បាយឆា​សាំងហ្គាពួរ

    រូបភាពទស្សនាវដ្ដីសុខភាពយើង

  • បរិមាណ​មនុស្ស​ទទួលទាន ៖ ១នាក់
  • រយៈពេល​រៀបចំ​គ្រឿង​ផ្សំ ៖ ១០នាទី
  • រយៈពេល​ចម្អិន ៖ ១៥នាទី

គ្រឿង​ផ្សំ

  • បាយ​ស មួយ​ចាន
  • ស៊ុត មួយ​គ្រាប់
  • សាច់​ក្រក បង្គា សាច់​សាស៊ីវ​(ឆ្អិន) ១០០​ក្រាម
  • សាលាដ ការ៉ុត សណ្ដែក​កួរកាត់​ជាដុំ​តូចៗ កន្លះចាន​ចង្កឹះ
  • ខ្ទឹមស​ចិញ្ច្រាំ
  • ប្រេងឆា ២​ស្លាបព្រា​បាយ
  • ប៊ីចេង កន្លះ​ស្លាបព្រា​កាហ្វេ
  • ម្រេច តាម​ចំណង់
  • អំបិល​ម៉ដ្ឋ កន្លះ​ស្លាបព្រា​កាហ្វេ
  • ស្ករស ២​ស្លាបព្រា​កាហ្វេ
  • ជីវ៉ាន់ស៊ុយ​តាម​ចំណូលចិត្ដ

របៀប​ធ្វើ

មុនដំបូង​ត្រូវកម្ដៅ​ខ្ទះឱ្យ​ក្ដៅ រួចចាក់​ប្រេងឆា​ចូល។ បន្ទាប់មក​សូមដាក់​ខ្ទឹម​ដែលបាន​ចិញ្ច្រាំ​រម្លីង​ឱ្យមាន​ក្លិន​ឈ្ងុយ រួចចាក់ បាយស​ចូលរម្លីង​ជាមួយ​ប៊ីចេង អំបិល​ម៉ដ្ឋ ស្ករស ម្រេចឱ្យ​សព្វល្អ។ លុះពេល​មានក្លិន​ឈ្ងុយ ត្រូវវាយ​បំបែក​ស៊ុត​ដាក់ចូល​ទៅក្នុង​ខ្ទះ ច្របល់​បញ្ចូល​គ្នាឱ្យ​សព្វ ព្រមទាំង​បន្ថែម​សាច់​ក្រក បង្គា និង​សាច់​សាស៊ីវ ដែលបាន​ត្រៀមទុក។ ក្រោយពី​ឃើញថា​សាច់បាយ និង គ្រឿង​ផ្សំមាន​ពណ៌​ក្រហម ហើយមាន​ក្លិនឈ្ងុយ ត្រូវ​បន្ថែម​សាលាដ ការ៉ុត សណ្ដែក​កួរចូល។ ភ្លក់មើល​រសជាតិ ហើយ​ដួស​ដាក់ចាន ព្រមទាំង​រោយ​ជីវ៉ាន់ស៊ុយ​ពីលើ​ជាការ​ស្រេច។

ក្រោយពី​បាន​អនុវត្ដនូវ​របៀប​ចម្អិន​ដូចដែល​បាន​ជម្រាប​ជូនខាង​លើនេះ នោះ​លោកអ្នក​ពិតជា​បាន​ទទួលទាន​បាយឆា​សាំង ហ្គាពួរ​មួយចាន​យ៉ាងមាន​ឱជា​រសជា​មិនខាន។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៤២ ខែកក្កដា ឆ្នាំ២០០៩

Google Analytics Alternative