មាន់ឆា​ជាមួយ​ម្នាស់

    រូបភាពទស្សនាវដ្ដីសុខភាពយើង

  • បរិមាណ​មនុស្ស​ទទួលទាន​ ០១នាក់
  • រយៈពេល​ចម្អិន ៥​នាទី

គ្រឿង​ផ្សំ

  • សាច់​មាន់
  • ការ៉ុត
  • ម្ទេសប្លោក​ក្រហម
  • គល់​ស្លឹកខ្ទឹម
  • ដំឡូង​បារាំង
  • ផ្លែម្នាស់
  • ប៊ីចេង
  • ប្រេងឆា
  • ខ្ទឹមស​ចិញ្ច្រាំ
  • ម្រេច
  • ប្រេង​ខ្យង
  • ម្សៅស៊ុប
  • ស្ករស
  • ទឹក​ស៊ីអ៊ីវ

រូបភាពទស្សនាវដ្ដីសុខភាពយើង

វិធី​ធ្វើ

1 . ជាដំបូង​ត្រូវយក​សាច់មាន់​កាប់​ជាដុំៗ ហើយ​ដាក់​បំពង​ឱ្យឡើង​ក្រហម​ល្អទុក​មួយ​អន្លើសិន។ ម្នាស់​ត្រូវចិត​សម្បក​យក ភ្នែក​ចេញ​ឱ្យបាន​ស្អាត។ ការ៉ុត​ហាន់ជា​ចំណិត​ស្ដើងៗ និង​មាន​ក្បាច់​លំអ​ផងដែរ។ ដំឡូង​បារាំង​ចិតជា​បន្ទះ​រាងដូច​ជាផ្កា និងគល់​ខ្ទឹម​កាត់ យកជា​កំណាត់ៗ។ ចំណែក​ឯម្ទេស​ប្លោក​ក្រហម​ចិតជា​កង់ៗ។

2 . ដាក់ខ្ទះ​លើភ្លើង​ឱ្យក្ដៅ ចាក់​ប្រេងឆា​ចូល​ក្ដៅ​ល្មម ទើបដាក់​ខ្ទឹមស​ចិញ្ច្រាំ​ចូលឱ្យ​ឡើង​ឈ្ងុយ ទើបដាក់​សាច់មាន់​ចូល ទៅទៀត​ ឆាវា​បន្ដិច​ទើបដាក់​ដំឡូង​បារាំង ដាក់​ផ្លែម្នាស់ ដាក់​ម្ទេស​ប្លោក​ក្រហម ដាក់​ការ៉ុត និង​ដាក់នូវ​គ្រឿងផ្សំ​ដែល​រៀបរាប់ ខាងលើ​ចូល ដែលមាន​ដូចជា​ប៊ីងចេង ប្រេង​ខ្យង ម្សៅ​ស៊ុប ទឹក​ស៊ីអ៊ីវ ស្ករស​ជាដើម​(អាចថែម​ទឹក​បន្ដិច ដើម្បី​ឱ្យគ្រឿង​ផ្សំ​រលាយ​ចូលគ្នា​បានល្អ)។ ភ្លក្ស​មើលឱ្យ​ល្មម​(ដែល​មាន​រសជាតិ​ផ្អែមជូរ) ទើបជា​ចុងក្រោយ​ដាក់​គល់ខ្ទឹម​ចូល។ រៀបចំ​ផ្លែម្នាស់​មួយផ្លែ ចិតឆ្កៀល​យកសាច់​ម្នាស់​ខាងក្នុង​ចេញ ឱ្យ​នៅតែ​សម្បក​ម្នាស់ តែត្រូវ​មាន​គម្រប​ផង ទើបចាក់​ម្ហូប​ដែលឆា​ឆ្អិននោះ​ចូលទៅ​ក្នុងផ្លែ​ ម្នាស់នោះ ជាការ​ស្រេច។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៣៧ ខែកុម្ភៈ ឆ្នាំ២០០៩

Google Analytics Alternative