​គំនិត​​​​ផ្លូវភេទ​​​២៥យ៉ាង​

ការត្រេកត្រអាលសុខស្រួលរបស់ស្ដ្រី​អាស្រ័យ​ទៅលើ​ទំហំ​នៃ​លិង្គ​បុរស ​ការ​លេង​ប្រដាប់​ភេទ​ដោយ​ខ្លួនឯង​អាច​នាំ​ឱ្យ​ងាប់​លិង្គ ​ចំណុច​ហ្សេ​គឺជា​ចំណុច​មហាសុខ​ស្រួល​របស់​ស្ដ្រី។ល។​ ​ទាំងនេះ​ជាគំនិត​ដែល​ទទួល​បាន​ពីការ​យល់ដឹង​ពីបញ្ហា​ផ្លូវភេទ​ ​ដែល​​ជាការ​យល់ខុស​ដែល​កំពុង​តែ​បំពុល​បរិយាកាស​ត្រេកត្រអាល​ ​និងសុភមង្គល។​ ​ទស្សនាវដ្ដី​ ​សុខភាពយើង​ ​សូមលើក​យក​គំនិត​ផ្លូវ​ ​ភេទ២៥យ៉ាង​មក​អត្ថាធិប្បាយ​ជូនចាប់​ពីលេខ​នេះតទៅ។​

រូបភាពទស្សនាវដ្តីសុខភាពយើង

១ . សេចក្ដីសុខស្រួល​អាស្រ័យ​ទៅលើ​ទំហំលិង្គ​

បែបនេះគឺជាការយល់់ខុស។ មិនពិតនោះទេ។ ​ទំហំ​លិង្គ​បុរសវែង​(ឬធំ)​មិនបាន​ផ្ដល់​សេចក្ដី​សុខស្រួល​ដល់ស្ដ្រី​ជាដៃ​គូនោះ​ ទេ។ ​ជម្រៅ​របស់ទ្វារ​មាស​ជាមធ្យម​គឺ៨សង់​ទីម៉ែត្រ​នៅពេល​សម្រាក​ធម្មតា ​ហើយពេល​ត្រេក​ត្រអាល​អាចមាន​ជម្រៅ​ប្រមាណជា​ ​១១សង់​ទីម៉ែត្រ។​ ​លិង្គបុរស​ដែលឡើង​វែងភាគ​ច្រើនបំផុត​មាន​ប្រមាណ​ចន្លោះពី​១៣ទៅ​១៨សង់ទីម៉ែត្រ​អាចស៊ក​ពេញណែន​ ​ប្រហោង​ទ្វារមាស​ ​និងអាច​ប៉ះតំបន់​ត្រេក​ត្រអាល​ទាំង​អស់​បាន។​ ​ម្យ៉ាង​ទៀត​សេចក្ដី​ត្រេក​ត្រអាល​ ​និងសុខ​ស្រួល​របស់​ស្ដ្រីភាគ​ច្រើនគឺ​ ​កើតចេញ​ពីការ​ភ្ញោច​គ្លីតូរីស​ ​និង​ចុង​ប្រព័ន្ធ​ប្រសាទ​ ​ដែលមាន​នៅមាត់​ច្រក​ទ្វារ​មាស​ ​ហេតុនេះ​ហើយ​ទើប​ទំហំ​នៃលិង្គ​មិនសូវ​ជាមាន​ ​អត្ថ​ប្រយោជន៍​ដើរ​តួនាទី​សំខាន់​នៅក្នុង​ការរួម​ភេទ​ប្រកប​ទៅដោយ​សេចក្ដីសុខ​ស្រួល​នោះទេ។​

២ . ចំណុចហ្សេជាគន្លឹះសុខស្រួលដល់កំពូល

ជាការយល់ខុស។ ​បុរស​តែងតែ​គិតទៅ​ដល់ការ​រំញោច​ចំណុច​ហ្សេរបស់​ស្ដ្រីជាគូ​ ​ក្នុង​គោលដៅ​នាំស្ដ្រី​ជាដៃ​គូនេះ​ទៅដល់​ ​ឋានសួគ៌​ជាន់ទី៧។​ បើយោង​ទៅតាម​តួលេខ​ដែលបាន​បោះពុម្ព​ផ្សាយ​ដោយ​ម៉ានីក ​មានស្ដ្រី​តែ២០%​ប៉ុណ្ណោះ​ដែលអាច​ឈានទៅដល់ ​សេចក្ដី​សុខស្រួល​ដល់កំពូល​តាមរយៈ​ការរំញោច​ចំណុចហ្សេ។​ ​អ្នកជំនាញ​ខាងផ្លូវ​ភេទបាន​ធ្វើការ​ពន្យល់ថា​ ​ពីព្រោះ​ជារឿយ​បុរសមិន​ ​បានភ្ញោច​ចំណុច​ហ្សេនេះ​ខ្លាំង​គ្រប់គ្រាន់​នោះទេ។ ​ចំណុច​ហ្សេដូច​តំបន់​ស្រើប​ស្រាល​ដទៃទៀត​នៃទ្វារមាស​ផងដែរ​ ​វាគឺជា​តំបន់ស្ពឹក​ ស្រពន់​ ប្រសិន​បើមិន​បានដាស់​ជាប្រចាំ ​និងត្រឹមត្រូវ​នោះទេ។ ​សូមធ្វើ​ការបបោស​អង្អែល​សង្កត់ទៅលើ​វាជាជាង​ការ​បបោស​អង្អែល​ ​ស្រាលៗ។​​

រូបភាពទស្សនាវដ្តីសុខភាពយើង

៣ . សេចក្ដីសុខស្រួលរបស់ស្ដ្រី លុះណាសុខស្រួលដល់កំពូល

មិនត្រឹមត្រូវទេ។ ​អស់លោក​ទាំងឡាយ ​សូមរក្សា​ស្មារតី​ឱ្យនឹងហ្ន​ ​មិនមែន​មានន័យថា ​ព្រោះតែ​ស្ដ្រីមិន​បានឈាន​ដល់ ​ចំណុច​សុខស្រួល​ដល់កំពូល​ ​គាត់មិន​បានទទួល​បានសេចក្ដី​សុខស្រួល​ពេញចិត្ដ​ពេញថ្លើម​នោះទេ។ ​ពេលធ្វើ​​ការអង្កេត​ ​ដែលដឹក​នាំធ្វើ​ ​ដោយ​តេអ៊ិនអេស​ ​សូហ្វ្រេស​នៅឆ្នាំ២០០៩​ ​ស្ដ្រី២៤%​បានឆ្លើយ​ថាដើម្បី​ទទួលបាន​ផ្លូវភេទ​ពេញចិត្ដ​ពេញថ្លើម ​គឺត្រូវ​ទទួលបាន​សេចក្ដី​ ​សុខស្រួល​ជា​ញឹកញាប់​ ១៤%​ម្ដងម្កាល​ និង១២%​បានទទួល​ដោយមិន​ធ្លាប់បាន​ទទួល​សេចក្ដី​សុខស្រួល​បែបនេះ​ឡើយ។ ​ហេតុនេះ​ស្ដ្រី ម្នាក់​អាចទទួល​សេចក្ដីសុខ​ស្រួលផ្លូវ​ភេទដោយ​គ្មានសេចក្ដី​សុខស្រួល​ដល់កំពូល។​ ខ្លួនប្រាណ​របស់ស្ដ្រី​ស្រើបស្រាល​ ​និង​រសើបជាង​ ​បុរស​ដល់​ទៅ៨ដង។ ​ផ្ទៃនៃដង​ខ្លួនដែល​ពោរពេញ​ទៅដោយ​ចំណុច​ស្រើបស្រាល​ ​ពេលទទួល​រងការ​បបោសអង្អែល​ ​កើតមាន​អារម្មណ៍​ ​ស្រើបស្រាល​ ​និងមាន​សុខុមាលភាព។​

៤ . បុរសមិនអាចគ្រប់គ្រងការបាញ់ចេញទឹកកាមបានទេ

មិនពិតនោះទេ ​ទោះបី​ការបាញ់​ទឹកកាម​គឺជា​រ៉េផ្លិច​ដែលកើត​មានជា​ស្វ័យប្រវត្ដិក្ដី​ ​បុរស​អាច​សិក្សា​រៀនសូត្រ​ដើម្បីគ្រប់​ ​គ្រងវា។ ​តើគួរ​រៀនសូត្រ​ដូចម្ដេច​ទៅ? ​មាន​របៀប​ជាច្រើន​យ៉ាង។ ​ទី១ ៖ ​បុរសអាច​ទប់ការ​ដកដង្ហើម​មួយសន្ទុះ​ ចំនួន​បួន​ប្រាំ​វិនាទី​ ​ពេល​ដែល​ខ្លួន​មាន​អារម្មណ៍​ថាអាច​មានការ​បាញ់ចេញ​ទឹកកាម។​ ​ទី២ ៖ ​បុរសអាច​យកដៃ​ច្របាច់​ក្បាលលិង្គ​ដែលកំពុង​ឡើងរឹង​នៅ ​ពេលដែល​មាន​អារម្មណ៍​ចង់ចេញ​ទឹកកាម។ ​កាយវិការ​បែបនេះ​អាចជួយ​ទប់ស្កាត់​ការ​កន្ដ្រាក់​ថង់​ទឹកកាម ​និង​បំពង់​បង្ហូរ​ទឹកកាម​ដែល​ ​ផលិត​ទឹកកាម​ ​ជា​លទ្ធផល​គឺ​ចង្វាក់​រ៉េផ្លិច​បាញ់​ចេញ​ទឹកកាម​បាន។ ​វិធី​ចុងក្រោយ​ ​បុរស​អាច​បិទភ្នែក​របស់ខ្លួន​ទាំងពីរ ​នាំឱ្យ​គាត់លែង​ ​សម្លឹង​ឃើញ​វត្ថុដាស់​សម្រើប​(សុដន់ ​បបូរមាត់…) ​ជាហេតុ​ដកចេញ​វិញនូវ​អ្វីដែល​ហៅថា​នាំឱ្យ​ត្រួតត្រា​ការបាញ់​ចេញទឹក​កាមបាន។​

(សូមបន្ដអាននៅលេខក្រោយ)

អត្ថបទដោយ ៖ វេជ្ជបណ្ឌិត លី ចេងហ៊ុយ

មជ្ឈមណ្ឌលវេជ្ជសាស្ដ្រ អ៊ិលស៊ីស៊ី

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៦៣ ខែមេសា ឆ្នាំ២០១១
Google Analytics Alternative