នាយករដ្ឋមន្រ្តីអំពាវនាវ​ឲ្យប្រជាពលរដ្ឋគោរព​ច្បាប់​ចរាចរណ៍ ​​ពេល​ចូលឆ្នាំថ្មី​

ក្នុងគោល​ដៅកាត់​បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍ សម្តេ​ច​អគ្គមហា​សេនា​បតីតេ​​ជោហ៊ុន​ សែននាយករដ្ឋមន្រ្តីនៃព្រះរាជា​ណាចក្រ​កម្ពុជា​ បានអំពាវនាវ​ឲ្យប្រជា​ពល​រដ្ឋគោរពច្បាប់ចរាចរណ៍។

Untitledថ្លែង​ក្នុងពិធី​បើក​សម្ភោធ​ដាក់ឲ្យដំណើរ​ការស្ពាន​ត្សឹបាសា​(ស្ពាន​អ្នកលឿ​ង​)នាព្រឹកថ្ងៃទី៦​ ​មេសានេះ ​សម្តេចតេ​ជោហ៊ុន​ សែន បានអំពាវ​នាវ​ឲ្យប្រជាព​ល​រដ្ឋគោរព​ច្បាប់​ចរាចរណ៍នៅពេលបើកបរ​ កុំបំពាន​ច្បាប់ចរាចរណ៍។

សម្តេច​ក៏បាន​អំពាវនាវ​ឲ្យអ្នក​បើកបរ​តាក់ស៊ី ​និងរថយន្ត​ក្រុង​ កុំដំទ្បើង​ថ្លៃសេវា​រថយន្ត​របស់  ខ្លួ​ន ពេ​ល​ប្រជាពលរដ្ឋធ្វើ​ដំណើរ​ទៅស្រុក​កំណើត​ ដើម្បី​ចូលរួម​អបអ​រ​ពិធីបុណ្យ​ចូល​ឆ្នាំប្រពៃណី​ជាតិខ្មែរនា​ពេលខាង​មុខនេះ។​

ស្ពាន​ត្សឹបាសា​មានប្រវែង​២២១៥ម៉ែត្រ ជាជំនួយ​ឥតសំណង​របស់​រាជរដ្ឋាភិ​បាលជប៉ុន ដែលបាន​ចំណាយទឹ​ក​ប្រាក់ចំនួន​១៣០​​លានដុល្លារ​អាមេរិក។​

00138គ្រោះថ្នាក់​ចរាចរណ៍នៅកម្ពុជាបានសម្លាប់ប្រជាជន​កម្ពុជា​ច្រើនជាងគេ​ជារៀងរាល់​ថ្ងៃ​ ដោយមួយថ្ងៃៗ​មានប្រជាពលរដ្ឋកម្ពុជាពី៥​ ទៅ៨នាក់ បានស្លាប់ និងរង​របួចាប់ពី​១៥​ទៅ២០នាក់ជាធម្យម​ជារៀង​រាល់ថ្ងៃ​ផងដែរ។​

យោងតាម​អ្នកជំនាញ​បានឲ្យដឹង​ថា  គ្រោះថ្នាក់​ចរាចរណ៍នៅកម្ពុជា​ភាគ​ច្រើន​​បណ្តាល​មកពី​កត្តាមួយ​ចំនួន​ដូចជា​ ការមិន​គោរព​ច្បាប់​ចរាចរណ៍ ការបើក​បរទាំង​ស្រវឹង​ កត្តាផ្លូ​វ ការមិន​គោរព​​សិទ្ឋ​អាទិភាព​ជាដើម។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ គង់ លាងយិន

ចេញផ្សាយ ៖ ថ្ងៃទី ០៦ ខែមេសា ឆ្នាំ២០១៥

 

Google Analytics Alternative