គ្រោះថ្នាក់​ចរាចរណ៍​ ​ថ្ងៃ​ទី​៧​ ​មេសា​ ​ស្លាប់​មនុស្ស២​នាក់ និងរបួស​ធ្ងន់​ស្រាល​១២​នាក់​

យោងតាមរ​បាយ​ការ​ណ៍​ពី​នាយកដ្ឋាន​​ សណ្តាប់​ធ្នាប់​​នៃ​អគ្គស្នងការដ្ឋាន​​នគរ​បាល​​ជាតិបាន​ឲ្យដឹងថា​ ​គ្រោះថ្នាក់​​ចរាចរណ៍​ នៅ​​ទូទាំង​​ប្រទេស​កាល​ពី​ថ្ងៃ​ទី​០៧​ ខែ​មេសា ឆ្នាំ​២០១៥​​បានកើតឡើ​ងចំនួ​ន​០៧​លើក ​យប់​០២​លើក​,​ បណ្តាលឱ្យ​មនុស្ស​​ស្លាប់​ចំនួន​០២​នាក់​(​ប្រុស​)​ របួសធ្ងន់០៦​នាក់​ (​ស្រី​៣​នាក់​), ​និង​របួស​ស្រាល​​៦​នាក់ ​(​ស្រី​១​នាក់​)​។​​

IMG_2582ក្នុង​គ្រោះថ្នាក់​​ចរាចរណ៍​​ទាំង​០៧​​លើក​នេះ ​បាន​បង្ក​ឲ្យ​ខូច​ខាត​​យានយន្ត​​សរុប​១១គ្រឿង ក្នុងនោះ​ មាន​​ម៉ូតូ​​ចំនួន​០៧​​គ្រឿង​​, ​រថយន្ត​ធុន​​តូច​​ចំនួន​​០១​គ្រឿង​​,​ រថយន្ត​​ធុន​​ធំ​ចំនួន​​២​​គ្រឿង​​,​យាន​​ផ្សេងៗ​​១​គ្រឿង​​ និង​ថ្មើរជើង​​១​នាក់​។​​

មូលហេតុ​ដែល​​បណ្តាល​ឲ្យ​មាន​​គ្រោះ​​ថ្នាក់​គឺ​ ហួសល្បឿន​៣​លើក​, ​ស្រវឹង​​​២​​លើក​​, ​មិន​ប្រកាន់​​ស្តាំ​១​​លើក​​, ​ប្រជែង​​គ្រោះថ្នាក់​​១​លើក​។ ​ចំពោះ​​អ្នក​ជិះ​​ម៉ូតូ​​គ្រោះថ្នាក់​​ដោយ​​មិនបាន​​ពាក់មួក​​សុវត្ថិភាព​​ចំនួន​១០​​ នាក់ ​(​យប់​០៣​នាក់​)។​

រថយន្ត​​ពិន័យ​​សរុប​​ចំនួន​​៧៦៧​គ្រឿង​​ (​រថយន្ត​ធំ​​២១១​គ្រឿង​) ​ស្មើ​នឹង​​៨១៧​ករណី​ , ​ករណី​​ល្មើស​​ក្រដាស​​ស្នាម​​៤៤៣​គ្រឿង​ ស្មើនឹង​៤៧៥​​ករណីៈ ​រួម​មាន​​បណ្ណ​បើកប​រ​ហួស​​សុពលភាព​​៣១​ករណី​​, ​បណ្ណ​បើកបរ​​ខុស​​ប្រភេទ​​យាន​៤​ករណី​​, ​គ្មាន​​បណ្ណ​​អាជីវកម្ម​៤៥​ក​រណី​​,​ គ្មាន​​ឈៀក​​៤២​ករណី​, បើកបរ​មិន​ពាក់​ខ្សែក្រវ៉ាត់​៩៩​ករណី​,​ឈៀក​ហួស​សុពលភាព​៣​ករណី​,​ ល្មើស​សញ្ញា​​ចរាចរណ៍​១​​ករណី​​, ចំពោះ​ករណី​​ល្មើស​​បច្ចេកទេស​ ​មាន​៣២៤​​គ្រឿ​ង​ ស្មើ​នឹង​៣៤៣​​ករណី​​រួម​​មានៈ ​ដឹក​​សំពីងសំពោង​​២៥៤​ករណី​​, ដឹក​​លើស​​ចំណុះ​៥៤​​ករណី​​, ​ផ្លាក​​លេខ​​បាក់​ ឬ​ខូច​​១​​ករណី​,​ ​ភ្លើង​បំ​ភ្លឺ​មិន​​គ្រប់គ្រាន់​​១១​ករណី​​ បា​ឡុង​តា​កេរ​​៩​ករណី​, ​ ខូច​គន្លឹះ​​សុវត្ថិភាព​​៧​ករណី​,​​ ខូច​ ឬ​គ្មាន​​របាំងភក់​​៦​ករណី​, ​គ្មាន​រនាំង​​ភក់​៦​​ករណី​,​ ​​គ្មាន​រនាំង​សុវត្ថិភាព​។​

ដោយឡែក​​ម៉ូតូ​​ត្រូវបាន​​ពិន័យ​​សរុប​​ចំនួន​​១,១២៣​​គ្រឿង​ ក្នុងនោះ​ មាន ​ជិះ​ម៉ូតូ​​អត់​ពាក់​មួក​៥៩៩​​ករណី​​, ​ជិះ​​ម៉ូតូ​អត់​​កញ្ចក់​៤៥៥​​ករណី​​, ​ជិះ​ម៉ូតូ​​អត់​​មួក ​និង​​កញ្ចក់​៧​ករណី​​, ​ល្មើស​សញ្ញា​​ចរាចរណ៍​​៧​​ករណី​​, ​បើក​ភ្លើង​​ពេល​​ថ្ងៃ​៤៧​ករណី ​និង​ផ្លា​កលេខ​​បាក់​ ឬ​ខូច​០៨​ករណី។​

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី ០៨ ខែមេសា ឆ្នាំ២០១៥

 

Google Analytics Alternative