សុដន់ ៖ ការ​ថែរ​ក្សា​ស្បែក និង​សម្រស់ (តចប់)

4. ការ​ប្រើ​អាវ​ទ្រនាប់ ៖ អាវ​ទ្រនាប់​មាន​នាទី​ច្រើន​យ៉ាង ដូចជា​បង្កើត​រូបរាង​បំភាន់​ឱ្យ​សុដន់ គ្រប​ដណ្ដប់​ការពារ​ការប៉ះ ពាល់​ស្បែក ឬ​ការ​ប៉ះ​ទង្គិច​ផ្សេងៗ និង​ជា​ពិសេស​ជួយ​ទ្រ​ទម្ងន់​សុដន់​កុំឱ្យ​ធ្លាក់​ទាំង​ស្រុង​ទៅ​លើ​ស្បែក ចៀសវាង​ការ​ឆាប់​ខូច​ទ្រង់ទ្រាយ។ ដូច្នេះ​ស្ដ្រី​គ្រប់រូប​តោង​ចេះ​ជ្រើសរើស និង​ប្រើប្រាស់​អាវ​ទ្រនាប់​ឱ្យបាន​សមស្រប​តាម​ទំហំ​រាងរៅ​សុដន់​ផ្ទាល់​ខ្លួន។ មិន​ត្រូវ​ប្រើ អាវទ្រនាប់​ចង្អៀត​ពេក រលុងពេក ឬ​រឹតពេក​ឡើយ។ គួរ​ត្រៀម​បម្រុង​អាវ​ទ្រនាប់​២លេខ​ខុស​គ្នា​សម្រាប់​ពេល​ធម្មតា និង​ពេល​ជិត​មក រដូវ។ ត្រូវ​ពាក់​អាវទ្រនាប់​ជានិច្ច​ក្នុង​គ្រប់​សកម្មភាព​ការងារ ពោល​គឺពេញ​១ថ្ងៃ​ទល់យប់ ឬ​យ៉ាងតិច​១២ម៉ោង។ ដើមទ្រូង​ត្រូវ​ទំនេរ ក្នុងពេល​គេងយប់។ អាវ​ទ្រនាប់​ត្រូវ​ទទួល​ការ​សម្អាតទៀងទាត់​ដូចគ្នា​នឹង​សម្លៀក​បំពាក់​ដទៃ​ទៀត​ដែរ។ មិនត្រូវ​បង្ខំចិត្ដ​ប្រើ​ប្រាស់អាវ ទ្រនាប់​ចាស់​ខូច​គុណភាព​ឡើយ។

រូបភាពទស្សនាវដ្ដីសុខភាបយើង

5. ការ​ហាត់ប្រាណ ៖ ការ​ហាត់ប្រាណ​បាន​ទៀងទាត់ និង​ត្រឹមត្រូវ​អាចជួយ​ស្ដ្រី​ទទួល​បាន​នូវ​សុដន់​ដ៏​ស្រស់ស្អាត​បាន។ សូម អាច​បន្ថែម​នៅ​អត្ថបទ​វិធី​ហាត់ប្រាណ​ពង្រីក​សាច់ដុំ​ដើមទ្រូង (អត្ថបទ​នេះ​ចេញ​ផ្សាយ​នៅ​លើទំព័រ​ទស្សនាវដ្ដី សុខភាពយើង លេខ០៤៥ ខែតុលា ឆ្នាំ២០០៩)

ប្រការ​គួរ​ចៀសវាង

  • ចៀសវាង​ការ​ជក់បារី និង​ការ​ព្រលែង​ដើមទ្រូង​ឱ្យ​ត្រូវ​ថ្ងៃ​ដោយ​គ្មាន​អ្វី​ការពារ។ បារី និង​កម្ដៅថ្ងៃ​មាន​ឥទ្ធិពល​ធ្វើឱ្យស្បែក​បាត់​ភាពរស់ ចាស់​ជ្រីវជ្រួញ និង​ធ្វើឱ្យ​សុដន់ទ្រោម​ស្វិត​យារ​ធ្លាក់​មុន​កំណត់
  • ចៀសវាង​ទម្លាប់​គេងផ្កាប់​មុខ ដើម្បី​កុំឱ្យ​សង្កត់​ទៅលើ​សុដន់
  • ចៀងវាង​ការហាត់ប្រាណ​បង្ខំ ដោយ​ពុំមាន​អ្វីការពារ​សុដន់
  • មិនត្រូវ​ធ្វើការ​បញ្ចុះ​ទម្ងន់​ទាំង​គំហុក​ឡើយ។ ត្រូវ​បញ្ចុះ​បន្ដិច​ម្ដងៗ។ ការ​បញ្ចុះ​ទម្ងន់​លឿន​ពេក​ធ្វើឱ្យ​មាន​ការប៉ះ​ពាល់ទៅលើស​រីរៈ​ច្រើន​យ៉ាង ក្នុង​នោះ​សុដន់​ក៏រង​ការ​ប៉ះពាល់​ទ្រោមស្វិត​ខូច​ទ្រង់ទ្រាយ​ផងដែរ។

ដំបូន្មាន​អ្នកជំនាញ

វិធី​ខាងលើ​នេះ​ប្រសិន​បើ​លោកស្រី​អ្នកនាង​កញ្ញា​អនុវត្ដ​ឱ្យបាន​ត្រឹមត្រូវ​នោះ នឹង​ទទួល​បាន​លទ្ធផល​គួរជាទី​គាប់ចិត្ដ​មិនខាន។ សូម​ព្យាយាម​បន្ដិច​ម្ដងៗ ដើម្បី​ទទួល​ដើមទ្រូង​មួយគូ​ដ៏​ស្រស់ស្អាត​ជា​ចំណុច​គួរ​ឱ្យទាក់ទាញ​សម្រាប់​មនុស្ស​ផង​ទាំង​ពួង។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៤៦ ខែវិច្ឆិកា ឆ្នាំ២០០៩

Google Analytics Alternative