គ្រោះ​ថ្នាក់ច​រា​ចរណ៍​​ថ្ងៃ​ទី​២៥​ធ្នូ​បណ្តាល​ឲ្យ​មនុស្ស​ស្លា​ប់​៦​នាក់​និង​របួស​១៩​នាក់​

តាម​របាយ​ការណ៍​ ពី​នា​យក​ដ្ឋាន​សណ្តាប់​ធ្នាប់​ នៃ​អគ្គ​ស្នង​ការ​ដ្ឋាន​នគរ​បាល​ជាតិ​នៅ​ថ្ងៃ​ទី​២៥ ​ខែ​ធ្នូ​ ឆ្នាំ​២០​១៤​នេះ ​មាន​គ្រោះ​ថ្នាក់​ចរា​ចរណ៍​ នៅ​ទូ​ទាំ​ង​ប្រ​ទេស ​ចំ​នួន​១៣​លើក​ យប់​ ០៤​លើក​ បណ្តាល​ឲ្យ​មនុស្ស​ ស្លាប់​ ០៦​នាក់​ (​ស្រី​១​នាក់​)​ របួស​ធ្ង​ន់ ​០៩​នាក់​ (​ស្រី​ ០​១​នាក់​) ​និង​របួស​ស្រាល​១០​នាក់​(​ស្រី​១​នាក់​)​។​

៨sក្នុ​ង​គ្រោះ​ថ្នាក់​ចរា​ចរណ៍​ទាំង​ ១៣​លើក​នេះ ​បាន​បង្ក​ឲ្យ​ខូច​ខាត​ យាន​យន្ត​សរុប ​១១​គ្រឿង​ ក្នុង​នោះ​មាន​ម៉ូ​តូ​ចំ​នួន​ ០៤​គ្រឿង​,​ រថ​យន្ត​ធុន​តូច​ចំ​នួន​០៤​គ្រឿង​,​រថ​យន្ត​ធុន​ធំ​០​១​គ្រឿង​,​យាន​ផ្សេង​ៗ​ ០៣​គ្រឿង​និង​ថ្មើរ​ជើង​ ១​នាក់ ​មូល​ហេតុ​ដែល​បណ្តាល​ឲ្យ​ មាន​គ្រោះ​ថ្នាក់​ចរា​ចរណ៍​ គឺ​ល្មើស​ល្បឿន​ ០៣​លើក​,ប្រ​ជែង​គ្រោះ​ថ្នា​ក់​ ១​លើក​,​បត់​គ្រោះ ​ថ្នាក់​១​លើក​,​ស្រ​វឹង​២​លើ​ក​,មិន​គោ​រព​សិទ្ធ​២​លើក​,​ កត្តា​យាន​យន្ត​១​លើក​,​មនុ​ស្ស​រត់​ឆ្លង​ផ្លូវ​១​លើក​និង​សត្វ​គោរ​ត់​ឆ្លង​ផ្លូវ​១​លើក​ក្នុង​នោះ​មា​ន​អ្នក​ជិះ​ម៉ូ​តូ​គ្រោះ​ថ្នាក់​ដោយ​មិន​បាន​ពាក់​មួក​សុវ​ត្ថិ​ភាព​១៣​នាក់​(យប់​០៣​នាក់​)​។

​ចំ​ពោះ​រថ​យន្ត​ដែល​ត្រូវ​ផាក​ពិ​ន័យ​ នៅ​អ​ង្គ​ភាព​ប្រ​ចាំ​ថ្ងៃ​ទី​២៥​ ខែ​ធ្នូ ​ឆ្នាំ​២០​១៤​នេះ ​សរុប​ចំ​នួន​ ១២​៣១​គ្រឿង​ ក្នុង​នោះ​មាន​ រថ​យន្ត​ទេស​ចរណ៍​គ្រូ​សារ​ ២​១​៩​គ្រឿង​,​ រថ​យន្ត​ដឹក​អ្នក​ដំ​ណើរ​ ធុន​តូច​៣​៩​២​គ្រឿង​,រថ​យន្ត​ដឹក​អ្នក​ដំ​ណើរ​ធុន​ធំ​១១​គ្រឿង​,​រថ​យន្ត​ដឹក​ទំ​និញ​ធុន​តូច​១៩​៣​គ្រឿង​ និង​រថ​យ​ន្ត​ដឹក​ទំ​និញ​ធុន​ធំ​ ៤​១​៦​គ្រឿង​ ។​ រថ​យន្ត​ទាំង​អស់​ ត្រូវ​បាន​បង់​ប្រាក់​ពិ​ន័យ​រួច​រាល់ ​នៅ​អធិ​ការ​ដ្ឋាន​នគរ​បាល​ស្រុក​ ចំ​នួន​ ​១​០​៤​គ្រឿង​,​ នៅ​ស្នង​ការ​ដ្ឋាន​នគ​រ​បាល​ខេត្ត​ ១០​៩៥​គ្រឿង​និង​នៅ​នា​យក​ដ្ឋាន​ស​ណ្តាប់​ធ្នាប់​ចំ​នួន​ ៣​២​គ្រឿង​ ​។​

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ អំ សុភា
ចេញផ្សាយ ៖ ថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ២០១៤

Google Analytics Alternative