ត្រៀមឈាម​១ពាន់​ប្លោកសម្រាប់​ជួយ​សង្គ្រោះ​ដល់ជន​រង​គ្រោះ​នៅ​ក្នុងឱកាស​បុណ្យចូលឆ្នាំថ្មី  ​  

លោកវេជ្ជ​បណ្ឌិត​ ហុក គឹមចេង ប្រធានមជ្ឈមណ្ឌល​ជាតិផ្តល់​ឈាម​បាន​មានប្រសាសន៍ថា នៅក្នុងឱ​កាស​ពិធីបុណ្យ​ចូលឆ្នាំថ្មីប្រពៃណីជាតិ​នេះ មជ្ឈមណ្ឌលជាតិ​ផ្តល់ឈាមបាន​ត្រៀម​ឈាម​​ប្រមាណ​១ពាន់​ប្លោក​សម្រាប់​ជួយ​សង្គ្រោះ​ដល់អ្នករង​គ្រោះពិសេសអ្នក​គ្រោះថ្នាក់ចរាចរណ៍។​​

Untitledលោកបានបន្តថា ជាធម្មតានៅ​ក្នុងពិធីបុណ្យចូល​ឆ្នាំម្តងៗ យើងតែងតែ​ត្រៀម​ឈាម១ពាន់ប្លោកទុក​សម្រាប់​ជួយដល់​អ្នក ដែលត្រូវការឈាមជា​ចាំបាច់ពិសេសអ្នក​ជួបគ្រោះ​ថ្នាក់ចរាចរណ៍​តែម្តង ដោយ​សារ​តែនៅ​​ក្នុង​​រយៈ​ពេល​៤ទៅ៥ថ្ងៃ​ក្នុងពិធីបុណ្យចូលឆ្នាំ មានប្រជាពល​រដ្ឋ​​យើង​ជួប​គ្រោះថ្នាក់ចរាចរណ៍ច្រើនខុស​ពីថ្ងៃធម្មតា។ ដូចនេះតម្រូវការឈាមក៏​ច្រើនទៅតាមហ្មឹងដែរ។​

​លោកវេជ្ជបណ្ឌិត​បានបន្ថែមថា ឈាមដែល​ត្រៀមទុក​សម្រាប់​ជួយក្នុង​ពេលបុណ្យចូល​ឆ្នាំនេះ​គឺបាន​មកពីការ​ចូលរួមពី​សិស្សនិស្សិត និងមន្ត្រី​រាជការដែលបាន​ផ្តល់នៅដើម​ឆ្នាំ២០១៥កន្លងទៅ។ អីចឹងហើយ បានជា​នៅដើមឆ្នាំ យើងតែងតែ​ខិតខំព្យាយាមផ្សព្វផ្សាយ​ពីសារៈសំខាន់នៃការ​បរិច្ចាគឈាម​នៅតាមសាលា និងសាកល​វិទ្យាល័យ និង​ក្រសួងស្ថាប័ន​នានា ដើម្បីឲ្យពួកគាត់ចូល​រួមបរិច្ចាគ​ឈាមសម្រាប់​ផ្តល់​នៅតាមមន្ទីរ​ពេទ្យ និងត្រៀមទុកសម្រាប់​បុណ្យចូលឆ្នាំថ្មី។​

​ជារៀងរាល់ខែ​ មជ្ឈមណ្ឌលជាតិផ្តល់ឈាម​ បានផ្គត់ផ្គងឈាម ​និង​ផលិតផលឈាម​ប្រមាណជា​២៣០០ប្លោក​ ទៅដល់មន្ទីរពេទ្យ​ទាំងអស់ ​នៅក្នុងរាជធានី​ភ្នំពេញ ក្នុងនោះ​សម្រាប់មន្ទីរពេទ្យកាល់ម៉ែតតែមួយ​ បាន​ទទួលឈាមជាមធ្យមប្រមាណ៨០០ទៅ៩០០ ប្លោក ជារៀងរាល់ខែ។​

លោក​វេជ្ជបណ្ឌិត ​ហុក គឹម​ចេង ​បាន​បញ្ជាក់ថា​«ការ បង្កើន​ការប្រមូល​​ឈាម​ឲ្យ​ច្រើន​ ដូច្នេះ​ដើម្បី​ឲ្យ​​មជ្ឈមណ្ឌល​ជាតិ​​ផ្តល់​ឈាម​មាន​លទ្ធភាព​​បែងចែក​​អំណោយ​ឈាម​​សម្រាប់​​ជួយសង្គ្រោះ​អាយុ​ជីវិត​​អ្នកជំងឺ​​នៅតាម​​មន្ទីរពេទ្យ​នា​នា​តាម​​សេចក្តីត្រូវការ​​ដូចជា​កា​រ​សម្រាល​កូន អ្នក​ជំងឺ​រង​គ្រោះ​ថ្នាក់​ចរាច​រណ៍ និង​អ្នក​ជំងឺ​ ដែល​ត្រូវ​កា​រវះកាត់​​ជាដើម»​។ លោក​បា​​ន​ប​ន្តែ​ម​ថា​ ​ដើម្បី​ឲ្យ​ការប្រមូល​​ឈាម​តាម​ផែន​​ការដែល​បាន​​គ្រោងទុក​​មជ្ឈមណ្ឌល​ជាតិ​​ផ្តល់​ឈាម​​នឹង​បង្កើន​​យុទ្ធនា​​ការអប់រំ​ផ្សព្វផ្សាយ​​ពិសេស​នៅ​តាម​សាកល​វិទ្យាល័យ​​មូលដ្ឋាន​​ផ្ទាល់​ដែល​​ជំរុញ​យុវជន​​បានមក​បរិច្ចាគ​​ឈាម​​ដោយ​ស្ម​គ្រ័​ចិត្ត​១០០ភាគរយ​​ដោយ​​មិន​​គិត​​កម្រៃ​​ហើយ​​បា​ន​ប​ច្ចាគ​​ទៀង​ទាត់ ​និងបាន​ច្រើនដង​ទៀតផង។​

បច្ចុប្បន្ន​ ​ការបរិច្ចាគ​ឈាម​​ដោយស្ម័គ្រចិត្ត​​មិន​គិត​​កម្រៃ​​មាន​ចំនួន​​ត្រឹម៣៥ភាគរយប៉ុណ្ណោះ​​ ចំណែក៦៥ភាគរយ​​ទៀត​​ជាការ​ដោះ​ដូរ​អំ ​ណោ​យឈាម តាមរយៈ​សាច់​ញាតិ​អ្នកជំងឺ​​បរិច្ចាគ​ជំនួស។​   ទោះជា​​យ៉ាងនេះ​ក្តី​ នៅ​ឆ្នាំ​​ខាងមុខ​ម​ជ្ឈមណ្ឌល​នេះ​​នឹង​ខិត​​ជំរុញ​អ្នក​មក​ស្ម​គ្រ័​​បរិច្ចាគ​​ឈាម១០០​ភាគរយ​​ឲ្យ​បាន​​​រហូតដល់៥០​ភាគ​រយ​​ហើយ​ ​ឈាន​ទៅដល់១០០ភាគ​ រយ​នៅមុន​​ឆ្នាំ២០២០​ ស្របតាមអនុសាសន៍​របស់​​អង្គការ​សុខភាព​ពិភព​លោក ​ដែល​តម្រូវ​​ឲ្យ​ប្រទេស ដែល​កំពុងអភិវឌ្ឍន៍​ធានា​នៃ​ការផ្គត់ផ្គង់​ឈាម និង​ផលិត​ផល​ឈាម​​ពី​អ្នកស្ម័គ្រ​ចិត្ត​បរិច្ចា​គ​ឈាម​មិន​​គិត​កម្រៃ១០០​ភាគរយ ​នៅ​ឆ្នាំ២០២០​ខាងមុខនេះ។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី ១៣ ខែមេសា ឆ្នាំ២០១៥

 

 

 

 

 

 

Google Analytics Alternative