ងាំង៉ូវ​មាន់

    រូបភាពទស្សនាវដ្ដីសុខភាពយើង

  • បរិមាណ​មនុស្ស​ទទួល​ទាន ៖ ២នាក់
  • រយៈពេល​រៀបចំ​គ្រឿង​ផ្សំ ៖ ៥នាទី
  • រយៈពេល​ចម្អិន ៖ ២៥​នាទី

គ្រឿង​ផ្សំ

  • សាច់មាន់ មួយ​ចំហៀង
  • គល់ស្លឹក​គ្រៃ ១​គល់
  • ស្លឹកក្រូច​សើច ២​សន្លឹក
  • រំដេង ១​ចំណិត
  • ផ្សិត​ចំបើង ១០០​ក្រាម
  • ងាំង៉ូវ ១​គ្រាប់
  • អំបិល ១ស្លាប​ព្រា​កាហ្វេ
  • ស្ករស ១​ស្លាបព្រា​កាហ្វេ
  • ប៊ីចេង ១ស្លាប​ព្រា​កាហ្វេ

រូបភាពទស្សនាវដ្ដីសុខភាពយើង

របៀប​រៀបចំ​គ្រឿង​ផ្សំ

  • គល់​ស្លឹកគ្រៃ ស្លឹកក្រូច​សើច រំដេង ត្រូវលាង​ឱ្យស្អាត
  • សាច់មាន់​ត្រូវលាង​ទឹក​ឱ្យស្អាត កាប់តូចៗ​ល្មម
  • ផ្សិត​ត្រូវលាង​ឱ្យស្អាត។

របៀប​ធ្វើ

ដំបូង​ដាក់​ដាំទឹក​ឱ្យពុះ បន្ទាប់មក​សឹមដាក់​ស្លឹកគ្រៃ ស្លឹកក្រូច​សើច រំដេង​ចូលទុក​ឱ្យពុះសាថ្មី ទើបដាក់​សាច់មាន់​ចូល​រម្ងាស់​រយៈពេល​២០នាទី។ ក្រោយពី​សាច់មាន់​ផុយ​ត្រូវដាក់​ងាំង៉ូវ និង​ផ្សិត​ចំបើង​ចូល បន្ទាប់​មកដាក់​ប៊ីចេង ស្ករស អំបិល​ចូលទុក​ឱ្យពុះ លៃ​ឱ្យមាន​រសជាតិជូរ​ប្រៃ​បន្ដិច​ទើប​ឆ្ងាញ់។

បញ្ជាក់ ៖ ម្ហូបនេះ​អាចទទួល​ទាន​បាន​ជាមួយ​បាយស។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៤៧ ខែធ្នូ ឆ្នាំ២០០៩

Google Analytics Alternative