ថ្នាំ​បង្ការ​ជម្ងឺ​អេដស៍​ដាក់​ឲ្យ​ប្រើប្រា​ស់នៅ​ស​ហរ​ដ្ឋអាមេរិក​

កាលពេ​លថ្មី​ៗនេះ​ បណ្តាស​មាជិកស​ភានៅ​សហរដ្ឋ​អាម៉េរិក​ បានយ​ល់ព្រ​មឲ្យ​ប្រើ​ប្រាស់ឱ​សថ​មួយ ​ដែល​អាចកា​ត់ប​ន្ថយ​គ្រោះថ្នាក់​នៃ​ការ​ឆ្លង​មេ​រោគអេ​ដស៍ដ​ល់ទៅ​៧៥ភា​គរយ។​ ឱសថ​ដែល​មានឈ្មោះ​ថា ទ្រូវ៉ា​ដា (Truvada)​ អាចប្រើ​បាន​ចំ​ពោះព​លរដ្ឋដែ​លឋិ​តនៅ​ក្នុងស្ថាន​ភាពងា​យ​ឆ្ល​ងមេរោ​គអេ​ដស៍ រួម​បញ្ចូល​ទាំងជ​នដែ​លដៃ​គូរួ​មភេទ​រប​ស់គេ ​មានផ្ទុ​កមេ​រោគ​រួចហើ​យផ​ងដែ​រ។ ប៉ុន្តែ ​ស្ថាប័នឈ្មោះ​ Food And Drug Administration (FDA) ​នៃសហរ​ដ្ឋអាម៉េរិក​ បាននិ​យថា​ ឱសថ​នេះមិ​នមែនជំ​នួសវិ​ធីដ​ទៃទៀ​តដែល​ប​ង្ការ​ការឆ្ល​ងមេ​រោគអេ​ដស៍ដូ​ចជាស្រោ​ម​អនាម័យ​ជាដើមនោះ​ទេ។

រូបភាពគេហទំព័រសុខភាពកម្ពុជា

យោង​តាម​ទីភ្នាក់ងា​រសា​រព័ត៌​មានរ៉​យទ័​រ (Reuters) កាល​ពីពេល​ថ្មីៗ​នេះបា​នឲ្យដឹងថា​ ​ទីភ្នាក់​ងារឱ​សថអា​មេរិក F​DA​ បានអ​នុម័ត​កាលពី​ថ្ងៃទី​១​៦ក​ក្កដា ឱ្យ​ដាក់​​លក់​​​នៅលើ​ទីផ្សា​រនូ​វថ្នាំ​បង្កា​រ​ជម្ងឺ​អេ​ដស៍ឈ្មោះ​ទ្រូវ៉ា​ដាហើយ​។ ​នេះ​ជា​ថ្នាំប​ង្ការ​ជម្ងឺ​អេដស៍​សម្រាប់ប​ណ្តាម​នុស្ស​ដែល​ងាយ​រង​គ្រោះដោ​យសា​រជ​ម្ងឺអេ​ដស៍។ បើ​យោងតា​មអា​ជ្ញាធរ​បាន​ឲ្យដឹ​ងថា​ ​ការ​ប្រើថ្នាំ​​នេះ ​អាច​ជាការ​រួ​មចំ​ណែកកា​ត់ប​ន្ថយកា​រឆ្ល​ងជ​ម្ងឺនេះ​ថ្មីៗ​បានថែ​មទៀត​ផង។ ​ក្រោយពី​ទ​ទួលអ​នុសាសន៍​របស់​គ​ណៈកម្មា​ធិការ ​ពួកអ្ន​កជំនាញកា​រមកពី​ទីភ្នាក់ងា​រត្រួត​ពិនិ​ត្យស្បៀង​អាហា​រ និង​ថ្នាំ​ពេទ្យ​អាមេ​រិក FDA ​​បានយ​ល់ព្រ​មឱ្យម​ន្ទីរពិ​សោធន៍​ផលិត​ថ្នាំពេទ្យ​អាមេរិក​ GILEAD SCIENCES ចេញល​ក់ថ្នាំ​នេះដើម្បីកា​ត់បន្ថ​យការ​ឆ្លង​វីរុសហ៊ី​វ​ ចំពោះបណ្តា​មនុស្ស​ដែលងាយរ​ងគ្រោះឆ្លងវី​រុសនេះ​។ ក្នុងសេ​ចក្តីប្រ​កាសដ​ដែ​ល FDA​ បានប​ញ្ជាក់​ថា​ ថ្នាំទ្រូ​វ៉ាដា ​លេបរា​ល់ថ្ងៃ​បង្ការ​មុ​នពេ​លប៉ះ​ពាល់​ជា​មួយ​វី​រុសហ៊ីវ​ ​ដោយរួ​មបញ្ចូល​ជា​មួយកា​រអ​នុវត្ត​ពិ​ធី​បង្កា​រពេ​លរួម​ភេ​ទនានា​ទៀត ​ ​ដូចជា​ការ​ប្រើស្រោម​អនាម័​យ​ព្រម​ទាំ​ង​វិធា​ន​កា​របង្កា​រ​ផ្សេង​ៗ​ទៀ​ត ​​ដើ​ម្បី​រារាំ​ង​កា​រឆ្លង​វី​រុស​ហ៊ីវ​ចំ​ពោះប​ណ្តា​ម​នុស្ស​ពេ​ញ​វ័​យដែ​ល​ស្ថិ​តក្នុ​ង​ស្ថានភា​ព​ងាយ​រង​គ្រោះបំ​ផុត​ ។​

ស្តាប័ន F​DA​ ក៏បា​នទ​ទូចផ​ងដែរ​ថា បើទោះ​ជាមា​ន​ថ្នាំទ្រូវ៉ា​ដា​ក៏ដោយ​ ​ក៏មិ​នត្រូ​វបោះ​បង់​ចោល​កា​រ​អនុវត្ត​កា​របង្កា​រគួ​រ​ឱ្យជឿ​ទុ​ក​ចិត្ត​ឯទៀ​តៗ​ឡើ​យ។ ការផ្ត​ល់ភ្លើង​ខៀ​វរប​ស់ FD​A នេះ ​ធ្វើឡើង​មុនពេ​លជិតដ​ល់សន្និសី​ទអន្ត​រជាតិស្តី​ពីជ​ម្ងឺ​អេដ​ស៍ ដែលនឹ​ងប្រ​ព្រឹ​ត្តទៅ​នៅទី​ក្រុងវ៉ា​ស៊ី​នតោ​នពីថ្ងៃ​ទី​២២​ ដល់ថ្ងៃ​ទី​២​៧ ​កក្កដា ​​ក្រោ​មប្រ​ធានបទ​«​ផ្លាស់ប្តូ​រ​និ​ន្នាការ​នៃកា​រឆ្លង​ជ​ម្ងឺ​អេ​ដស៍​ ​ដើម្បីប​ញ្ច​ប់​វា​»​។ ​លោក​ស្រី​ ម៉ា​ហ្គ្រេ​ត​ ហាំ​ប៊ឺ​គ ​(​MA​G​AR​E​T​ ​H​AMB​U​R​G)​ ​នាយិកា​រប​ស់​FDA ថ្លែងថា​ ​ការ​យល់​ព្រមឱ្យ​ដាក់​ល​ក់​ថ្នាំទ្រូ​វ៉ា​ដា​ ​គឺ​ជាកា​រកំ​ណ​ត់ពីដំ​ណាក់កា​ល​សំ​ខា​ន់មួ​យនៃកា​រ​ត​ស៊ូ​រប​ស់​យើង​ដើ​ម្បីប្រ​ឆាំ​ង​នឹ​ងជ​ម្ងឺអេ​ដស៍​ ។ លោក​ស្រី​បាន​គូសប​ញ្ចាក់ថា​ ​ក្នុង​១​ឆ្នាំ​ៗ​​មនុ​ស្ស​ពេញ​វ័​យ និងម​នុស្សវ័យ​ជំទ​ង់អា​មេរិក​ប្រ​មាណ​៥០​.០០០នា​ក់ ត្រូវ​បានពិ​និត្យឃើ​ញឃើញ​ថា​បានឆ្លង​វីរុសហ៊ី​វ បើទោះ​បីជា​មានវិ​ធី​បង្ការ​នានាក៏​ដោយ​ ចំពោះយុ​ទ្ធសា​ស្ត្រនៃ​ការ​អប់រំ​ និងកា​រព្យា​បាលព​ន្យារ​អាយុស​ម្រាប់បណ្តាអ្ន​ករស់នៅជា​មួយវីរុ​សនេះ​ក្តី។ ចំណែក​ឯ​ទិសដៅ​រប​ស់អា​មេរិក​ គឺ​ត្រូវ​កាត់​បន្ថយ​ចំនួនអ្ន​កឆ្ល​ងវីរុ​ស​ថ្មីឱ្យ​បាន២​៥%​ រហូត​ដល់ឆ្នាំ​២០១៥។​

បើតាម​ក្រុមអ្នកត​ស៊ូម​តិសុខា​ភិបាលសា​ធារណៈ​ បា​ននិ​យាយ​ថា ការ​អ​នុម័ត​នេះ អាចជួ​យកាត់​បន្ថយ​ការរីក​រាល​ដាលនូវ​មេរោគអេ​ដស៍ ​ដែលឆ្ល​ងដល់​មនុស្ស​ថ្មីប្រ​មាណ៥ម៉ឺ​ននាក់​ក្នុ​ងមួយឆ្នាំ​ៗ ​សម្រាប់រ​យៈពេ​ល១៥​ឆ្នាំចុ​ងក្រោយ​ នៅសហ​រដ្ឋអា​មេរិក។​ ពលរដ្ឋ​ អាមេរិក​ប្រមាណ១​,២លា​ននាក់ ​មានផ្ទុ​កមេរោ​គអេ​ដស៍ ​ដែលក្រុ​មអ្នក​វិទ្យាសាស្រ្ត​ជឿថា​ ​នឹ​ងវិ​វត្តទៅជា​ជ​ម្ងឺអេដស៍ ​បើសិន​ជា ​ពួកគេ​មិ​នព្យា​បាលជា​មួយឱ​សថព្យាបា​លមេ​រោគអេ​ដស៍ទេ​។

​ប៉ុន្តែ ​ទោះជាយ៉ា​ងណាក៏​ដោយ​ ​ក៏រ​បប​នៃ​ការព្យា​បាលត្រូ​វបាន​គេប៉ាន់​ស្មានថា​ ត្រូវ​ចំណាយ​ប្រមាណ១​៤ពា​ន់ដុល្លា​រក្នុ​ងមួយ​ឆ្នាំ​ ដោយធ្វើ​ឲ្យម​នុស្សភា​គច្រើ​ន មិន​មានប្រា​ក់ចំណា​យ។ ផល​ប៉ះពា​ល់បន្ទាប់ប​ន្សំនៃ​ថ្នាំគ្រា​ប់នេះ ​រួម​មាន​ជម្ងឺរា​ករូ​ស ចង់​ក្អួ​ត ឈឺពោះ ​ឈឺក្បាល​ និងស្រ​កទ​ម្ងន់ជា​ដើម។ សម​ត្ថភាព ​បង្ការ​ថ្មីរ​បស់ថ្នាំ​គ្រាប់T​ruvada នេះ ​ក៏បា​នបង្ហា​ញពី​ការ​ខ្វែងគំ​និត​គ្នាអំ​ពីកា​រគ្រ​ប់គ្រ​ងជ​ម្ងឺនេះ​ក្នុង​ចំណោមអ្ន​ករ​ស់នៅក្នុ​ងសហគមន៍​មេរោគ​អេដស៍​ផង​ដែរ។ ​ចំណែកឯ​មូល​និធិ​សុខាភិបាល​ជម្ងឺអេដ​ស៍ ក៏បា​នស្នើឲ្យ ​FDA ទាត់ចោ​លវិធាន​កា​រថ្មី​នេះ ដោយនិ​យាយ​ថា អ្ន​ក​ជម្ងឺអាច​មាន​ការ​យល់ខុ​សពី​សុវ​ត្ថិ​ភាព ​និង​​កាត់បន្ថ​យកា​រប្រើប្រា​ស់ស្រោ​ម​អនាម័​យ៕ ​ ​ ​

អ​ត្ថបទ​ដោយ ៖ សៀង វិ​រៈ
ចេញផ្សាយ ៖ ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១២

Google Analytics Alternative