វិធីសាស្ដ្រ​​​នៃការតុបតែងមុខ​​​ជាមួយ​​​ផលិតផល​​​ស៊ីណេ

ការតុបតែងមុខ​​​ឱ្យមាន​​​ភាពស្រស់ស្អាត​​​ជាទី​គយគន់​​​​គួរឱ្យ​​​​ស្រឡាញ់​ ​ជារឿង​មួយ​​​ដែល​ស្ដ្រីគ្រប់​រូប​​​ប្រា​ថ្នា​​​ចង់​បាន​​​បំផុត​។ ​សុភាព​នារី​តែងតែ​មានភាព​ខ្វល់ខ្វាយ​ពីស្បែក​មុខរបស់​ខ្លួន ​ដោយមើល​ទៅមិន​មានភាព​ស្រស់ស្អាត​ ​ស្រអាប់​ ​ជាំ​ ​និងមាន​មុននៅ​លើស្បែក​មុខជាដើម​ ​ដែល​ពិបាក​នៅក្នុង​ការ​តុបតែង។​ ​ដោយឡែក​ចំពោះ​ផលិតផល​ស៊ីណេ ​គឺ​ជា​ផលិតផល​ដែលមាន​គុណភាព​ខ្ពស់​​អាច​ប្រើបាន​​សម្រាប់​ស្បែកគ្រប់​ប្រភេទ​ ​និង​តម្រូវទៅ​តាមស្បែក​យុវវ័យ​ផងដែរ។​

ទស្សនាវដ្ដី សុខភាពយើង សូមណែនាំនូវអ្វីដែលល្អហើយថ្មី ​សម្រាប់​មិត្ដនារី​ដែលចង់​បាននូវ​ការតុប​តែងមុខ​ឱ្យ​ស្រស់ស្អាត។​ ​ដូចនេះ​សូមទទួល​ជ្រាប​អំពី​វិធីសាស្ដ្រ​​នៃការ​តុបតែង​មុខជាមួយ​ផលិតផល​ស៊ីណេ​ដូចតទៅ។​

ប្រការល្អគួរយល់ដឹងអំពីផលិតផលនៅក្នុងការតុបតែងមុខ

មុនពេលចាប់ផ្ដើមតុបតែងមុខ សុភាពនារី​គ្រប់រូប​គួរតែ​រៀបចំ​ឧបករណ៍​សម្រាប់​តុបតែង​ឱ្យបាន​សព្វ​គ្រប់​ទាំងអស់​ ​ហើយក៏​ ​ត្រូវយល់​ដឹង​អំពី​សារៈ​ប្រយោជន៍​នៃ​ផលិតផល​ដែល​ប្រើប្រាស់​នោះដែរ​​ដូចជា ៖​

Sheené Cleansing Cream New Design or Massage and Cleansing Cold Cream

១ . Sheené Cleansing Cream New ​Design​ ​or​ Massage​ and ​Cleansing​ Cold Cream ៖ ​ប្រើជា​ក្រែម​ ​សម្រាប់​លាង​សម្អាត​សារជាតិ​ម្សៅឬ​គ្រឿងតុប​តែងមុខ។ ​​អាចជួយ​បំបាត់​ស្នាមខ្មៅ ​និងអាច​បឺតយក​មុនអង្កាម​នៅលើ​ផ្ទៃមុខ​ ​ធ្វើឱ្យ​ ​ស្បែកមាន​សំណើម។​

២ . Sheené Facial Foam ៖ ប្រើជាហ្វូម​លាងសម្អាត ​ដើម្បីលាង​សម្អាតសារ​ធាតុកខ្វក់​ ​ឬសារធាតុ​តុបតែង​មុខផ្សេងៗ។​

៣ . Sheené Oil Free Brightening Toner ៖ ​ជាទឹក​ជូត​បំប៉នស្បែក​​ ​ដើម្បីជួយ​បន្ដឹង​ស្បែកមុខ​ ​ធ្វើឱ្យ​ស្បែកមុខ​ ​ស្រស់ថ្លា​ ​និងអាច​រក្សាសណ្ឋាន​ស្បែក។​

៤ . Happy Face Whitening Cream ៖ ប្រើជាក្រែម​លាប​បំប៉ន​ស្បែកមុខ​បន្ទាប់ពី​ជូតទឹក​បំប៉នមុខ​។ ​ជាក្រែម​ដែល ធ្វើ​ឱ្យស្បែក​មុខស្រស់ថ្លា​ ​ក្មេងជាងវ័យ​ ​សុខភាពល្អ​ ​និងភ្លឺរលោង។ ​អាចប្រើ​ជាប្រចាំ​ឬប្រើមុន​ពេលតុប​តែងមុខ។​

Sheené Lip Stick

៥ . Sheené Oil Free Sun Block SPF 60PA++ ៖ ជា​ឡេលាប​ការពារ​កម្ដៅថ្ងៃ​កម្រិត៦០​ដឺក្រេ ​ធ្វើឱ្យ​ស្បែកស្រស់​ ​ថ្លាពេញ​មួយថ្ងៃ។​ ​ត្រូវប្រើ​ជាចាំ​បាច់មុន​ពេលធ្វើ​ការតុប​តែងមុខ​ ​ដើម្បី​ការពារ​ភាពជាំ​ខ្មៅដែល​បណ្ដាលមក​ពីសារ​ធាតុគ្រឿង​សម្អាង​ ​និងពន្លឺ​ព្រះអាទិត្យ។​

៦ . Moisturizing Foundation Oil Free ៖ ជាម្សៅទ្រនាប់ប្រើ​លាបមុខ​មុនពេល​ប្រើម្សៅ​ផាត់ក្នុង​ពេលតុប​តែង។​ ​ជួយបិទ​បាំងស្នាម​ជ្រីវជ្រួញ ​និងបំបាត់​ស្នាមខ្មៅ​ធ្វើឱ្យស្បែក​មុខទន់ ​និងមាន​សំណើម។​

៧ . Sheené Cake Powder ៖ ជា​ម្សៅផាត់​មុខដែល​មានសារ​ធាតុការ​ពារពន្លឺ​ព្រះអាទិត្យ ​អាចជួយ​បិទបាំង​ស្នាមអុច​ខ្មៅ ភាព​ជ្រីវជ្រួញ ​និងមាន​សភាព​ម៉ត់រលោង​ដូចធម្មជាតិ។ ​អាចប្រើ​ជាប្រចាំ​ដោយមិន​បាច់ប្រើ​ម្សៅទ្រនាប់។​

៨ . Eye Color ៖ ជាពណ៌ផាត់ភ្នែក ​ធ្វើឱ្យ​ពណ៌ភ្នែក​មានភាព​ទាក់ទាញ។ ​សាច់ម្សៅ​ម៉ត់ល្អ ​និងជាប់​ពណ៌បានយូរ។​

៩ . Cheek Color ៖ ជាពណ៌ផាត់​ថ្ពាល់មាន​ច្រើនពណ៌ ​អាចជ្រើស​រើសបាន​តាមការ​ចូលចិត្ដ។ ​សាច់ម្សៅម៉ត់​ ​និងមានពណ៌​ ​ស្រស់ស្អាត​ដូច​ធម្មជាតិ។​

១០ . Sheené Liquid Eye Liner ៖ ជាទឹក​គូសភ្នែក​ដែលមាន​ពណ៌ច្បាស់ល្អ​ ​ងាយស្រួល​ក្នុងការ​សម្អាត ​មិនបណ្ដាល​ ​ភ្នែកមាន​បញ្ហានោះទេ។​

១១ . Sheené Super Curl Mascara ៖ ជាម៉ាស្ការ៉ាដែល​មានស្និត​ទន់ និង​ជួយសិត​រោមភ្នែក​ឱ្យមាន​សភាព​ស្រស់ស្អាត​ ​និងក្រាស់​ដូចធម្មជាតិ។ ​ងាយស្រួល​ក្នុងការ​លាងសម្អាត​ និងជួយ​បណ្ដុះ​រោមភ្នែក។​

១២ . Sheené Lip Stick ៖ ជាក្រែមសម្រាប់​លាបបបូរ​មាត់ឱ្យ​មានភាព​ស្រស់ស្អាត ​និងទាក់ទាញ។ ​ជួយព្យា​បាលបបូរ​ ​មាត់ខ្មៅ ​ឬខូចឱ្យ​មានសុខ​ភាពល្អ។ ​មានច្រើន​ពណ៌អាច​ជ្រើសរើសបាន។​

វិធីតុបតែងមុខជាមួយផលិតផលស៊ីណេ

វិធីតុបតែងមុខជាមួយផលិតផល​គ្រឿង​សម្អាង​ស៊ីណេ​មានជា​១០ដំ​ណាក់កាល​ដូចតទៅ ៖​

១ – ជាដំបូងសុភាពនារីគួរតែ​ប្រើ​Sheené​​ Cleansing ​​Cream ​​​New ​​Design​​ or ​Massage​ & ​​Cleansing​ ​Cold​ ​Cream ​​ត្រូវ​លាប​ក្រែម​៥​ចំណុច ​​នៅលើ​ថ្ងាស​​ ​ច្រមុះ ​ចង្កា ​និងថ្ពាល់​សងខាង។ ​រួចធ្វើ​ការម៉ា​ស្សាថ្នមៗ​ពេញផ្ទៃ​មុខ​រហូត​ទាល់តែ​ក្រែម ប្រែ​ពណ៌ទៅ​ជាពណ៌ផ្សេង​ ​រួចធ្វើ​ការ​សម្អាត​ចេញដោយ​ហ្វូមលាង​មុខ Sheené ​Facial Foam។ ​ចំណាំ ៖ ​Sheené ​Facial ​Foam​ អាចប្រើ​ជាប្រចាំ​នៅពេល​លាង​សម្អាត​ផ្ទៃមុខ។​

២ – បន្ទាប់ពីធ្វើការលាងសម្អាតផ្ទៃមុខហើយ ​​ត្រូវប្រើ​ Sheené ​Oil Free ​Brightening ​Toner ​ត្រូវចាក់​ទឹកជូត​មុខ ចំនួន​៣ដំណក់​ទៅលើ​បន្ទះសម្លី​ស្ដើងរួច​ជូតថ្នមៗ​ពីក្រោម​ឡើងលើ ​និងជូត​ពីលើ​ចុះក្រោម​រហូតសព្វ​ពេញផ្ទៃមុខ។​

៣ – មិត្ដនារីត្រូវលាប ​​Happy ​​Face ​​Whitening ​​Cream ​​បន្ទាប់ពី​​ជូតទឹក​​បំប៉ន​មុខហើយ ​​ដោយលាប​៥ចំណុច​នៅលើ​ ​ថ្ងាស ច្រមុះ​ ចង្កា ​និងថ្ពាល់​សងខាង។​

៤ – ​ត្រូវលាប Sheené ​Oil ​Free ​Sun ​Block ​SPF ​60 ​PA++ ​ជាស្រទាប់​ស្ដើងៗ ​បន្ទាប់ពី​ប្រើក្រែម​ថែរក្សា​ស្បែក​ ​ហើយ។​

៥ – សុភាពនារីត្រូវយក Moisturizing ​Foundation ​Oil ​Free ​ប្រើជា​ម្សៅទ្រនាប់​ ​រួចហើយ​ត្រូវប្រើ ​Sheené​ Cake​ ​Powder ​ផាត់ពេញ​ផ្ទៃមុខ​ដោយថ្នមៗ។​

៦ – ត្រូវលាប Eye Color​ ជាពណ៌​សម្រាប់​ផាត់ភ្នែក ​ដោយមាន​ពណ៌ស្រាលៗ​(​ពណ៌ High​ Light) ​លាបពេញ​ត្របកភ្នែក​ ​និងក្រោម​ចិញ្ចើមបន្ដិច។​ ​ហើយត្រូវ​លាបពណ៌​ដិតបន្ដិច​ ​ពេលលាប​ពេញ​ត្របកភ្នែក​ ​ដោយប្រើ​ពណ៌សូកូឡា​ឬក្រមៅ​ផាត់ត្រឹម​​តែពាក់​កណ្ដាលភ្នែក​ ​ឬជា​ស្រមោលភ្នែក​ ​លាបពាក់​កណ្ដាលរួច​អូសមក​កន្ទុយភ្នែក​ស្ដើងៗ ​ដោយប្រើជក់​មុខតូច​ដើម្បីគូស​រឹមភ្នែក ​ខាងក្រោម​ ​ដោយប្រើ​ពណ៌ក្រមៅ​គូសត្រឹម​ពាក់កណ្ដាល​ភ្នែក។​

៧ – បន្ទាប់ពីផាត់ភ្នែកហើយ ​សុភាពនារី​ត្រូវប្រើ ​Cheek Color ​ជាពណ៌​សម្រាប់​ផាត់ថ្ពាល់ ​ផាត់ជារាង​អក្សរសេ​(ជ) ពី​ ​ថ្ពាល់ទៅ​សៀតផ្កា។​

៨ – បន្ទាប់ពីផាត់ថ្ពាល់ហើយ មិត្ដនារីគួរ​តែប្រើ ​Sheené ​Liquid ​Eye ​Liner ​គូសត្របក​ភ្នែកបន្ទាប់​ពីធ្វើការ​ផាត់ពណ៌​ ​ភ្នែក អាច​គូសជា​គំនូសធំ​ឬតូច​ទៅតាម​ម៉ូដ ​ឬចំណង់​ចំណូលចិត្ដ។​

៩ – បន្ទាប់មកទៀតត្រូវប្រើ​Sheené ​Super ​Curl ​Mascara ​លាបរោម​ភ្នែកខាងលើ ​សិត ​ឬលាប​ដោយប្រើ​ស្និត​ផ្ដេក​ពីក្រោម​ទៅលើ។ ​រោមភ្នែក​ខាងក្រោម​ត្រូវលាប​បញ្ឈរ។​

១០ – ជាចុងក្រោយត្រូវប្រើ ​Sheené ​Lip ​Stick ​លាបនៅ​លើបបូរ​មាត់ជា​ការស្រេច។​

បញ្ជាក់ ៖ វិធីសាស្ដ្រនៃការតុបតែង​មុខនេះ​អាចចូល​រួមបាន​គ្រប់កម្ម​វិធី ​ជាពិសេស​ពិធីមង្គលការ​ និងរាត្រី​ស្រមោលស​តែជា​វិធីសាស្ដ្រ​ ​សម្រាប់​យុវវ័យ​នៅក្នុង​ការប្រើ​ប្រាស់។​

ដំបូន្មានអ្នកជំនាញ

ការតុបតែងមុខជារឿងមួយ​ដែលសំខាន់​សម្រាប់​ស្ដ្រីគ្រប់រូប។​ ​ចំពោះ​សុភាព​នារី​បើសិន​ជាចេះ​នូវវិធី​តុបតែង​មុខដោយ​ ខ្លួនឯង​វាជា​ការ​ប្រសើរ​បំផុត ​ព្រោះអាច​ចំណេញទាំង​ពេលវេលា​រួមទាំង​ថវិកា​ផងដែរ។​ ​ប៉ុន្ដែស្ដ្រី​គ្រប់រូប​មិនត្រូវ​ឧស្សាហ៍​តុបតែង​មុខ​ជា​រៀងរាល់​ថ្ងៃពេក​នោះទេ ​ព្រោះការ​ផាត់មុខ​ជារៀង​រាល់ថ្ងៃ​អាចធ្វើ​ឱ្យស្បែក​មុខមាន​បញ្ហា​ ​ដូចជា​កើតមុន ​ឬឆាប់​ជ្រួញជាដើម។​ ​ជាពិសេស​ត្រូវជ្រើស​រើស​ផលិតផល​សម្រាប់​តុបតែង​មុខដែល​មានគុណ​ភាពល្អ ​មិនត្រូវ​សម្រេចចិត្ដ​ជ្រើសរើស​ផលិតផល​ដែលមិន​មាន ការ​ទទួលស្គាល់​ពីអ្នក​ជំនាញ​នោះទេ។​

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៦៣ ខែមេសា ឆ្នាំ២០១១
Google Analytics Alternative