សម្លម្ជូរព្រៃ

រូបភាពទស្សនាវដ្ដីសុខភាពយើង

  • បរិមាណ​មនុស្ស​ទទួលទាន ៖ ២នាក់
  • រយៈពេល​រៀបចំ​គ្រឿងផ្សំ ៖ ១៥នាទី
  • រយៈ​ពេល​ចម្អិន ៖ ១៥នាទី
  • គ្រឿងផ្សំ

  • ខ្ទឹមក្រហម ២កំពឹស
  • ខ្ទឹមបារាំង មួយចំហៀង
  • ម្រះព្រៅដាក់តាមការចូលចិត្ដ
  • ស្ករស ១ស្លាបព្រាកាហ្វេ
  • អំបិល ១ស្លាបព្រាកាហ្វេ
  • ប៊ីចេង ១ស្លាបព្រាកាហ្វេ
  • ផ្លែសណ្ដាន់ ដាក់តាមការចូលចិត្ដ
  • សាច់ អាចដាក់សាច់ត្រី សាច់មាន់ សាច់ជ្រូក ឬត្រីឆ្អើរក៏បាន ២០០ក្រាម
  • ប្រហុក ២កន្ទុយតូច
  • ម្ទេស ២គ្រាប់
  • គល់ស្លឹកគ្រៃ ១គល់
  • ស្លឹកក្រូចសើច ២សន្លឹក
  • រំដេង ១ចំណិត
  • ម្សៅស៊ុប ១ស្លាបព្រាកាហ្វេ។
  • រូបភាពទស្សនាវដ្ដីសុខភាពយើង

    របៀបរៀបចំគ្រឿងផ្សំ

  • ខ្ទឹមក្រហម ត្រូវលាងឱ្យស្អាត រួចហាន់ជាបន្ទះស្ដើងៗ
  • ខ្ទឹមបារាំង ត្រូវលាងឱ្យស្អាត រួចហាន់ជាបន្ទះស្ដើងៗ
  • ម្ទេសត្រូវលាងឱ្យស្អាត រួចហាន់បញ្ឆិតស្ដើងៗ
  • ខ្ទឹមបារាំងត្រូវលាងឱ្យស្អាត រួចហាន់ស្ដើង
  • ម្រះព្រៅ ផ្លែសណ្ដាន់ ត្រូវលាងឱ្យស្អាត
  • ប្រហុកត្រូវលាងឱ្យស្អាត
  • ត្រីត្រូវលាងឱ្យស្អាត ហាន់ជាបីកង់
  • គល់ស្លឹកគ្រៃ ស្លឹកក្រូចសើច រំដេង ត្រូវលាងឱ្យស្អាត។
  • របៀបធ្វើ

    ដំបូង​ត្រូវដាក់​ដាំទឹក ដាក់​គល់​ស្លឹកគ្រៃ ស្លឹក​ក្រូច​សើច និង​រំដេង នៅ​ពេល​ដែល​ទឹកពុះ​ត្រូវដាក់​ប្រហុក​ដែល​ជ្រំរួច​យក តែ​ទឹក​ប្រហុក បន្ទាប់​មក​ដាក់សាច់​ត្រី​ទុកឱ្យ​ពុះ ហើយ​ត្រូវដាក់​ប៊ីចេង ស្ករស អំបិល ផ្លែសណ្ដាន់ ម្សៅស៊ុប លៃ​ឱ្យសម​ល្មម បន្ទាប់​មក​ត្រូវដាក់​ម្ទេស រួច​លើក​ចុះ ហើយ​ដាក់​ម្រះព្រៅ រួច​ដួសដាក់​ចាន​ជាការ​ស្រេច។
    បញ្ជាក់ ៖ ម្ហូបនេះ​អាច​ទទួលទានបាន​ជាមួយ​បាយស។

    ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៤៩ ខែកម្ភៈ ឆ្នាំ២០១០

    Google Analytics Alternative