្នំា​២០១២ នៅសា​លា : យុវជរា​ជធា​នីភ្នំពេញ ​បាន​លើក​ឡើង​ថា ​ដោយ​ពិនិត្យ​ទៅលើ​ការ​គ្រ​ប់គ្រ​ងកា​កសំ​ណល់នៅ​រាជធា​នីភ្នំពេ​ញនាអំ​ឡុងឆ្នំា​២០០០​ឃើញថា​បរិ​មាណស​ម្រាមប្រ​ចំាថ្ងៃមា​នប្រ​មាណ​៦០០​តោន ​ហើយម​កដល់​ពេល​បច្ចុ​ប្បន្ន​បរិមាណស​ម្រាម​បានកើ​នឡើ​ង រហូតដ​ល់ទៅ​១២០០​តោនទៅ១​៣០០តោ​នក្នុង​១ថ្ងៃ។ ​ចំពោះ​ទី​លានចា​ក់សម្រា​មចាស់ត្រូ​វបាន​បិទលែ​ងប្រើប្រា​ស់ស្រប​ពេលដែ​លទីលាន​ចាក់​សំរាមថ្មី​មួយទៀត​ ដែលមា​នផ្ទៃដី​ជាង៣​០ហិក​តា ​ត្រូវ​បាន​បើកឲ្យ​ប្រ​តិប​ត្ដិការ ហើយមា​ន​គម្រោង​ប្រើ​ប្រាស់​តែ​ជាង​១០​ឆ្នំាប៉ុ​ណ្ណោះ។

​ដោយ​ផ្អែក​តាម​ការ​កើន​ឡើង​នៃ​បរិមាណ​សម្រាម​បែបនេះ​ យ៉ាងយូ​របំផុត​១០ឆ្នំា​ខាងមុ​ខ ​រាជធានី​ភ្នំពេញត្រូ​វរ​ក​ដីស​ម្រាប់ធ្វើ​ទី​លាន​ចាក់​ស​ម្រាម​ថ្មី​១ក​ន្លែង​ទៀត។ កាល​ពី​ពេល​កន្លង​មក សម្ដេច​អគ្គមហា​សេនាបតី​តេជោ ហ៊ុ​ន ​សែន​ ធ្លាប់មា​នប្រសា​សន៍ថា​ មិនអ​នុញ្ញាតិឲ្យ​កម្ពុជា​ក្លាយ​ជាទីលាន​ចាក់​សម្រាម​របស់​ប្រទេស​ដទៃ ​និង​ត្រូវ​ធ្វើយ៉ា​ងណាទ​ប់ស្កាត់ឲ្យ​ខាង​តែបា​ននូវផ​លប៉ះពាល់​ដល់សុ​ខភាព ​និងគ្រោះ​មហន្ដរា​យទៅលើ​​បរិស្ថាន ​ដែល​កើតឡើ​ងពីសំ​ណល់ប្រ​កបដោ​យគ្រោះថ្នាក់​។

បើ​តាមប្រ​សាសន៍​របស់​ លោកឃួ​ង ស្រេង ​អភិបាលរ​ងរាជ​ធានីភ្នំ​ពេញ ​បានលើ​កឡើងថា​នៅក្នុ​ងអង្គប្រ​ជុំនោះថា​៖«យើងត្រូ​វយ​កចិត្ដ​ទុកដាក់ ​គ្រប់គ្រ​ងសំ​ណល់ថ​ង់ប្លា​ស្ទិក ​ធ្វើយ៉ា​ងណា​មិនឲ្យហោះ​ហើររាយប៉ា​យតាម​ទីសាធារណៈ​ ​នាមុន​ដំណាច់ឆ្នំា​២០១៥»។ លោក​បានឲ្យ​ដឹងបន្តថា​ ទៅថ្ងៃ​អនាគតផ្ទៃ​ដីនៅរាជ​ធានីភ្នំពេញទំា​ងមូលនឹ​ងក្លាយទៅ​ជាកន្លែ​ងចាក់​សម្រា​ម ហើយប្រ​ភពទឹ​កលើដី ​និងក្រោម​ដីនឹ​ងទទួល​រង​នូវកា​រ​បំពុល​ជាក់ជា​ពុំខា​ន។​ ដោយ​ឃើញ​នូវ​កត្តាខា​ងលើនេះ​ហើយទើ​ប​សាលារាជ​ធានីភ្នំពេ​ញបាន​ចាត់វិធា​នការ​ជាច្រើ​ន ដើម្បី​ដោះស្រា​យបញ្ហាប​រិស្ថាន ​និងសំណ​ល់ក្នុ​ងទីក្រុ​ង ដូ​ចជាការ​ប្រមូលសំ​ណល់ថ្ម​ពិលការ​រៀបចំទី​លានចា​ក់សម្រា​មថ្មី ​ការកែ​លម្អកិច្ច​សន្យា ប្រ​មូលស​ម្រាម ​ការអុ​វត្ដក​ម្មវិធីញែ​កសម្រាម​ឲ្យនៅ​ដា​ច់ពីគ្នា​និងកា​រដាក់ឲ្យ​ប្រតិប​ត្ដិវិ​ធានការ​ផាកពិន័​យចំ​ពោះការ​ចោលស​ម្រាមគ្មា​នសណ្ដា​ប់ធ្នាប់តា​មផ្សា​រ តាម​ទី​សាធារណៈជា​ដើម​។​

ស​ម្រាម ​និងកា​កសំណល់​ត្រូវបា​នគេ​សន្និដ្ឋាន​ថា គឺ​ជាប្រភ​ពនៃមេ​រោគដែ​លអា​ចប​ណ្ដាលឱ្យ​កើតមា​នជម្ងឺ​ផ្សេងៗជា​ច្រើន ​ជាពិសេ​សជម្ងឺ​សើស្បែ​ក។ ម្យ៉ាង​វិញទៀ​ត សម្រាម​ក៏ជាបុព្វ​ហេតុដែ​លធ្វើឱ្យសោ​ភ័ណភា​ពទី​ក្រុង និងភា​ពស្រស់ស្អាត​នៃបរិស្ថា​នរស់​នៅ ​ជុំវិញ​ធ្លាក់ចុះ​ផងដែ​រ។ ក្រោយពី​ការបោះបង់​ចោលសំណ​ល់ ការជ្រើ​សរើស​ទីលា​នចាក់​សំណល់ក៏​ជារឿងសំ​ខាន់។​ ​ភាគច្រើ​ននៃកា​រទទួ​លខុ​សត្រូវ​ លើ​ការ​ជ្រើស​រើស​ទីលា​នចា​ក់សំ​ណល់ជា​ការ​ទទួល​ខុសត្រូ​វរ​បស់ភ្នា​ក់ងារ​ដែ​លពាក់​ព័ន្ធ​។ ​ទន្ទឹ​មនឹ​ងនោះផ​ងដែរ ​លោកអ្ន​កជា​ប្រជា​ពលរ​ដ្ឋក៏​គ​ប្បីជ្រា​ប​អំពីប​ញ្ហានេះ​។ ​ចំពោះសំ​ណល់ដែល​សល់ពី​ការប្រើប្រា​ស់ប្រចាំ​ថ្ងៃមួយ​ចំនួ​នអាច​យកទៅ​ កែច្នៃ​ធ្វើសម្ភារៈ​ប្រើប្រា​ស់ផ្សេ​ងៗ​ ​ឬក៏​សារ​ធាតុមា​នប្រ​យោ​ជន៍​ជា​ច្រើន​ផ្សេង​ៗទៀ​ត។ ហេតុនេះ​សូម​លោកអ្ន​កប្រើ​ប្រាស់ ត្រូ​វតែ​ចេះបែង​ចែកប្រ​ភេទ​សំណ​ល់​ ឬ​សម្រាម​ឱ្យបា​ន​ច្បាស់លា​ស់​ ដើម្បីងា​យស្រួ​លយក​មក​កែច្នៃប​ន្ដ​ទៀត ​ដោយលៃ​ល​កយ៉ា​ងណា​ប្រើ​ឱ្យ​អស់ធ​នធាន​ដែល​មាន​។​

អ​ត្ថប​ទ​ដោយ ៖ ​សៀង វិរៈ​ ​​
ចេញផ្សាយ ៖ ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១២

Google Analytics Alternative