របៀប​​​ទុកដាក់​​​គ្រឿង​​​សម្អាង

ស្ដ្រីគ្រប់រូប​​​គួរតែ​​​មានគំនិតច្នៃប្រឌិត​​​ដ៏ល្អមួយ​​​​សម្រាប់​ការទុក​ដាក់គ្រឿង​សម្អាង។​ ​ការរៀប​ទុកដាក់​គ្រឿង​សម្អាងបាន​​ត្រឹមត្រូវ​ ​នាំមក​នូវភាព​ងាយស្រួល​ក្នុងការ​ប្រើប្រាស់​ដោយពុំ​បាច់បារម្ភ​អំពីផល​ប៉ះពាល់​ ​ហើយអាច​ធ្វើឱ្យ​គ្រឿង​សម្អាង​ ​រក្សាទុក​បានយូរ​ទៀតផង។ ​មិត្ដនារី​ប្រហែលជា​កំពុងគិត​ថា តើ​ធ្វើដូច​ម្ដេច​ដើម្បី​ឱ្យគ្រឿង​សម្អាង​របស់ខ្លួន​អាចរក្សា​ទុកបានល្អ។​

រូបភាពទស្សនាវដ្តីសុខភាពយើង

ទស្សនាវដ្ដី សុខភាពយើង បានជួប​ជាមួយ​លោកស្រី​ ​សាពណ៌​ ​នាយិកា​សាលា​បង្រៀន​កែសម្ផស្ស​ ​និងអ្នក​ជំនាញ​រៀបចំ​ ​គេហដ្ឋាន​ ​ដើម្បីបក​ស្រាយអំពី​របៀប​ទុកដាក់​គ្រឿងសម្អាង​។​

ការកម្ចាត់ចោលគ្រឿងសម្អាងចាស់ៗ

សូមបោះចោលនូវផលិតផលណាដែល​មានរយៈ​ពេលយូរ​ឆ្នាំ ​ចាប់ពី​២ឆ្នាំ​ឡើងទៅ​។ ​ត្រូវហិត​ក្លិន​ផលិតផល​ ​ព្រោះរបស់​ ​ចាស់ក្លិន​របស់វា​មិនក្រអូប​ដូចរបស់​ថ្មីនោះទេ។ ​បើសិន​ជារបស់​ធ្លាក់បែក​បាក់ ​លោកស្រី​អ្នកនាង​មិនគួរ​ប្រើប្រាស់​ទេ ​ព្រោះពេល​ដែល​ ខូចបាក់​បែកហើយ​ ​ពុំដូច​ថ្មីឡើយ​។ ត្រូវធ្វើ​ការប្រមូល​បោះចោល​ជក់ ​ឬប៉ុង​ផាត់មុខ​ណាដែល​របេះចេញ​ពីគ្នា ​ឬក៏មាន​ក្លិនមិនល្អ​ ​ដែលមិន​បានប្រើ​រយៈពេល​ពី១០ទៅ​១២ខែ។​ ​ចំពោះគ្រឿង​សម្អាងដែល​អស់ពណ៌​ឬ​ពណ៌មិនស្រស់​ ​មិនត្រូវ​យកទៅ​ផាត់មុខ​ទៀតទេ​ ​ព្រោះផាត់​មិនចូល។ ​បើសិន​ជាលោក​អ្នកប្រើ​ផលិតផល​អ្វីមួយ​ដែលត្រូវ​នឹងស្បែក​របស់លោក​អ្នកហើយ​ ​គួរណា​តែប្រើ​រហូត ​កុំផ្លាស់ប្ដូរ​ ​ច្រើនម៉ូត​ ​ព្រោះនាំ​ឱ្យស្បែក​មុខងាយ​នឹង​ប្រតិកម្ម។​

រយៈពេលដែលប្រើប្រាស់ផលិតផល

ទឹកជូតមុខមានជាតិអាល់កុល និងឡេលាប​មុខត្រូវ​ប្រើរយៈ​ពេល១ឆ្នាំ​។ ​ម្សៅទឹក​ ​ម្សៅស្អិត​ ​និងក្រែម​លាបមាត់​ប្រើរយៈ​ ​ពេល១ឆ្នាំ​ទៅ២ឆ្នាំ។ ​ម្សៅផាត់​ ឬម្សៅហុយ​ប្រើរយៈ​ពេល២ឆ្នាំ​ ​ម៉ាស្ការ៉ា​ពី៧ទៅ​៨ខែ ​ជក់ផាត់​បោសសម្អាត​តាមការ​ប្រើ១ខែ​ ​២ទៅ​៣ដង​ ​ប៉ុងផាត់​បោកសម្អាត​តាមការប្រើ​  ​សម្អាតបី​ដងក្នុង​រយៈពេល​មួយសប្ដាហ៍។​

ដំបូន្មានរបស់អ្នកជំនាញ

ដើម្បីកុំឱ្យផលិតផលរបស់លោកអ្នកឆាប់ខូច ​ឬរលាយ​ប្រែក្លាយ​ទៅជា​របស់ដែល​គ្មានប្រសិទ្ធ​ភាពនោះ​ ​លោកអ្នក​ត្រូវតែ​ ​រៀបចំ​ទុកដាក់​គ្រឿង​សម្អាង​ទាំងនោះ​ ​រក្សានៅ​ឆ្ងាយពី​ទីកន្លែង​ដែលមាន​ពន្លឺថ្ងៃ​ ​មិនត្រូវ​ដាក់នៅ​កន្លែងក្ដៅ។ ​មិនត្រូវ​រក្សាទុក​នៅក្នុង​ ​ឡានដែល​ចតចោល​នៅហាល​ថ្ងៃទេ ​ព្រោះធ្វើ​ឱ្យខូច​គុណភាព​។ ​វិធី​ល្អ​បំផុត​សម្រាប់​ស្ដ្រីនោះ​គឺ​ត្រូវរក្សា​គ្រឿង​សម្អាង​ទាំងនោះ​នៅក្នុង​ ​កាបូប​ ព្រោះពេល​ខ្លះអាច​ត្រូវការ​វាបន្ទាន់។​

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៦៣ ខែមេសា ឆ្នាំ២០១១
Google Analytics Alternative