អាហារូបករណ៍​សម្តេច​តេជោ​បានផ្លាស់​ប្តូរវាសនា​យុវជន​ក្រីក្រ​ម្នាក់​

ក្រោយពេល​ប្រឡងជាប់​សញ្ញាបត្រមធ្យ​មសិក្សា​ទុតិយភូមិ​ លោក ហ៊ត ភារំ មិន​ដែលគិត​ថា ​ខ្លួនមាន​វាសនា​មកបន្ត​ការសិក្សា​នៅរាជធានីភ្នំពេញ​ទ្បើយ​ ប៉ុន្តែនៅថ្ងៃមួយ​ យុវជនរូបនេះ ​បានទទួល​អាហារូបករណ៍​របស់​សម្តេច​តេជោ​ ដើម្បីបន្តការសិក្សា​នៅមហាវិទ្យា​ល័យនាក្រុងភ្នំពេញ​ ដោយមិន​នឹកស្មាន​ដល់។

IMG_1873លោក ហ៊ត ភារំ បាន​ទទួល​អាហារូបករណ៍​សម្តចតេជោ តាម​រយៈលោ​ក ជួន ជីវិន​ ដែលមាន​តួនាទី​ជានាយរង​ខុទ្ទកាល័យ​សម្តេចតេជោ ​កាលពីឆ្នាំ​២០០៩​ បន្ទាប់​ពីយុវជនរូបនេះ​បានប្រឡងជាប់​ សញ្ញា​បត្រមធ្យម​សិក្សាទុតិយភូមិ​នៅស្រុកកំណើត។​

ចាកចេញពី​ស្រុក​កំណើត​ភូមិទី១​ ឃុំរកាខ្នុរ​ ស្រុក​ក្រូចឆ្មា​រ​ ខេត្តត្បូងឃ្មុំ​មក​បន្តការ​សិក្សា​ និងស្នាក់​នៅក្នុង​វិទ្យាស្ថាន​វ៉ាន់ដាគណនេយ្យ លោក ភារំ បានជ្រើសរើស​សិក្សា​ជំនាញ​គណនេយ្យ។​ ក្នុងអំទ្បុងពេលសិក្សា​ចាប់​ពីឆ្នាំ២០០៩​ ដល់ឆ្នាំ២០១២​ យុវជនរូបនេះ បានសិក្សា​ផងនិងធ្វើការបង្រៀន​ផ្នែកវិ​​ទ្យាសាស្រ្តកុំព្យូទ័រ​ដល់មិត្តរួម​ជំនាន់ផង​ និងចាប់​ពីចុងឆ្នាំ​២០១២​ ដល់បច្ចុប្បន្នលោក ហ៊ត ភារំ បាន​ក្លាយ​ជាគ្រូបង្រៀន​ផ្នែ​កគណនេយ្យថ្លៃដើមប្រចាំ​នៅវិទ្យាសា្ថននេះ។​

លោក ហ៊ត ភារំ មាន​ឪពុកឈ្មោះ​ អ៊ីន ចាន់លី​ និងម្តាយ​ឈ្មោះ​មុច​ សុខយិន​ មាន​មុខរ​បរ​ជាក​សិក​រ និងមាន​បង​ប្អូនបីនាក់។

ធ្លាប់មាន​​អតីតភាព​​ជាសិស្ស​ពូកែ​​ផ្នែករូបវិទ្យា​ នៃវិទ្យាល័យ​​អម្ព័រវន្តជំនីក​ និងធ្លាប់​ចូលរួម​ប្រកួតប្រជែ​ង​ថ្នាក់ជាតិ​ លោក ហ៊ត ភារំ ក៏បាន​បន្តរក្សា​ឧត្តមភាព​របស់ខ្លួន​ ដោយលោក​បាន​ក្លាយ​ជានិស្សិត​ឆ្នើម​ ប្រចាំ​វិទ្យាស្ថាន​នេះផងដែរ​ អំទ្បុង​ពេកសិ​ក្សា​ ព្រោះលោក​តែងតែទទួល​បាននិទ្ទេស​A និងB​នៅស្ទើរគ្រប់មុខ​វិជ្ជាទាំងអស់។​​

ការជ្រើសរើស​មុខវិជ្ជាសិក្សា ជាការសម្រេច​ចិត្តមួយ​ផ្នែកលើចំណេះដឹង​ ដូចគ្នានេះ​ដែរ លោក ហ៊ត ភារំ ក៏​បាន​ជ្រើស​រើស​ជំនាញ​សិក្សា​ ដោយ​មានគោល​ដៅជាក់​លាក់​ផងដែរ​  ព្រោះគិត​ថាការជ្រើស​រើស​សិក្សា​ជំនាញគណនេយ្យ​របស់លោក​ ដោ​យសារ​មានបំណង​ក្លាយជាគណ​នេយ្យករជំនាញ​ ដែលអាច​បំពេញកា​រងារ​បានល្អ និងអាច​ទ្រទ្រង់ជី​​វភាព​បានសមរម្យ ប៉ុន្តែរហូត​​មកទល់ពេល​នេះគោលបំណ​ង​នេះ ​មិនទាន់​សម្រេចបាន​១០០​ភាគរយ​នៅទ្បើយទេ​ ព្រោះ​នៅត្រូ​វការការ​ខិតខំសិក្សា​ និងដក​បទពិសោធន៍​ការងារ​ជាច្រើនទៀត។​
រំលឹកដល់​អត្ថប្រយោជន៍​នៃអាហារូបករណ៍​របស់​សម្តេច​តេជោហ៊ុន​ សែន​ លោ​ក ហ៊ត ភារំ បានរំលឹកថា​“ចាប់តាំង​ពីបាន​ទទួលអាហារូបករណ៍​របស់​​សម្តេចមក​ ជីវិតរបស់ខ្ញុំ​បានផ្លាស់ប្តូរ​យ៉ាងច្រើន​ទាំងការសិក្សា​ និងការរស់​​នៅទីក្រុងភ្នំពេញ”​។ លោកបន្តថា​ “កាល​ពីមុនខ្ញុំមិន​យល់ពីបរិស្ថាន​សង្គម​ទីក្រុងនោះទេ​ តែពេលនេះ​ខ្ញុំបាន​​យល់ដឹង​ច្រើន​ ធ្វើឲ្យជីវិត​និងការយល់ដឹង​របស់ខ្ញុំមានភាព​ប្រសើរទ្បើង។​ ខ្ញុំបាន​កំណត់គោល​ដៅមួយដោយ​​ខ្លួនឯង​ គឺការរក​ប្រាក់ដោយ​ខ្លួនឯង​ និង​ជំរុញឲ្យខ្ញុំខិត​ខំរៀន​សូត្រ​ និងរៀន​ឲ្យបានពូកែ”។​

តើរៀនដូច​ម្តេច​ដើម្បីឲ្យពូកែ?​ លោក ភារំ បានឲ្យដឹងថា ​“តាមបទ​ពិសោធន៍​របស់ខ្ញុំ គឺត្រូវឧស្សាហ៍អាន​សៀវភៅ ពេលគ្រូបង្រៀន​យើងត្រូវយក​ចិត្តទុកដាក់ពី​អ្វីដែលគាត់បង្រៀន​ និងសួរគាត់​ និងពេលយប់​យើងត្រូវចូលបណ្ណាល័យស្រា​វជ្រាវ​ និងរក​ឯកសារដើម្បី​បញ្ជាក់ថា​ អ្វីដែលគ្រូ​បង្រៀនបាន​ឆ្លើយប្រាប់​យើងតើ​ត្រឹមត្រូវ ឬអត់?​ និងអាច​ទទួលយក​បាន ​​ឬអត់ផងដែរ? និង​ការសិក្សាពី​មិត្តភ័ក្តនៅជុំវិញខ្លួ​នយើ​ង”។​

Untitledអាហារូបករណ៍រ​បស់​សម្តេច​មានគុណតម្លៃយ៉ាងដូចម្តេចចំពោះលោក?​ លោក ហ៊ត ភារំ បាន​​លើកទ្បើង​ថា “សម្រាប់ខ្ញុំអាហារូបករណ៍នេះ ​មានតម្លៃធំធេង​មែនទែន​ ព្រោះបើ​ខ្ញុំមិន​បានទទួលអាហារូបករណ៍​របស់គាត់​ទេ ខ្ញុំមិន​អាចឈាន​មកដល់​​កម្រិត​សព្វថ្ងៃនេះទេ ​ហើយបើខ្ញុំមិន​បានទ​ទួល​អាហារូបករណ៍​សម្តេចទេ​ ខ្ញុំ   ប្រា​ក​ដ​ជាមិនបានបញ្ចប់​ការសិក្សា​ ព្រោះ​ឪពុកម្តាយ​ខ្ញុំមិនមាន​​ប្រាក់​ឲ្យខ្ញុំបន្តការសិក្សា​នៅទីក្រុង​ភ្នំពេញទ្បើយ”។​ លោកបន្តថា​“ជាសំណាងរបស់ខ្ញុំ ដែលបាន​ទទួលអាហារូបករណ៍​របស់សម្តេច​ ដែលបាន​មកបន្តការ​សិក្សា​នៅវិទ្យាស្ថានវ៉ាន់ដា​ និងបាន​ផ្លាស់ប្តូរ​ជីវិតរបស់​ខ្ញុំទាំងស្រុង”។​

ជាមួយនឹង​គោលដៅមុត​ស្រួច​ និងមិនចង់​ឲ្យអ្នកផ្តល់​អាហារូបករណ៍ឲ្យខ្លួន​ខក​ចិត្ត លោក ហ៊ត ភារំ បានតាំងចិត្តយ៉ាង​មុខមាំថា​ លោក​បានដាក់​គោលដៅ​គឺធ្វើ​ការ​ឲ្យគេមួយ​រយៈទៀត​ បន្ទាប់មក​ លោកនឹង​បើកអាជីវកម្ម ឬមុខជំនួញអ្វីមួយ​ដោយខ្លួនឯង​ និងចំណាយប្រាក់​មួយចំនួន​ជួយដល់​សង្គម។​

​លោកមើល​ឃើញអ្នក​ឧកញ៉ាម៉ុង រិទ្ឋី ជាគំរូ ព្រោះគាត់​ធ្លាប់មាន​អតីតភាព​ជាអ្នកក្រីក្រ​ដូចលោកដែរ​ ហើយលោ​កមាន​ការតស៊ូច្រើ​ន​ណាស់ ​ទម្រាំមានថ្ងៃនេះ​ ពិសេសគាត់​មានភាពគួរ​ឲ្យគោ​រព​ច្រើនដូចជា​ គាត់កំពុងតែសាង​សង់ផ្ទះ​ឲ្យជន​ក្រីក្រ ជួយទំនុក​បម្រុងកម្មករ​របស់​គាត់​ឲ្យមាន​ជីវភាព​ប្រសើរ​ទ្បើង​ជាដើម។​

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ គង់ លាងយិន

ចេញផ្សាយ ៖ ថ្ងៃទី ០៧ ខែមេសា ឆ្នាំ២០១៥

 

 

 

Google Analytics Alternative