វិធីបន្ដឹងស្បែកដងខ្លួន

សម្រស់​ជាវត្ថុ​ដ៏មាន​តម្លៃ​សម្រាប់​មនុស្ស​គ្រប់​រូប ពិសេស​សម្រាប់​សុភាព​នារីៗ​ទាំងឡាយ​ដែល​យក​ចិត្ដ​ទុកដាក់​ខ្លាំង​​​ចំពោះ​បញ្ហា​សម្ផស្ស​របស់​ខ្លួន។ ការ​បន្ដឹង​ស្បែក​ដងខ្លួន​ដើម្បី​បំបាត់​ស្នាម​ជ្រីវជ្រួញ​ភាគ​ច្រើន​មាន​ការ​និយម​ចំពោះ​ស្ដ្រី​ដែលមាន​​​វ័យកាន់​តែជ្រេ និង​ចំពោះ​អ្នកជួប​បញ្ហា​ស្បែក​ត្រូវ​កម្ដៅ​ថ្ងៃ​ច្រើន​ដែល​បង្ក​ឱ្យ​មាន​ស្នាម​ជ្រីវជ្រួញ​នៅ​លើ​ស្បែក​ដង​ខ្លួន។ ចំពោះ​ការ​​​បន្ដឹង​ស្បែក​នេះ​អ្នក​ជំនាញ​ខាង​សម្ផស្ស​ព្យាបាល​ទៅ​តាម​ប្រភេទ និង​កម្រិត​របស់​ស្បែក​ដែល​ជ្រីវជ្រួញ។

រូបភាពទស្សនាវដ្ដីសុខភាពយើង

ទស្សនាវដ្ដី សុខភាព​យើង បាន​ធ្វើ​កិច្ច​សម្ភាសន៍​ជាមួយ​លោកស្រី​វេជ្ជបណ្ឌិត ជៀប វិសុទ្ធា អ្នក​ជំនាញ​នៅ​ឡាស៊ែរ​ស្គីនតិច ដើម្បី​ធ្វើ​ការ​​​បក​ស្រាយ​ពីវិធី​បន្ដឹង​ស្បែក​ជូន​ប្រិយមិត្ដ​ទាំង​អស់​ឱ្យបាន​ជ្រាប។

វិធី​បន្ដឹង​ស្បែក​ដង​ខ្លួន

បើ​និយាយ​ពីការ​បន្ដឹង​ស្បែក​ដងខ្លួន​គឺ​ភាគ​ច្រើន​វាមាន​ទាក់ទង​ទៅនឹង​ស្បែកក ស្បែកមុខ ស្បែកខ្នង​ដៃ និង​ស្បែកនៅ​កន្លែង​​​ផ្សេង​ទៀត​នៅលើ​ដងខ្លួន​ដែល​មាន​សភាព​ជ្រីវជ្រួញ។ ហើយ​ភាគច្រើន​គេ​និយម​ធ្វើ​ការ​បន្ដឹង​ស្បែកក និង​ស្បែក​មុខ​​​ព្រោះវា​មានផល​ប៉ះពាល់​ខ្លាំង​ចំពោះ​សម្ផស្ស។ បើ​ចំពោះ​ស្បែក​មុខ ក្នុង​ករណី​ស្រាលៗ​គឺ​គេ​ប្រើ​ឡេម៉​ឆើ​រ៉ាយ​ស៊ើនរ ហើយ​និង​ពពួក​​​វីតាមីន​ដែល​ជួយ​កាត់​បន្ថយ​ភាព​ជ្រីវជ្រួញ ដើម្បី​ឱ្យ​មើល​ទៅ​ស្បែក​មាន​លក្ខណៈ​តឹង​រលោង។ ​ស្បែក​ដែលមាន​បញ្ហា​មធ្យម យើង​អាច​ប្រើ​វិធី​ជម្រះ​កោសិកា​ស្បែក​ចាស់ ដើម្បី​បណ្ដុះ​កោសិកា​ថ្មី​មក​វិញ​ នេះក៏​ជា​ការ​ជួយ​កាត់​បន្ថយ​​​ភាព​ជ្រីញ​ជ្រួញ​ធ្វើឱ្យ​មើល​ទៅ​ក្មេង​ជាង​វ័យ​ផង​ដែរ។ វិធី​ទាំងនោះ​មាន​ដូចខាង​ក្រោមនេះ ៖

1. ខាត់ស្បែក ៖ ការ​ខាត់ស្បែក​ជាវិធី​ដែល​ប្រើ​ដោយ​ឧបករណ៍​មួយ​ដែល​ជួយ​ខាត់​ជម្រុះ​កោសិកា​ចាស់ចេញ ហើយ​បន្ទាប់​មក​ត្រូវ​​​ប្រើ​ផលិតផល​ផ្សេងៗ ដើម្បី​ជួយឱ្យ​វា​បណ្ដុះ​កោសិកា​ស្បែក​ថ្មី។
2. ប្រើឡេ​ស៊ើរ ៖ ការ​ប្រើ​ឡេ​ស៊ើគឺ​ជួយ​ជំរុញ​ឱ្យ​ស្បែក​ផលិត​កោសិកា​ស្បែក​ថ្មី ដែល​ហៅថា​កូឡាចែន ព្រោះ​នៅពេល​ឈាន​ដល់វ័យ​​​៣០ឡើង​ទៅ គឺការ​ផលិត​កូឡាចែន​ដោយ​ខ្លួនឯង​នោះ​បាន​ថមថយ​កាត់​បន្ថយ។ ដូចនេះ​ចាំបាច់​ត្រូវ​ប្រើ​ផលិតផល​មួយ​ចំនួន ឬ​​​ឡេស៊ើរ​នេះ ដើម្បី​ជួយ​ជំរុញ​ឱ្យមាន​ការ​បង្កើត​កូឡា​ចែន​ឡើង​វិញ ព្រោះ​កាលណា​កូឡា​ចែន​បាត់​បង់​គឺ​ធ្វើ​ឱ្យ​ស្បែក​មាន​សុខ​ភាព​មិនល្អ ​​មើលទៅ​ជ្រីវជ្រួញ​យារ​មិន​តឹង មិន​រលោង​ ដូចនេះ​ឡេស៊ើរ​គឺអាច​ជួយ​ឱ្យ​កូឡាចែន​បង្កើត​ឡើង​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​វិញ។
3. ការ​វះកាត់ ៖ នៅពេល​ឈាន​ដល់​ដំណាក់កាល​មាន​ជ្រួញ​ខ្លាំង គឺ​ទាល់តែ​ធ្វើ​ការ​វះកាត់​កែ​សម្ផស្ស ដែល​តម្រូវ​ឱ្យ​ចៀរ ស្បែក​ដែល​ជ្រួញ​​​ហើយ​ចាប់​ទាញ​បន្ដឹង​ទៅ​តាម​វិធីនៃ​ការ​វះកាត់​របស់​ក្រុមអ្នក​ជំនាញ។

ដំបូន្មាន​អ្នកជំនាញ

បន្ទាប់​ពី​ធ្វើ​ការ​បន្ដឹង​ស្បែក​ដងខ្លួន​ហើយ គួរ​ការពារ​ស្បែក​លោកអ្នក​ពី​កម្ដៅថ្ងៃ។ បើសិន​ជា​ការ​ព្យាបាល​នោះ​ធ្វើឡើង​ដោយ ការ​​​វះកាត់​គឺ​ត្រូវ​ថែទាំ​ស្នាមរបួស​ឱ្យបាន​ល្អ​កុំឱ្យ​មាន​សម្លាក ឬ​ផ្លែសាច់។ គ្រប់​វិធី​បន្ដឹង​ទាំងអស់ ការ​ការពារ​កម្ដៅ​ថ្ងៃ​គឺ​មាន​​សារៈ​សំខាន់​​​ណាស់។ បន្ទាប់​ពី​ការ​ព្យាបាល​ហើយ​គឺយើង​ត្រូវ​ការពារ​ស្បែក​ពី​កម្ដៅ​ថ្ងៃ ព្រោះ​កម្ដៅ​ថ្ងៃ​អាច​ធ្វើឱ្យ​ស្បែក​មាន​បញ្ហា​ជា​ច្រើន។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៤៥ ខែកុម្ភៈតុលា ឆ្នាំ២០០៩

Google Analytics Alternative