អ្នក​ជម្ងឺ​ទឹកនោម​ផ្អែម ៖ របៀប​ថែទាំ​ប្រអប់​ជើង

រូបភាពទស្សនាវដ្ដីសុខភាពយើង

3 . ថែទាំ​ក្រចក​ជើង

  • គួរកាត់​ក្រចក​ជើង​ក្រោយ​ពេល​លោកអ្នក​មុជទឹករួច ព្រោះ​ពេលនោះ​ក្រចកជើង​ទន់ជាង​ពេល​ធម្មតា កុំ​សម្រួច​ឱ្យស្រួច ព្រោះ​អាច​បង្ក​គ្រោះថ្នាក់
  • សូម​ចៀសវាង​កាត់​ក្រចក​ដែល​កប់ចូល​ទៅក្នុង​សាច់ ព្រោះ​អាច​បណ្ដាលឱ្យ​មានដំបៅ​ក្លាយមើល​មិនជា។

4 . ប្រុង​ប្រយ័ត្ន​នៅពេល​ហាត់ប្រាណ

  • ត្រូវពាក់​ស្បែកជើង​ដែល​ផ្ដល់ភាព​ងាយស្រួល (មិន​ចង្អៀតពេក មិន​ធូរពេក មិន​កកិត ឬមិន​រឹងពេក)
  • ផ្អាក​ហាត់ប្រាណ​សិន​នៅពេល​លោកអ្នក​ឈឺជើង ព្រោះបើ​លោកអ្នក​បន្ដវា​អាច​បណ្ដាលឱ្យ​របួស​នោះ​កាន់តែ​ធ្ងន់ធ្ងរ​ថែម ទៀត
  • កុំហាត់​​ប្រាណ​​ដោយ​​ប្រើកាយ​​វិការ​​ណាដែល​​ទាមទារ​​ឱ្យប្រើ​​កម្លាំង​​ជើងខ្លាំង
  • កុំអង្គុយ​​បត់ជើង ព្រោះ​​អាច​​បណ្ដាល​ឱ្យ​ចរន្ដ​​ឈាម​មាន​លំហូរ​​មិនស្រួល​​ល្អនាំ​ឱ្យ​ស្ពឹក​​ស្រពន់ និង​ស្ទះ​​ចរន្ដ​​ឈាម។
  • រូបភាពទស្សនាវដ្ដីសុខភាពយើង

    5 . ការពារ​​ជើង ពាក់ស្បែក​​ជើង និង​​ស្រោម​ជើង

    • សូម​កុំ​ដើរ​​ជើង​​ទទេ ឬ​​ពាក់ស្បែក​​ជើងកែង​​ខ្ពស់ៗ គឺត្រូវ​​ពាក់​ស្បែក​ជើង​​និង​​ស្រោមជើង​​ជាប្រចាំ​​ពេល​ដើរ​​ទៅណា​​មកណា
    • កុំពាក់​​ស្បែកជើង​​ដែល​វាល ដូចជា​​ស្បែកជើង​​ផ្ទាត់ ព្រោះ​​អាចឱ្យ​​លោកអ្នក​​គ្រោះថ្នាក់​​ពេល​ប៉ះ​ទង្គិច​​នឹងអាច​​ឆ្លង​​មេរោគ
    • សូម​​ពិនិត្យ​​មើលផ្នែក​​ខាងក្នុង​​នៃ​ស្បែក​ជើង​​មុននឹង​​ពាក់វា ដូចជា​​ពិនិត្យ​​កម្ទេច​កម្ទី​​ផ្សេងៗ​​ដើម្បី​​ចៀសវាង​​កុំឱ្យ​​ប្រអប់​ជើង ទទួល​​រងនូវ​​របួស​​ស្នាម
    • សូម​​ពាក់ស្បែក​​ជើង និង​​ស្រោមជើង​​ដែលល្មម​​នឹងជើង ចៀសវាង​​ស្បែកជើង​​ដែល​​ចង្អៀត។

    របៀប​​ជ្រើសរើស​​ស្បែកជើង​​ឱ្យ​​ត្រឹម​ត្រូវ

    ប្រភេទ​​ស្បែកជើង​​ដែលអ្នក​​ជម្ងឺ​​ទឹកនោម​ផ្អែម គួរ​​ជ្រើសរើស​​មាន​​លក្ខណៈ​ដូច​ខាងក្រោម

    • ស្បែកជើង​ដែល​បិតជិត​មិន​ចំហ ដូចជា​ស្បែកជើង​សង្រែក ឬ​ស្បែកជើង​ផ្ទាត់​នោះទេ
    • ស្បែកជើង​ដែលមាន​លក្ខណៈ​ទន់ៗ​នៅខាង​ក្នុងមិន​រឹង ដែលវា​អាចធ្វើ​ឱ្យ​ប្រអប់​ជើង​របស់​លោកអ្នក​មាន​ផាសុកភាព
    • មាន​គំលាត​នៅសល់​ប្រហែល​កន្លះ​សង់ទីម៉ែត្រ​ពីក្រចក​ជើង​របស់អ្នក​ដើម្បី​ចៀសវាង​ការ​កកិត
    • ផ្នែក​ខាងក្រៅ​នៃស្បែក​ជើង គួរតែ​ធ្វើពី​វត្ថុ​ធាតុដើម​ដែលជាប់​ស្វិត​ដើម្បី​ជួយ​ការពារ​ជើង​របស់​លោកអ្នក​ពីការ​ទទួល​រង នូវ​គ្រោះថ្នាក់​ដែលកើត​មានឡើង​ជាយ​ថាហេតុ។

    ដំបូន្មាន​អ្នក​ជំនាញ

    លោកអ្នក​គួរតែ​ទៅជួប​ពិគ្រោះ​ជាមួយ​លោក​វេជ្ជបណ្ឌិត​ឯកទេស​ខាងទឹក​នោមផ្អែម​ជាបន្ទាន់​ក្នុង​ករណី ដែលមាន​បញ្ហា​គួរ ឱ្យ​កត់សម្គាល់​មួយ​ចំនួន ដូចជា​ហើម​ជើង ស្ងួត ប្រេះបែក​ក្រហែង ពងខ្ទុះ ពេលមាន​របួស​ហូរឈាម​ច្រើន​មិនជា មានការ ឈឺចុកចាប់​ខុសពី​ធម្មតា ឬមាន​ដំបៅ ស្បែក​ប្រអប់​ជើងឡើង​កន្ទួល ឬឡើង​ក្រហម ស្បែក​ប្រែពណ៌​ឡើងខ្មៅ ស្បែក​ក្រិនឡើង​ក្រាស់ ឬ​ក្រចក​ជើង​របស់​លោកអ្នក​ដុះចូល​ជ្រៅទៅ​ក្នុងសាច់​ជាដើម។

    ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៤៤ ខែកញ្ញា ឆ្នាំ២០០៩

    Google Analytics Alternative