About Health Cambodia Directory សេវាសុខភាពកម្ពុជា

 

ហេតុអ្វីត្រូវមានគម្រោងសេវាសុខភាព នៅកម្ពុជានេះ?

HC directory photo doctorសុខភាពកម្ពុជា (HealthCambodia.com) ជាគេហទំព័រ​របស់​ទស្សនាវដ្តី សុខភាព​យើង បង្កើត​ដំបូង​គេ និង​​ឈាន​មុខគេ​​នៅកម្ពុជា ក្នុងការ​​ផ្តល់​ព័ត៌មាន និង​​ចំណេះដឹង​សុខភាព និង​វេជ្ជ​សាស្រ្ត តាំងពី​ឆ្នាំ ២០០៦។ មនុស្ស​គោលដៅ គឺ សាធារណជន​​ទូទៅ និង​​អ្នកវិជ្ជាជីវ:​ផ្នែក​សុខភាព។ គិតមក​​ដល់ចុង​​ខែសីហា ២០១៤ នេះ ក្រុមការងារ​​បានបង្ហោះ​​អត្ថបទ ជិត៣០០០ ដែលអាច​អាន ដោយមិន​​បង់ប្រាក់។ សព្វថ្ងៃ​ ក្រុមការ​ងារ​កំពុង​បន្ត​​បង្ហោះ​អត្ថបទ ចំនួន​ពី៣​ទៅ៥ ក្នុង​​មួយថ្ងៃ និងមាន​​អ្នកចូល​មើល និងអាន ចំនួន​​រវាងពី​​៥ពាន់ ទៅ១ម៉ឺន​នាក់​​ក្នុង​មួយថ្ងៃ។

តាមរយ:​ការងារនេះ មានសំណួរ​ជាច្រើន អំពី​​សុខភាព សម្រស់ សង្គម​ជាដើម ជាពិសេស​ទាក់ទង​​នឹងសេវាកម្ម​​សុខាភិបាល​​នៅក្នុង​ស្រុក និង​នៅ​ក្រៅ​ស្រុក។ ម៉្យាងទៀត ប្រជាពលរដ្ឋ​តែងតែ​​ត្អូញត្អែរ អំពីការ​​ស្វែងរក​​គ្រូពេទ្យ គ្លីនិក ឬមន្ទីរពេទ្យ ទៅតាម​ជំនាញ ឯកទេស និងជំងឺ ដែលខ្លួន​​កំពុងឈឺ ឬ​ត្រូវការ​​ជាដើម។ ជារួម ទំនាក់ទំនង​​រវាង​​អ្នកជំងឺ និង​គ្រូពេទ្យ​​ព្យាបាល មានគម្លាត​​ឆ្ងាយ រីឯការ​​ផ្សព្វផ្សាយ​​ពាណិជ្ជកម្ម កំពុង​រិតត្បិត និង​មានតំលៃខ្ពស់ សម្រាប់​​ម្ចាស់​សេវាកម្ម​​សុខភាព។

ដើម្បីឆ្លើយ​តបទៅនឹង​ឧបសគ្គ​ទាំងនេះ និង​ជួយលើក​កំពស់​វិស័យ​សុខាភិបាល និងសេវាកម្ម​សុខភាព និងសម្រស់​នានា ទាំងសាធារណ​ទាំងឯកជន ក្នុងការ​ផ្តល់​ដល់ប្រជា​ពលរដ្ឋ និង​អតិថិជន​នៅកម្ពុជា គំរោង «អាស័យដ្ឋាន​សេវា​សុខភាព​កម្ពុជា» ត្រូវបាន​ផ្តួចផ្តើម​ជាច្រើនឆ្នាំ​មកហើយ និង​បានលេច​ចេញ ជារូបរាង​នៅថ្ងៃនេះ។

គោលបំណងរបស់គម្រោងសេវាសុខភាពកម្ពុជា
hc directory photo search 1សេវាសុខភាព​កម្ពុជា (Health Cambodia Directory) មានគោល​បំណង២ គឺ:
១) ជួយដល់​ការស្វែងរក​សេវាកម្ម​សុខភាព និងសម្រស់ អោយមាន​ភាពងាយស្រួល ចំគោលដៅ ចំជំងឺ ចំជំនាញ និងឯកទេស
២) លើកកំពស់​ការផ្តល់​សេវាកម្ម​សុខភាព និងសម្រស់ បានប្រសើរ និង​ប្រកួត​ប្រជែង ឈានទៅ​រកគុណភាព។

កាលបរិច្ឆេទ​ដាក់ដំណើរ​ការគម្រោង
គំរោងសេវា​សុខភាព​កម្ពុជា ដាក់អោយដំណើរ ចាប់ពី ថ្ងៃទី ៣ ខែកញ្ញា ឆ្នាំ ២០១៤។

ការអភិវឌ្ឍន៍គម្រោង
គំរោងមានផ្ទុក ទៅដោយ​​​​​បញ្ជីសេវា (ជាលក្ខណ:បញ្ជី តារាង និងផែនទី) និងប្រភេទសេវា (១៨ ក្រុម) យ៉ាងពិស្តារ។ ប្រភេទសេវា ដែលមាននៅក្នុងគំរោង គឺ:
១) មន្ទីរពេទ្យ & សេវាកម្មសង្រ្គោះបន្ទាន់ (Hospitals & Emergency Services)
២) គ្លីនិក(មន្ទីព្យាបាល) សម្ភព ឯកទេស & វេជ្ជសាស្ត្រ (Clinics, Maternity, Specialty & Medical Centers)
៣) វេជ្ជបណ្ឌិត & អ្នកជំនាញខាងសុខភាព (Physicians & Health Experts)
៤) វះកាត់កែសម្ផស្ស តុបតែង ធ្វើសក់ & សំអាងការ (Aesthetic Surgery, Wedding, Beauty & Hair Salons)
៥) ឧិសថស្ថាន & កន្លែងលក់សម្ភារបរិក្ខារពេទ្យ (Pharmacy, Drugstores & Medical Equipment)
៦) ក្រុមហ៊ុន & ឧស្សាហកម្ម ផលិត ចែកចាយឧិសថ (Pharmaceutical Lab & Industries)
៧) មន្ទីរពិសោធន៍ មជ្ឈមណ្ឌលវិទ្យុសាស្ត្រ & រូបភាពវេជ្ជសាស្ត្រ (Lab, Radiology & Imaging Centers)
៨) ទន្តពេទ្យ & មន្ទីរព្យាបាលធ្មេញ (Dentists & Dental Clinics)
៩) ក្រុមហ៊ុនធានារ៉ាប់រង & ស្ថាប័នសុខភាពសហគមន៍ (Insurance & Community’s Health Care)
១០) សាលាបច្ចេកទេស & សកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល (Medical Schools & Universities)
១១) វេជ្ជសាស្ត្របុរណ ម៉ាស្សាសុខភាព & ព្យាបាលដោយចលនា (Traditional Medicine, Healthy Massage & Physiotherapy)
១២) ហាង & ភោជនីយដ្ឋាន អាហារ ភេសជ្ជ សុខភាព (Healthy Food Stores, Drinks & Restaurants)
១៣) ក្លឹបសុខភាព ហាត់ប្រាណ កីឡា & កំសាន្ត (Health Club, Gym, Sport & Entertainment)
១៤) ហាងវ៉ែនតា គ្រឿងសំអាង ខោអាវ & សម្ភារកីឡា (Optic, Cosmetic, Cloths & Sport shops)
១៥) កម្មវិធីជាតិ ដៃគូសុខាភិបាល & មណ្ឌលសុខភាព (National Programs, Health Partners & Centers)
១៦) គ្លីនិកសត្វ កំចាត់សត្វល្អិត & កន្លែងលក់សារធាតុគីមី (Animal Clinics, Pest Control & Chemical Shops)
១៧) លំនៅដ្ឋាន សណ្ឋាគារ & រមណីយដ្ឋាន ផាសុកភាព (Healthy Homes, Hotels & Resorts)
១៨) អ្នកជំនាញ សេវា & ពាណិជ្ជកម្មខាងសុខភាពផ្សេងទៀត (Other Health Care Professionals, Facilities & Business)

Google Analytics Alternative