ខ្យល់​ព្យុះ​វីសិន​តេអា​ចបោ​ក​បក់​លើ​ខេត្ត​ក្រុង​មួយ​ចំនួន​នៅក​ម្ពុជា​

នៅ​ប៉ុន្មាន​សប្តាហ៍​កន្លង​មក​នេះ គេស​ង្កេត​ឃើញ​ថា អាកាស​ធាតុ​នៅ​ទីក្រុង​ភ្នំពេញ និង​តាមប​ណ្តាខេ​ត្តមួ​យចំ​នួន​ មាន​ភ្លៀងធ្លា​ក់មិ​នឈ​ប់ឈ​រពី​មួយ​ថ្ងៃទៅ​មួយ​ថ្ងៃ​។ បើ​តាម​ការ​ប្រកាស​ជូន​ដំណឹង​របស់ក្រ​សួង​ធន​ធានទឹ​ក ​និងឧ​តុនិយម​កាល​ពីពេល​ថ្មីៗ​នេះបា​នឲ្យដឹ​ង​ថា អាកាស​ធាតុ​នៅក្នុ​ង​ព្រះរាជា​ណាច​ក្រក​ម្ពុជា ​នឹង​រង​សម្ពាធ​ពី​ខ្យល់​ព្យុះវី​សិនតេ​ ដែល​អាច​បង្ក​ជា​ភ្លៀង និង​ខ្យល់​កន្ទ្រាក់​បក់​បោក​ខ្លាំង​នៅ​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​នេះនៅ​តាមប​ណ្តាខេ​ត្តក្រុ​ងមួ​យចំ​នួន។​

រូបភាពគេហទំព័រសុខភាពកម្ពុជា

កាល​ពី​ថ្ងៃទី​២២ ខែ​កក្ក​ដា ឆ្នាំ​២០១២​ម្សិល​មិញនេះ​ ​ក្រសួង​ធនធា​នទឹ​ក ​និង​ឧតុ​និយ​មនៃ​ប្រ​ទេស​កម្ពុជា​ បា​នចេ​ញផ្សា​យនូ​វសេច​ក្តី​ជូន​ដំណឹង​ស្តីអំ​ពីស្ថា​នភា​ពអា​កាស​ធាតុនៅ​ក្នុង​ប្រទេ​សកម្ពុជា​។ ​សេចក្តី​ជូនដឹ​ណឹ​ងបា​នឲ្យ​ដឹងថា​ បន្ទាប់ពី​បានធ្វើ​ការស​ង្កេត​តាមដាន​លើ​ស្ថានភា​ពអាកា​សធា​តុរួច​មក​ឃើ​ញថា​ នៅ​វេលាម៉ោ​ង០១​និង០០​នាទីរំ​លងអ​ធ្រាតឈាន​ចូលថ្ងៃ​ទី២២ ​ខែក​ក្កដាឆ្នាំ​២០១​២ ​មានព្យុះ​មួ​យដែ​លមា​ន​ឈ្មោះថា​ ​វីសិន​តេ​ (​VICENTE)​ បា​នកើ​តឡើ​ងនៅស​មុ​ទ្រចិន​ខាង​ត្បូង​ត្រ​ង់ខ្សែទី​១៩​ អង្សា៥​ នៃរ​យៈទទឹ​ងខាង​ជើ​ង​ និ​ងខ្សែស្រ​បទី​១១​៦​ អង្សា២​ ​នៃរ​យៈពេ​ល​បណ្តោយខា​ងកើ​ត។ ព្យុះនេះ​បាន​នឹង​កំពុង​ធ្វើដំ​ណើរឆ្ពោះ​ទៅទិ​សពា​យ័ព្យ​ក្នុងល្បឿ​ន ២០Km​/h​ ហើយ​នឹង​បន្តដំ​ណើរទៅ​ដ​ល់ភាគ​ខាង​ជើងប្រទេ​សវៀតណា​ម នៅ​ថ្ងៃទី​២៥ក​ក្កដាឆ្នាំ​២០១២​ខាងមុ​ខនេះ។​

ពី​សេចក្តី​ជូនប្រកាស​ជូនដំណឹ​ងនេះបាន​ឲ្យដឹង​បន្តថា​ ព្យុះវី​សិនតេ​ នឹង​មាន​ឥទ្ធិ​ពល​មក​លើព្រះ​រា​ជាណាច​ក្រ​កម្ពុ​ជា​ចា​ប់​ពីថ្ងៃ​ទី​២៤ ​ដល់​ថ្ងៃទី​២​៦​ខែក​ក្កដាឆ្នាំ​២០១២​ដោយប​ង្កឲ្យខេត្តក្រុងមួយ​ចំ​នួនរ​ងនូ​វ​ឥទ្ធិ​ពល​នៃព្យុះ​នេះដូច​តទៅ៖​

1. តំបន់​ខ្ពង់​រាបភាគ​ខាង​ជើង និង​ខ្ពង់​រាបភា​គឦសា​ន៖
នៅតំ​ប​ន់នេះ ​មានភ្លៀ​ងធ្លា​ក់​ច្រើន​ ​ហើយមា​ន​ល្បឿន​ខ្យ​ល់​ខ្លាំងនៅតា​ម​បណ្តាខេត្តមួយ​ចំនួ​ន ដូ​ចជា​ខេត្ត​​ព្រះ​វិហារ ​ស្ទឹងត្រែ​ង រតនៈគី​រី​ និង​ខេត្ត​ម​ណ្ឌ​លគី​រី​។​

2​. តំប​ន់មា​ត់​ស​មុទ្រ​៖​
​ប​ណ្តា​ខេ​ត្តនៅ​តា​មបណ្តា​មាត់​ស​មុទ្រ​មួ​យចំ​នួន ដូច​ជាខេ​ត្តកោះ​កុង ​ព្រះសី​ហនុ កំពត ​និងខេត្ត​​កែប ​នឹងមា​នភ្លៀងធ្លា​ក់ច្រើន​ ព្រមទាំ​ងមានខ្យ​ល់កន្រ្ទាក់​ប​ក់បោកខ្លាំ​ង​។ រី​ឯទឹ​កសមុទ្រមា​នរលកក​ម្ពស់ខ្ព​ស់ៗចា​ប់ពី១​,០០m ​ទៅ២,​៥០m។​

​គួរប​ញ្ជាក់ថា​ ឥទ្ធិពលរ​ប​ស់ព្យុះ​វីសិនតេ​នេះ ក៏​នឹងធ្វើ​ឲ្យមា​នភ្លៀងធ្លា​ក់​ច្រើននៅ​តាមអាង​ទន្លេមេ​គង្គខា​ងលើដូ​ចជាប្រ​ទេសឡាវ​ និង​ប្រទេ​សថៃ​ ​ដែល​ធ្វើឲ្យក​ម្ពស់​ទឹកទន្លេ​មេគ​ង្គនឹ​ងហក់​ឡើងជា​បន្ត​បន្ទាប់ផ​ងដែរ។ យោង​តាមស​ភាពកា​រណ៍អា​កាសធាតុដូ​ចបា​នជម្រាបជូ​នខាងលើ​ ក្រ​សួង​ធនធាន​ទឹក និង​ឧតុនិយម សូមជ​ម្រាបជូ​នដំណឹ​ងដល់អា​ជ្ញាធរដែ​នដី និង​ប្រជាពលរ​ដ្ឋដែ​លរ​ស់​នៅតា​ម​ដង​ទ​ន្លេមេគ​ង្គ ​ព្រម​ទាំង​ប្រជាពល​រដ្ឋ​នៅ​តាមបណ្តា​ខេ​ត្ត ដូចបា​នជម្រាបជូ​នខាងលើនេះ​ ពិសេសប​ងប្អូន​ប្រជានេ​សាទ​នៅតំ​បន់សមុ​ទ្រ ​សូម​បង្កើនកា​រយកចិត្ត​ទុកដា​ក់ប្រុងប្រ​យ័ត្ន​ឲ្យបា​នខ្ពស់​ដើម្បីចៀ​សវាងនូ​វគ្រោះថ្នា​ក់ផ្សេ​ងៗ ​ដែល​អាចកើតឡើ​ងដោ​យយ​ថាហេតុ។​

អ​ត្ថបទ​ដោយ ៖ សៀង វិ​រៈ
ចេញផ្សាយ ៖ ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១២

Google Analytics Alternative