បន្ដឹង​ស្បែក​អាច​បង្ក​គុណ​វិបត្ដិ

ការ​កែ​សម្ផស្ស​មិន​ត្រឹម​តែ​ធ្វើ​ឱ្យ​លោកអ្នក​ទទួល​បាន​សម្រស់​ដ៏​ស្រស់​ស្អាត​ដូច​ក្ដី​បំណង​ប្រាថ្នា​នោះទេ វា​ថែម​ទាំង​ផ្ដល់​នូវក្ដី ជឿ​ជាក់ និង​ភាព​ទាក់​ទាញ​ផង​ដែរ។ មនុស្ស​គ្រប់​វ័យ​ដែល​បាន​យក​ចិត្ដ​ទុក​ដាក់ចំពោះ​បញ្ហា​សម្រស់​របស់​ខ្លួន មួយ​ចំនួន​បាន​សម្រេច ចិត្ដ​ធ្វើ​ការ​បន្ដឹង​ស្បែក​ដើម្បី​លុប​បំបាត់​ស្នាម​ជ្រីវជ្រួញ​ទាំង​ឡាយ។ ស្នាម​ជ្រីវជ្រួញ​អាច​បណ្ដាល​មកពី​ការវិ​វឌ្ឍន៍​ទៅ​តាម​អាយុ​កាល និង​មួយ​ចំនួន​ទៀត​អាច​មាន​ស្បែក​ជ្រីញ​ជ្រួញ​មុន​វ័យ ភាគ​ច្រើន​បណ្ដាល​មក​ពី​ការ​ថែទាំ​ស្បែក​មិន​បាន​ដិត​ដល់ បណ្ដាល​ឱ្យ​ស្បែក​ត្រូវ នឹង​កម្ដៅ​ថ្ងៃ​ច្រើន។

រូបភាពទស្សនាវដ្ដីសុខភាពយើង

លោកស្រី​វេជ្ជបណ្ឌិត ជៀប វិសុទ្ធា អ្នក​ជំនាញ​នៅ​ឡាស៊ែរ​ស្គីន​តិច នឹង​បក​ស្រាយ​ពីការ​បន្ដឹង​ស្បែក តាម​រយៈ​បទ​សម្ភាសន៍ ជាមួយទស្សនាវដ្ដី សុខភាពយើង។

បន្ដឹង​ស្បែក​ដើម្បី​បំបាត់​ស្នាម​ជ្រីវ​ជ្រួញ

ការ​បន្ដឹង​ស្បែក​ដើម្បី​បំបាត់​ស្នាម​ជ្រីវជ្រួញ​ជាការ​ពេញ​និយម​ចំពោះ​លោកអ្នក​មួយ​ចំនួន។ ការ​បន្ដឹង​ស្បែក​គឺមាន​ច្រើន​វិធី រួមមាន​ការ​ប្រើថ្នាំ​បំបាត់​ស្នាម​ជ្រួញ ការ​ខាត់​ស្បែក ការ​ប្រើ​ឡេ​ស៊ើ និង​ការ​វះកាត់​ជា​ដើម។ ក្រោយ​ធ្វើ​ការ​បន្ដឹង​ស្បែក​ដោយ​វិធី ប្រភេទ​ណា​មួយ គឺ​ចាំបាច់​ត្រូវ​ការពារ​ស្បែក​លោកអ្នក​នឹង​កម្ដៅ​ថ្ងៃឱ្យ​បាន​ល្អ។ ទន្ទឹម​នឹង​នោះ​ក៏ត្រូវ​ទប់ស្កាត់​ភាព​ជ្រីវជ្រួញ​ដោយ ប្រើ​ជា​ប្រភេទ​ម៉ឆើរ៉ាយស៊ើារ ដើម្បី​បំប៉ន​ស្បែក និង​ការពារ​កម្ដៅ​ថ្ងៃផង​ដែរ។ ប្រភេទ​ម៉ឆើរ៉ាយស៊ើរ​រអាច​ជា​ឡេលាប​ស្បែក ថ្នាំ ដែល​យកចេញ​ពី​ធម្មជាតិ។

ថែទាំ​ដើម្បី​ស្អាត​បានយូរ

ធម្មតា​ទោះ​បី​ការ​បន្ដឹង​ស្បែក​ដង​ខ្លួន ដោយ​ការ​វះកាត់​ឬ​ការ​ប្រើ​ឡេ​ស៊ើ្រ​ក៏​ដោយ​វានឹង​ត្រឡប់​ទៅរក​ភាព​ដើម ដែល អាស្រ័យទៅលើការថែទាំ។ បើសិនជាលោកអ្នកមានការថែទាំបានដិតដល់និងត្រឹមត្រូវនោះ ការជ្រីវជ្រួញមកវិញម្ដងទៀតមាន រយៈ​ពេល​យូរ​ឆ្នាំ ហើយ​ភាព​ស្រស់​ស្អាត​នឹង​រក្សា​បាន​រយៈ​ពេល​យូរ។ បើមាន​បញ្ហា​ស្បែក​ជ្រីញ​ជ្រួញ​ម្ដង​ទៀត លោកអ្នក​អាច​ធ្វើការ បន្ដឹង​ឡើងវិញ​ម្ដង​ទៀត។

បន្ដឹង​ស្បែក​អាច​បង្ក​គុណ​វិបត្ដិ

ការ​ដែល​បន្ដឹង​ឡើងវិញ​ម្ដង​មិន​មែន​ជា​បញ្ហា​នោះទេ អ្វី​ដែល​ជាប​ញ្ហា​នោះ​គឺការ​ប្រឈម​នឹង​ផល​ប៉ះ​ពាល់​មួយ​ចំនួន ព្រោះ បើសិន​ជា​អ្នក​ជម្ងឺ​បន្ដឹង​ស្បែក​ញឹកញាប់​ពេក ហួស​ពីការ​កំណត់​របស់​អ្នក​ជំនាញ នោះ​នឹង​អាច​បណ្ដាល​ឱ្យ​ស្បែក​លោកអ្នក​ប្រតិកម្ម ឡើង​ក្រហម ឬ​ក៏​រលាក​ស្បែក​ជា​ដើម។ ចំពោះ​ឡេស៊ើណរ​ក៏ដូចគ្នា​ដែរ ឡេស៊ើប​រខ្លះ​ធ្វើញឹក​ញាប់​ពេក​មិន​ល្អ ព្រោះមាន​កម្រិត​ថា​ត្រូវ​ធ្វើ ប៉ុន្មាន​ដង​ក្នុង​មួយ​ខែ​ឬ​មួយ​សប្ដាហ៍ ហើយ​ប្រើបាន​សម្រាប់​ស្បែក​ប្រភេទ​ណា។ បើ​មិនបាន​ទទួល​ការ​ពិនិត្យ និង​ព្យាបាល​ពីអ្នក ជំនាញ​ឱ្យបាន​ត្រឹមត្រូវ​នោះទេ គឺ​ងាយ​បង្ក​ឱ្យមាន​គុណ​វិបត្ដិ​ណាស់។

ដំបូន្មាន​អ្នកជំនាញ

វិធី​ដែល​ល្អ​នោះ​គឺ​លោកអ្នក​ត្រូវ​មក​ជួប​ពិគ្រោះ​ជា​មួយ​អ្នក​ជំនាញ​ឱ្យ​បាន​ត្រឹម​ត្រូវ​ថា ជា​ស្បែក​ស្ថិត​ក្នុង​ប្រភេទ​ណា និង​ជ្រួញ កម្រិត​ណា ហើយ​អាច​ធ្វើ​ឡេស៊ើប​រប៉ុន្មាន​ដង​ក្នុង​មួយ​ខែ ឬ​មួយ​សប្ដាហ៍ គួរ​ថែទាំ​ដូច​ម្ដេច។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៤៩ ខែកម្ភៈ ឆ្នាំ២០១០

Google Analytics Alternative