វិធានការគ្រប់គ្រងសំណល់រឹង

យើង​គ្រប់គ្នា​សុទ្ធតែ​បាន​ជ្រាប​ហើយ​ថា ការ​រាយ​ប៉ាយ​នៃ​សំណល់​អាច​ធ្វើឱ្យ​មាន​ការ​ប៉ះពាល់​ជា​ច្រើន​មក​លើ​ជីវ​ភាព​រស់នៅ​ប្រចាំ​ថ្ងៃ​ដូចជា​ធ្វើ​ឱ្យ​បាត់​បង់​នូវ​សោភ័ណភាព​ទីក្រុង បង្ក​ភាព​អាប់​អួ​ដល់​បរិយាកាស​ជុំវិញ​​ផ្ដល់​នូវ​ក្លិន​អាក្រក់ ជា​ពិសេស​អាច​ធ្វើ​ឱ្យ​មានបញ្ហា​ដល់​សុខភាព​ថែម​ទៀត។ អាស្រ័យ​ហេតុនេះ ទើប​មាន​នូវ​យុទ្ធនាការ​អប់រំ និង​ច្បាប់​ស្ដី​ពី​ការ​គ្រប់គ្រង​សំណល់​ឱ្យ​បាន​​ត្រឹមត្រូវ​​​ទៅ​តាម​បច្ចេកទេស និង​ប្រកប​ទៅ​ដោយ​សុវត្ថិភាព។ ខាង​ក្រោម​នេះ គឺជា​ខ្លឹមសារ​លម្អិត​ទាំង​ស្រុង​ដែល​ទស្សនាវដ្ដី សុខភាព​យើង​សូម​លើកយក​មក​ធ្វើការ​ចុះផ្សាយ ដើម្បី​ជា​ប្រយោជន៍ និង​ជា​ចំណេះដឹង​ខ្លះៗ​នៅ​ការ​រស់នៅ​ប្រចាំ​ថ្ងៃ។

រូបភាពទស្សនាវដ្ដីសុខភាពយើង

ជា​ទូទៅ​ចំពោះ​សំណល់​ត្រូវបាន​គេ​ធ្វើការ​បែង​ចែក​យ៉ាង​ច្បាស់​ដាច់​ដោយឡែក​ពីគ្នា​រវាង​សំណល់​រឹង និង​សំណល់​រាវ។ មុន​នឹង​ធ្វើការ​យល់​ដឹង​ពី​បច្ចេកទេស​នៃ​ការ​គ្រប់គ្រង​សំណល់​ឱ្យ​បាន​ល្អ​ស្រប​ទៅតាម​បច្ចេកទេស លោកអ្នក​គួរ​គប្បី​ស្វែងយល់​ពី​ប្រភេទ​សំណល់​រឹង និង​សំណល់​រាវ​ឱ្យ​បាន​ច្បាស់​ជា​មុន​សិន។

និយមន័យ​សំណល់រឹង

សំណល់រឹង គឺ​សំដៅ​ទៅ​លើវត្ថុ​រឹង សារ​ធាតុ​រឹង ផលិត​ផល ឬ​របស់​របរ​កម្ទេច​កម្ទី ដែល​អស់​តម្លៃ​លែង​ត្រូវការ​ប្រើប្រាស់ ហើយ​ដែល​ត្រូវ​​បាន​គេ​បោះបង់​ចោល មាន​បំណង​បោះបង់​ចោល ឬ​តម្រូវ​ឱ្យ​បោះបង់​ចោល។

មូលហេតុ​នៃការ​កកើត​សំណល់រឹង

ការ​រីកដុះដាល​នៃ​នគរ​រូបនីយកម្មព្រមទាំង​កំណើន​ប្រជាជន​ដ៏ឆាប់​រហ័ស បាន​បណ្ដាល​ឱ្យមាន​ការ​កើន​ឡើង​នូវ​បរិមាណ​សំណល់​​រឹងគួរ​ឱ្យ​កត់​សម្គាល់។ ភាព​សម្បូរ​បែប និង​កម្រិត​ជីវភាព​រស់នៅ​របស់​ប្រជាជន​កាន់តែ​ប្រសើរ​ឡើង គឺ​តម្រូវ​ឱ្យ​មាន​ការ​ផលិត​នូវសម្ភារទាន់សម័យ​និង​មាន​លក្ខណៈ​ងាយស្រួល​ដល់​អ្នក​ប្រើប្រាស់ រួមផ្សំ​នឹង​ការ​រីក​ចម្រើន​ខាង​វិស័យ​ឧស្សាហកម្ម បាន​នាំឱ្យ​សមាសធាតុ​​បង្ក​នៃ​សំណល់​រឹង​មាន​ភាព​សាំញ៉ាំ និង​ស្មុគស្មាញ​យ៉ាង​ខ្លាំង​ដែល​ទាមទារ​ឱ្យ​មាន​ការ​គ្រប់គ្រង​ត្រឹមត្រូវ​តាម​លក្ខណៈ​បច្ចេក​វិទ្យា​ត្រឹមត្រូវ​ដើម្បី​ធានា​បាន​នូវ​សុខុមាលភាព​របស់​ប្រជា​ពលរដ្ឋ និង​គុណភាព​បរិស្ថាន។ បរិមាណ និង​សមាសធាតុ​នៃ​សំណល់​រឹង​មាន​ការ​ប្រែប្រួល​ពីរ​ដូវ​មួយ​ទៅ​រដូវមួយ​ទៀត និង​ពី​តំបន់​មួយ​ទៅ​តំបន់​មួយទៀត​ទៅ​តាម​ល័ក្ខខ័ណ្ឌ​ធម្មជាតិ និង​កម្រិត​ជីវភាព​របស់​ប្រជាជន​នៅ​ក្នុង​តំបន់​នោះ។ បញ្ហា​នៃ​ការ​គ្រប់គ្រង​សំណល់​រឹង​តែង​កើត​មាន​នូវភាព​ស្មុគស្មាញ​ជាច្រើន​នៅ​គ្រប់​ប្រទេស ជា​ពិសេស​បណ្ដា​ប្រទេស​កំពុង​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម ដែល​បច្ចេកវិទ្យា​ក្នុងការ​ទុកដាក់​សំណល់រឹង​នៅមាន​កម្រិត។

ប្រភព​បញ្ចេញ​សំណល់​រឹង

បើតាម​ធ្វើការ​ពិនិត្យ​ជាក់ស្ដែង​នា​ពេល​បច្ចុប្បន្ន​នេះ ប្រភេទ​សំណល់​រឹងត្រូវ​បាន​បង្ក​ឡើង​ដោយ​ប្រភព​ជា​ច្រើន​ដែល​មាន​ដូចនៅ​ខាង​ក្រោម​នេះ ៖

  • ចេញពី​លំនៅ​ស្ថាន​របស់​ប្រជាពលរដ្ឋ
  • ភោជនីយដ្ឋាន សណ្ឋាគារ
  • ទីផ្សារ
  • អគារពាណិជ្ជកម្ម
  • រោងចក្រ សហគ្រាស សិប្បកម្ម សេវាកម្ម និងអាជីវកម្ម​ផ្សេងៗ
  • សួនសាធារណៈ
  • វត្ដអារាម សាលារៀន ក្រសួង និងមន្ទីរនានា
  • មន្ទីរពេទ្យ គ្លីនិកនានា
  • (សូមរង់ចាំអានបន្ដ)

    ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៣៦ ខែមករា ឆ្នាំ២០០៩

    Google Analytics Alternative