វិធី​​​ថែរក្សា​​​ស្បែក​​​កុំឱ្យ​​​ជ្រីវជ្រួញ

លោកអ្នកតែងជួបប្រទះ​គ្រប់គ្នា​ ​គឺការ​វិវត្ដន៍​ប្រែរបស់​ស្បែកទៅ​រកភាព​ជ្រីវជ្រួញ។​ ​ការប្រែ​ប្រួលរបស់​ស្បែក​ជារឿង​​ធម្មតា​របស់​ធម្មជាតិ​ដែលកើត​ឡើងទៅ​តាម​អាយុ​កាល​ ​និង​សុខភាព​របស់​លោកអ្នក។ ​ប៉ុន្ដែ​លោកអ្នក​មាន​វិធី​ជាច្រើន​ក្នុងការ​ថែរក្សា​​​សុខភាព​ស្បែកឱ្យ​នៅស្រស់​ស្អាត ​កុំឱ្យ​ជ្រីវជ្រួញ​បាន។​ 

រូបភាពទស្សនាវដ្តីសុខភាពយើង

ទស្សនាវដ្ដី សុខភាពយើង ​នឹងបង្ហាញ​អំពី​របៀប​ថែរក្សា​ស្បែក ​តាមរយៈ​ការបក​ស្រាយរបស់​អ្នកស្រី​ ​សិទ្ធ ច័ន្ទហេង​ ​នាយិកា​នៅមជ្ឈមណ្ឌល​ថែរក្សា​សម្ផស្ស​ថបស្ដៃយ៏។​

មូលហេតុដែលនាំឱ្យស្បែកឆាប់ជ្រីវជ្រួញ

ស្បែកមានតួនាទីយ៉ាងសំខាន់​ក្នុងការ​គ្របបាំង​សារពាង្គ​កាយពី​មជ្ឈដ្ឋាន​ខាងក្រៅ ​ជាសរីរៈ​ការពារ​ផ្លាស់ប្ដូរ​អុកស៊ីសែន​ ​និង​ ​បញ្ចេញ​សារជាតិ​ពុលផង​ដែរ។ ​ការទទួល​រ៉ាប់រង ​និង​របបអាហារ​ដែលខ្វះ​វីតាមីន ​កម្ដៅ​ព្រះអាទិត្យ​ ​ខ្យល់ត្រជាក់​ ​បូកផ្សំនឹង​ ​ការវិវត្ដន៍​នៃអាយុកាល​ ​ជាកត្ដា​ដែលធ្វើ​ឱ្យស្បែក​បាត់បង់​សំណើម​ឈានទៅ​រកការ​ជ្រីវជ្រួញ​យ៉ាង​ឆាប់​រហ័ស។ ​ម្យ៉ាងទៀត​ ​ការជ្រើស​ ​រើសនិង​ការប្រើ​ប្រាស់​​ផលិតផល​ដែលគ្មាន​គុណភាព​អាចបណ្ដាល​​ឱ្យស្បែក​មានប្រតិកម្ម​ ​ក៏ជា​កត្ដាមួយ​រួម​ចំណែក​ធ្វើឱ្យ​ស្បែកខូច​​ ​និង​ជ្រីវជ្រួញ​ដែរ។​ ​

វិធីថែរក្សាស្បែកកុំឱ្យជ្រីវជ្រួញ

ការថែរក្សាស្បែកកុំឱ្យជ្រីវជ្រួញ​ជារឿង​លំបាក ​និងជា​បញ្ហា​សម្រាប់​លោកអ្នក។ ​មានកត្ដា​ជាច្រើន​ដែលលោក​អ្នកគួរ​​អនុវត្ដ​ដើម្បី​សុខភាព​ស្បែក។ ​លោកអ្នក​អាចទទួល​បានស្បែក​ដែលមាន​សុខភាព​បាន ​ដោយគ្រាន់​តែ​ព្យាយាម​ហាត់ប្រាណ​ជាប្រចាំ​  ​និងទទួល​ទានអាហារ​ ​ផ្លែឈើ ​ដែលសម្បូរ​ទៅដោយ​ជាតិ​វីតាមីន ​និង​​ប្រូតេអ៊ីន​ឱ្យបាន​គ្រប់គ្រាន់ ​ដើម្បី​ការពារ​កោសិកា​ស្បែក ​ឱ្យមាន​សំណើម។​ ​គប្បី​សម្អាត​ស្បែក​ជាមួយ​ផលិតផល​ដែលមាន​គុណភាព​ល្អ ​គ្មានផល​ប៉ះពាល់​ ​និងមិន​មាន​ប្រតិកម្ម​ជាមួយ​ស្បែក។​ ​ត្រូវចេះ​ការពារ​ស្បែកកុំ​ឱ្យត្រូវ​កម្ដៅថ្ងៃ​ញឹកញាប់​ពេក ​និងប្រើ​ឡេការ​ពារស្បែក​នៅពេល​ស្ថិត​ក្រោម​ពន្លឺ​ព្រះអាទិត្យ។​ ​ជា​ពិសេស​ ​លោកអ្នក​គួរតែ​ទទួលទាន​ថ្នាំ​ពន្យារអាយុ​ ​ដើម្បីជំនួយ​ដល់អ័រម៉ូន​ស្បែកមួយ​ឆ្នាំឱ្យ​បាន​បីខែ ​ទើបជា​ការគាប់​ប្រសើរ។​

ដំបូន្មានអ្នកជំនាញ

ការថែរក្សាសុខភាពស្បែកកុំឱ្យ​ជ្រីវជ្រួញ​ជាប្រការ​គួរតែ​ផ្ដោត​អារម្មណ៍ ​ព្រោះ​មិនមែន​តែជា​បញ្ហា​សម្ផស្ស​នោះទេ ​តែក៏​ ​ជាបញ្ហា​សុខភាព​ផងដែរ។ ​ស្បែកមាន​តួនាទី​សំខាន់​បំផុត​សម្រាប់​សរីរាង្គ​ទាំងមូល​ ​បើសិន​សុខភាព​ស្បែក​មានបញ្ហា​ ​បង្ក​ការ​លំបាក​ យ៉ាង​ច្រើន​សម្រាប់​ជីវភាព​ប្រចាំ​ថ្ងៃ​។ ​លោកអ្នក​គួរបង្កើត​នូវ​ទម្លាប់​ល្អក្នុង​ការ​សម្អាត​ខ្លួន ​ការ​រស់នៅ ​និង​ការ​ទទួលទាន​ដែល​មាន​ ​សារៈ​ប្រយោជន៍​ដល់​សុខភាព​ស្បែក​របស់​លោក​អ្នក។ ​បើសិន​ជាមាន​ប្រតិកម្ម ​ឬ​បញ្ហាស្បែក​ ​សូម​ប្រញាប់​ទៅរក​អ្នក​ជំនាញ​ឯកទេស​ ​ផ្នែកស្បែក​ពិតប្រាកដ ​ដើម្បី​ទទួល​ការ​ប្រឹក្សា ​និង​ព្យាបាល​ដែលមាន​សុវត្ថិភាព។​

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៦៣ ខែមេសា ឆ្នាំ២០១១
Google Analytics Alternative