បង្គាឆា​ក្រូច​ពោធិ៍សាត់

រូបភាពទស្សនាវដ្ដីសុខភាពយើង
  • បរិមាណមនុស្សទទួលទាន ៖ ១នាក់
  • រយៈពេលចម្អិន ៖ ៥នាទី
  • គ្រឿងផ្សំ

  • បង្គាស្រស់
  • ត្រសក់
  • ក្រូចពោធិ៍សាត់​ចិតជា​បន្ទះៗ
  • ការ៉ុត
  • ផ្សិតខ្មៅត្រាំទឹកឱ្យរីក ហាន់​ជាដុំៗ
  • ប្រហិតក្ដាម
  • ដំឡូងបារាំង
  • គល់ស្លឹកខ្ទឹម
  • ប៊ីចេង
  • ប្រេងឆា
  • ខ្ទឹមសចិញ្ច្រាំ
  • ម្រេច
  • ប្រេងខ្យង
  • ម្សៅស៊ុប
  • ស្ករស
  • ទឹកស៊ីអ៊ីវ
  • រូបភាពទស្សនាវដ្ដីសុខភាពយើង
    វិធីធ្វើ

    1. ដំបូង​បំផុត ត្រូវដាក់​ខ្ទះ​លើ​ភ្លើង ដាក់​ប្រេងឆា​ចូល​ឱ្យ​ក្ដៅ ទើប​ដាក់​ខ្ទឹមស​ចិញ្ច្រាំ​ចូល ឆាឱ្យ​ឡើង​ឈ្ងុយ។ បន្ទាប់​មក ទៀត ទើប​ដាក់​បង្គា​ចូលឆា​ឱ្យឆ្អិន​ល្មម កុំឆា​យូរពេក ព្រោះអាច​ធ្វើឱ្យ​សាច់បង្គា​ផុយ។ បន្ដ​មកទៀត​យើង​អាច​ដាក់​ការ៉ុត ដំឡូង​បារាំង ប្រហិត​ក្ដាម ផ្សិត​ខ្មៅចូល ឆា​បញ្ចូលគ្នា ទើបដាក់​គ្រឿងផ្សំ ដូចជា​ម្សៅស៊ុប ទឹកស៊ីអ៊ីវ ស្ករ ប្រេងខ្យង ម្រេចចូល និង​ដាក់ក្រូច ​ពោធិ៍សាត់ ភ្លក្ស​មើល​ឱ្យ​ល្មម​(ដែលមាន​រសជាតិ​ផ្អែមជូរ)។ ចុង​ក្រោយ​ទើប​ដាក់​គល់ស្លឹក​ខ្ទឹម​ចូល ហើយ​សឹមដាក់​វាចុះ។

    2. បន្ទាប់មកទៀត លោកអ្នក​​ត្រូវយក​ចាន​សំប៉ែត​​ជារាងមូល ឬ​រាងពង​ក្រពើ​ក៏បាន យក​ត្រសក់​ឆូតឱ្យ​ចេញ​ជាក្បាច់ ចិត​ជា​​ចំណិត​ស្ដើងៗ​​ល្មម​តម្រៀ​ប​ដាក់​​ជុំវិញ​​ចាន​នោះ ជាមួយ​​នឹង​​ការ៉ុត​​ផងដែរ។ ដួស​ឆា​​ដែល​បាន​ឆា​ឆ្អិន​នោះ​ដាក់កណ្ដាលចានដែល​បានរៀបចំរួច ទើប​ដាក់​ជីវ៉ាន់ស៊ុយ​ពីលើ​ជាការស្រេច។ ម្ហូបនេះ​អាច​ទទួល​ជា​គ្រឿងក្លែម ឬ​ទទួលទាន​ជា​មួយបាយស​ក៏បាន។

    ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៣៦ ខែមករា ឆ្នាំ២០០៩

    Categories:

    Leave a Reply

    Your email address will not be published. Required fields are marked *