​ក្រសួង​មហាផ្ទៃ​ ​អំពាវនាវ​​ឲ្យប្រជាពលរដ្ឋ​ចូលរួម​រក្សា​​សណ្ដាប់​ធ្នាប់​​សុវត្ថិភាព​​ចរាចរណ៍​​ក្នុង​ពិធី​បុណ្យ​​ចូលឆ្នាំ​​ថ្មី​

ក្រសួងមហា​ផ្ទៃ​ ​បានធ្វើកា​រអំពាវនាវ​ឲ្យប្រជាពលរដ្ឋ​ចូល​រួម​រក្សា​​សណ្ដាប់​ធ្នាប់​សុវត្ថិភា​ព​ចរាចរណ៍​ក្នុង​ពិធីបុណ្យ​ចូល​ឆ្នាំថ្មី​ប្រពៃណី​ជាតិ​ ដែលនឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី១៤​ដល់​ថ្ងៃទី​១៦​មេសា​ខាងមុខនេះ

IMG_2594យោង​តាម​​សេចក្តី​​ជូន​ដំណឹ​ង​ពី​​ក្រសួង​មហាផ្ទៃ​​ចុះ​​​ថ្ងៃទី​៩​ ខែមេសា​ ឆ្នាំ​​​២០១៥​ បាន​ឲ្យ​​ដឹង​ថា​ ឆ្នាំ​កន្លង​ទៅ​ជា​មួយ​នឹង​ការ​រីក​ចម្រើន​​លើ​​គ្រប់​​វិស័យ​ បាន​ធ្វើ​​ឲ្យ​​បរិមាណ​​មធ្យោបាយ​​ដឹកជញ្ជូន​ និង​​ធ្វើដំណើ​រ​មាន​​សន្ទុះ​​កើនឡើង​យ៉ាង​លឿន​ស្រប​ទៅ​នឹង​ស្ថានភាព​នេះ បញ្ហា​ប្រឈម​មួយចំនួន​​បាន​​កើត​​ឡើង​ បង្ក​​ឲ្យ​មាន​​ភាព​​ស្មុគស្មាញ​​ដល់​​ស្ថានភាព​​សណ្ដាប់​ធ្នាប់​​ចរាចរណ៍​ និង​ធ្វើ​​ឲ្យ​មាន​​កំណើន​គ្រោះ​ថ្នាក់​ ដែល​បង្ក​​ឲ្យ​មាន​ផល​ប៉ះ​ពាល់​​ដល់​​សុខមាលភាព​ និង​អាយុ​ជីវិ​ត​ប្រជាពលរដ្ឋ​ ព្រម​ទាំង​​សេដ្ឋកិច្ច​​សង្គម​។​​

សេចក្តី​​ជូន​​ដំណឹង​ខាង​លើ​បាន​​បន្ត​ថា​ ភាគច្រើន​​លើស​លប់​​នៃ​​គ្រោះថ្នាក់​​ចរាចរណ៍​ ​បាន​បង្ក​ឡើង​​ដោយ​អ្នក​បើកបរ​មិន​​ គោរព​ច្បាប់ ឬ​បើកបរ​​ធ្វេស​ប្រហែស​ ឬ​បើកបរមិន​យោគ​យល់​​អធ្យា​ស្រ័យ ​ដូចជា​ការ​បើកបរ​​​លើ​ស​​ល្បឿន​​កំណត់​ ការ​បើក​បរ​​ក្នុង​​ស្ថាន​ភាព​​ស្រវឹង​ ការ​បើក​បរ​មិន​​គោរព​​សញ្ញា​ចរាចរណ៍​ ការ​បើក​បរ​​មិន​​គោរព​​សិទ្ធិ​អាទិភាព​ ការ​បត់​ ឬ​​ជែង​​ដោយ​​ឆ្វេង​​ប្រហែស​ ការ​ដឹក​​ជញ្ជូន​​លើស​​ទម្ងន់​ លើស​​ចំណុះ​ ឬ​​សំពីងសំពោង ការ​ឈប់ ឬ​ចត​ដោយ​គ្មាន​សណ្ដាប់ធ្នាប់ ដែល​ជា​ហេតុ​បង្ក​គ្រោះ​ថ្នាក់​ បណ្ដាល​​ឲ្យ​​ស្លាប់​ របួស​ និង​អន្តរាយ​​​ទ្រព្យ​សម្បត្តិ​​ជាច្រើន​​គួរ​​ឲ្យ​សោ​កស្ដាយ​។

Untitled​ក្នុង​គោល​បំណង​​ដើម្បី​​រួមគ្នា​​រក្សា​​សណ្ដាប់​ធ្នាប់​​សុវត្ថិភាព​​ចរាចរណ៍​​ ក្នុង​​ពិធី​បុណ្យ​ចូល​​ឆ្នាំ​ថ្មី​​ប្រពៃណី​​ជាតិ ​ឆ្នាំមមី​​ សប្តស័ក ​ពុទ្ធសករាជ​ ២៥៥៩ ​ត្រូវ​​នឹង​​ថ្ងៃទី​១៤​ ដល់​ថ្ងៃទី​១៦​ ខែមេសា​ ឆ្នាំ​២០១៥ ​នៅពេល​ខាង​មុខ​ ក្រសួង​មហា​ផ្ទៃ​សូម​អំពាវ​នាវ​​ដល់​សា​ធារណៈ​​ជន​ទាំងអស់ ​ដែល​ធ្វើ​​ដំណើរ​​តាម​ផ្លូវ​គោក​ ដូចជា​​ផ្លូវទឹក​ សូម​ប្រតិបត្តិ​​ឲ្យ​បាន​​ម៉ឺងម៉ាត់​​នូវ​ប្រការ​​១១​ចំណុច​​ដូច​ខាង​​ក្រោម ​៖ ​ទី​១-ពេល​​បើក​បរ​ត្រូវ​​គោរព​ច្បាប់​​ស្ដីពី​​ចរាចរណ៍​​ផ្លូវគោក​ និង​​ត្រូវ​​ប្រុងប្រយ័​ត្ន​ជានិច្ច ​ទី​២-ត្រូវ​​បើក​បរ​​តាម​​ល្បឿន​​ដែល​​ច្បាប់​​កំណត់ ​និង​​ត្រូវ​បន្ថយ​ល្បឿន​​ឲ្យ​ស្រប​តាម​ស្ថាន​ភាព​​ផ្លូវ ​ទី​៣-​បើ​បើកប​រ​សូម​កុំ​សេព​​ជាតិ​​ស្រវឹង បើ​សេព​​ជាតិ​​ស្រវឹង ​​សូមកុំ​បើកបរ ទី​៤-​ត្រូវ​​គោរព​​ស្លាក​​សញ្ញា​ ភ្លើង​សញ្ញា​ គំនូស​សញ្ញា​ និង​សញ្ញា​បញ្ជា​​ចរាចរណ៍​​របស់​​នគរ​​បាល​​ចរាចរណ៍​​។ នៅ​កន្លែង​​ចង្អៀត​​ត្រូវ​​បើកប​រ​ជា​ជួរ​ប្រកាន់​​ស្តាំ​​ក្នុង​​ចំណែក​​ផ្លូវ ​នៃ​សិទ្ធ​​រៀងៗ​​ខ្លួន ​ដោយ​មិន​​ត្រូវ​បើក​បរ​រំលោភ​​ចូល​ទៅ​​ចំណែក​ផ្លូវ​​ខាង​ឆ្វេង​​រំខាន​ដល់​​យាន​ដែល​កំពុង​​ធ្វើ​ចរាចរណ៍​​មកពី​​ទិស​ផ្ទុយ​ ដែល​អាច​បង្ក​ការ​កកស្ទះ ​និង​គ្រោះ​ថ្នាក់​​ចរាចរណ៍​ ទី​៥-​មិន​ត្រូវ​​ដឹ​កជញ្ជូន​​អ្នក​ដំណើរ​ ទំនិញ​ លើស​​កម្រិត​កំណត់​ ឬ​សំពីង​សំពោង ​ទី​៦​-មុន​​ពេល​​ជែង​ បត់​ឬ​ឈប់ ​ត្រូវ​ផ្តល់​សញ្ញា​​ដល់​​អ្នក​​ដ​ទៃ ​ទី​៧-​ត្រូវ​ចត ​និង​រៀប​ចំ​ទុក​ដាក់​​យាន​យន្ត​​ឲ្យ​មាន​​សណ្ដាប់ធ្នាប់​ ទី​៨-ពេល​​បើកបរ​ទោច​ក្រយាន​យន្ត​ ឬ​ត្រីច​ក្រយានយន្ត​ ត្រូវ​ពាក់​មួក​សុវត្ថិភាព​ និង​​ពេល​​បើកបរ​ រថយន្ត​​ត្រូវ​ពាក់​ខ្សែ​ក្រវ៉ាត់​សុវត្ថិភាព​ ទី​៩​-ពេល​បើកបរ​ត្រូវ​​មាន​​សុជីវធម៌​ និង​ត្រូ​វ​ចេះ​យោគ​យល់​​អធ្យាស្រ័យ​​គ្នា​​ទៅវិញ​ទៅមក​ ទី​​១០-​មធ្យោបាយ​​ធ្វើដំណើ​រ​តាម​​ផ្លូវទឹក​​ត្រូវ​​មាន​​បរិក្ខារ ​សុវត្ថិភាព​ បំពង់​​ពន្លត់​អគ្គិភ័យ​ និង​ពោង​សង្គ្រោះ​​តាម​ជាប់​​ជានិច្ច ​និង​ទី​១១-​ពេល​កើត​ហេតុគ្រោះ​ថ្នាក់​ចរាចរណ៍ ​សូម​​ផ្តល់​​ដំណឹង​​ជា​បន្ទាន់​ដល់​​ស្ថាប័ន​​មាន​​សមត្ថកិច្ច​​ដែល​​នៅ​ជិត​​បំផុត​ ដើម្បី​ចា​ត់​វិធានកា​រ​ជួយសង្គ្រោះ​ និង​រៀបចំ​​សណ្ដាប់ធ្នាប់​​បាន​​ទាន់​ពេល​។​​

ដូច​នេះ​ ក្រសួងមហា​ផ្ទៃ​សង្ឃឹម​​យ៉ាង​​មុតមាំ​​ថា សាធារណៈ​ជន​​ទាំង​អស់​​នឹង​ចូល​​រួម​គោរព​​ប្រតិបត្តិ​តាម​​សេចក្តី​​អំពាវ​នាវ​នេះ ​ដោយ​​ស្មារតី​​ភ្ញាក់​​រំឮក និង​​ទទួល​​ខុសត្រូវ​​ខ្ពស់​ ដើម្បី​​ឲ្យ​ការ​​ធ្វើ​ដំណើរ​​ក្នុង​​ពិធី​បុណ្យ​ចូល​​ឆ្នាំ​​ថ្មី​​ប្រពៃណី​​ជាតិ​​បាន​ប្រព្រឹត្តទៅ​​ប្រកប​ដោយ​​សេចក្ដីសុខ​ សុវត្ថិភាព​ និ​ង​​សប្បាយរីករាយ​​។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី ១០ ខែមេសា ឆ្នាំ២០១

 

Google Analytics Alternative