ទំនុកចិត្ដ និង​ភាព​ជោគជ័យ​របស់​សុខភាព​យើង

រយៈពេល​៣ឆ្នាំ​កន្លងទៅ​នេះ លោកអ្នក​អាន​ទាំងឡាយ​សុទ្ធតែ​បានស្គាល់ និងផ្ដល់​ការ​ជឿជាក់​ដល់​ទស្សនាវដ្ដី សុខភាព យើង ដែលជា​ទស្សនាវដ្ដី​ខ្មែរ​ទីមួយ​គ្មានពីរ​នៅក្នុង​ប្រទេស​ដែល​ពោរពេញ​ទៅដោយ​ភាព​ថ្លៃថ្នូរ គុណ​ប្រយោជន៍ សម្រាប់​លោកអ្នក គ្រប់គ្នា។ ចាប់ផ្ដើម​ពីចុង​ឆ្នាំ២០០៥ ទស្សនាវដ្ដី សុខភាពយើង ប្រៀបបាន​និងកូន​រុក្ខជាតិ​មួយដែល​ទើបនិង​ចាប់ផ្ដើម ហើយ​រៀន រស់នៅ​ក្នុង​សង្គម​សារព័ត៌​មានដែល​ពោរពេញ​ដោយ​សេរីភាព​នៅកម្ពុជា។

រូបភាពទស្សនាវដ្ដីសុខភាពយើង

ពេលនេះ​សុខភាព​យើងមាន​អាយុ៣​ឆ្នាំពេញ​បរិបូរណ៍ ហើយក៏​បានក្លាយ​ទៅជា​យុវវ័យ​ដែល​ពោរពេញ​ដោយ​កម្លាំង​ថាមពល ការច្នៃ​ប្រឌិតខ្ពស់ ដើម្បី​ឱ្យសក្ដិសម​និងអ្វី​ដែលមិត្ដ​អ្នកអាន​បាន ផ្ដល់​ទំនុកចិត្ដ​រហូតមក។

ទស្សនាវដ្ដី សុខភាពយើង ក្នុង​រយៈពេល​កន្លង​មកនេះ បាន​ព្យាយាម​អភិវឌ្ឍន៍​ខ្លួនឱ្យ​ប្រៀបបាន​នឹង​គ្រូពេទ្យ​ខ្មែរដ៏​ចំណាន ពោល​ជាទី​ប្រឹក្សា​សុខភាព​របស់​លោកអ្នក​គ្រប់រូប គ្រប់គ្រួសារ​ទាំងអស់ ដោយគ្មាន​ពាក្យថា ហួសពេល​ទេ។ ទស្សនាវដ្ដី សុខភាពយើង បានពើប​ប្រទះ និង​ភាពរុង​រឿងបែប​នេះ ក៏ព្រោះតែ​​សុខភាព​យើងបាន​រកចំណុច​ដែលចុច​ចំបេះដូង​របស់​លោកអ្នក​គ្រប់គ្នា ដែលលោក អ្នកចង់​ដឹងចង់​ឮ ចង់​ថែរក្សា​នោះ គឺ​សុខភាព សម្រស់ ស្នេហា ៣ចំណុច​នេះក្នុង​ជីវិត​ជាមនុស្ស​ពិតជា​មិនអាច​ខ្វះបាន​ឡើយ។ ជាពិសេស សុខភាពយើង មាន​គោល​បំណង​ច្បាស់លាស់ ដោយឈរ​លើសុឆន្ទៈ និង​គោលដៅ​យ៉ាង​មោះមុត គឺ“ខ្មែរ​ដើម្បីខ្មែរ”។

ថ្វីត្បិតតែ​សុខភាយើង​ជាអង្គភាព​ឯកជន​រកប្រាក់​កម្រៃក៏​ពិតមែន តែ​សុខភាព​យើងបាន​រួមចំណែក​ដល់ការ​កសាង​ប្រទេស ជាតិ តាមរយៈ​ការ​រៀបចំ​ធ្វើជា​អំណោយ​នានាច្រើន ដោយ​ក្នុងមួយ​ឆ្នាំ​រាប់ពាន់​ក្បាល​ឯណោះ។ ជាក់ស្ដែង ទស្សនាវដ្ដី សុខភាពយើង បានផ្ដល់​អំណោយ​ទៅដល់ ៖

  • អំណោយ​ដល់​សមាជិក​រដ្ឋាភិបាល​ក្រសួង​នានា សមាជិក​រដ្ឋសភា សមាជិក​ព្រឹទ្ធសភា និង​ព្រះបរមរាជវាំង ១០០០ច្បាប់
  • អំណោយ​សម្រាប់​បណ្ណាល័យ​នានាក្នុង​ព្រះរាជាណាចក្រកម្ពុជា ៥០០ច្បាប់
  • អំណោយ​ជូនសមាជិកសភា​ពាណិជ្ជកម្ម និង​បណ្ដាញ​អង្គការ​ក្រៅរដ្ឋាភិបាល​នានា ៥០០ច្បាប់
  • អំណោយ​សម្រាប់​អ្នក​ប្រឹក្សា អ្នក​ជំនាញ វេជ្ជបណ្ឌិត ឱសថការីសិល្បៈករ តារា​សម្ដែង ពិធីករ-ពិធីកា​រិនី និង​មហាជន​នានាពេល​មាន​កម្មវិធី ៥០០​ច្បាប់
  • រួម​ជាមួយ​គ្នានេះ​ផងដែរ ទស្សនាវដ្ដី សុខភាពយើង សូម​លំឱនកាយ​ថ្លែងនូវ​អំណរ​គុណដ៏​វិសេសវិសាល​ដល់​បណ្ដា​ក្រុមហ៊ុន អង្គការ ដៃ​គូពាណិជ្ជកម្ម​ធំៗ​ជាច្រើន ដែលបាន​ចូលរួម​សាងភាព​ជោគជ័យ​នេះ​ជាមួយ​យើងខ្ញុំ ជាក់ស្ដែង​មានចំនួន​យ៉ាង​លើសលប់ ប្រមាណ​ជា៨៥ក្រុមហ៊ុន​ក្នុងមួយ​ឆ្នាំៗ។ យើងខ្ញុំ​សូមលើក​យកការ​ថ្លែង​អំណរគុណ​ជាពិសេស​នេះដល់​ក្រុមហ៊ុន​មួយចំនួន​ដែលមាន​ស្លាកសញ្ញា​ដូចខាង​ក្រោម ៖

    ដើម្បី​ឆ្លើយតប​នឹង​ទំនុកចិត្ដ​របស់​លោកអ្នក​នេះ ទស្សនាវដ្ដី សុខភាពយើង សូមប្ដេជ្ញា​នឹង​ព្យាយាម​រិះរកអ្វី​ដែលថ្មី​ចាំបាច់ មានគុណ​ប្រយោជន៍​ផ្ដល់​ជូន​លោកអ្នក​មិនឱ្យ​ខុស​បំណង​ឡើយ។ យើងខ្ញុំ​ទាំងអស់​គ្នាជា​ស្ថាបនិក និងបុគ្គលិក​ទស្សនាវដ្ដី សុខភាពយើង សូម​សន្យាថា​នឹងយក​អស់កម្លាំង​កាយចិត្ដ​ដើម្បី​សម្រេចបាន​នូវបុព្វហេតុ​ដ៏ធំធេង​សម្រាប់​សង្គមជាតិ​ទាំងមូល​គឺលើក​ស្ទួយ​សុខភាព សាធារណៈ និង​សុខុមាលភាព​សង្គមជាតិ​នៅកម្ពុជា។ ទោះបីជា​យ៉ាងណា​ក៏ដោយ​ក៏ការ​តាំងចិត្ដ​របស់យើងខ្ញុំ​បាន​សម្រេច​គឺ​អាស្រ័យ លើការ​ចូលរួម​សហការ​ពី​លោកអ្នក ជាពិសេស​ដៃគូ​ពាណិជ្ជកម្ម​ធំៗ។ សូមបន្ដ​ផ្ដល់​កម្លាំងចិត្ដ និងការ​គាំទ្រ​របស់​លោកអ្នក​ចំពោះការ ប្រឹងប្រែង​របស់យើង​ខ្ញុំ​ទាំងអស់​គ្នា។

    ឧត្ដមភាព ភាព​ជឿជាក់ ជំនឿ​ចិត្ដ ការ​ច្នៃប្រឌិត នឹងនាំឱ្យ​យើងខ្ញុំ និង​លោកអ្នក​សម្រេចនូវ​បុព្វហេតុ​រួមបាន។

    ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៣៦ ខែមករា ឆ្នាំ២០០៩

    Google Analytics Alternative