គ្រោះថ្នាក់​ចរាចរណ៍​ ថ្ងៃទី៦ ខែមេសា ស្លាប់មនុស្ស០៩នាក់ និងរបួសធ្ងន់ស្រាល១៥នាក់

យោងតាម​របាយការណ៍​ពីនាយក​ដ្ឋានសណ្តាប់​ធ្នាប់នៃ​អគ្គស្នងការ​ដ្ឋាននគរបាលជាតិ​បានឲ្យដឹង​ថា គ្រោះថ្នាក់​ចរាចរណ៍​នៅទូទាំងប្រទេស​កាលពីថ្ងៃទី០៦ ខែមេសា​ ឆ្នាំ២០១៥​​ បានកើត​ឡើងចំនួន​១១លើក​ យប់០៦​លើក, បណ្តាល​ឱ្យមនុស្សស្លាប់​ចំនួន​០៩នាក់​ (ស្រី១នាក់)​ របួសធ្ងន់​១០​នាក់​(ស្រី១នាក់)​, ​និងរ​​បួស​ស្រាល​៥នាក់​(ប្រុស)។​

IMG_2174ក្នុងគ្រោះថ្នាក់​ចរាចរណ៍ទាំង១១​លើក​នេះ​ ​បានបង្កឲ្យខូចខាត​យានយន្តសរុប១៧ គ្រឿង​ ក្នុងនោះ មានម៉ូតូ​​ចំនួន​១២​គ្រឿង​​, រថយន្តធុនតូចចំនួន​០៤គ្រឿង​, រថយន្តធុន​ធំចំនួន​១គ្រឿង។​

មូលហេតុដែលបណ្តាល​ឲ្យមាន​គ្រោះថ្នាក់គឺ​ ហួស​ល្បឿន​៤​លើក​, ស្រវឹង២​លើក​, មិនប្រកាន់​ស្តាំ២​ លើក​,​ប្រជែងគ្រោះថ្នាក់១លើក​, ​មិនគោរព​សិទ្ធ១លើក និង​មិនចេះបើ​ក​បរ១លើក។ ​ចំពោះអ្នក​ជិះម៉ូតូគ្រោះថ្នាក់​ដោយមិនបានពាក់​មួកសុវត្ថិភាព​ចំនួន១៣នាក់​(យប់១០នាក់)។

រថយន្តពិន័យ​សរុបចំនួន​៤៣៧គ្រឿង​(រថយន្តធំ​១០៤គ្រឿង​) ស្មើនឹង៤៥៨ករណី, ករណី​ល្មើស​ក្រដាស​ស្នាម២៦៥​គ្រឿង​ ស្មើនឹង​២៨៦ករណីៈ រួមមានបណ្ណបើក​បរ​ហួសសុពលភាព១៤​ករណី, គ្មានបណ្ណ​អាជីវកម្ម​២១ករណី, គ្មាន​ឈៀក២៨ករណី, ​បើកបរ​មិនពាក់​ខ្សែក្រវ៉ាត់​២១៨ករណី, ឈៀកហួស​សុពលភាព​៥ករណី,​ ចំពោះករណីល្មើស​បច្ចេកទេស​មាន១៧២គ្រឿង​ ស្មើនឹង១៧២ករណី រួមនមានៈ ដឹក​សំពីងសំពោង​១៣៣​ករណី, ដឹក​លើសចំណុះ​៣៩ករណី។​

ដោយ​ឡែកម៉ូតូ​ត្រូវបាន​ពិន័យសរុប​ចំនួន​៩២២​គ្រឿង​ក្នុងនោះ​មាន​ ជិះម៉ូតូអត់​ពាក់មួក​៦១២ករណី, ជិះម៉ូតូ​អត់កញ្ចក់​​២៥៨ករណី, ល្មើសសញ្ញាចរាចរណ៍​២៣ករណី,​ បើក​ភ្លើងពេល​ថ្ងៃ២៦ករណី​ និងផ្លាក​លេខបាក់ ឬខូច​០៣ករណី។​

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី ០៧ ខែមេសា ឆ្នាំ២០១៥

 

 

Google Analytics Alternative