គ្រោះថ្នាក់​ចរាចរណ៍​ថ្ងៃទី១០ វិច្ឆិកា បណ្តាល​ឲ្យមនុស្ស​ស្លាប់៧​នាក់ និង​របួស​១២​នាក់

គ្រោះថ្នាក់​ចរាចរណ៍​នៅទូទាំង​ប្រទេស​កាលពីថ្ងៃ​ទី១០ ខែវិច្ឆិកា ឆ្នាំ២០១៤ បានកើត​ឡើង ចំនួន១០​លើក យប់០៥​លើក, បណ្តាលអោយ​មនុស្ស​ស្លាប់​ចំនួន​០៧​នាក់ (ស្រី១​នាក់) របួសធ្ងន់ ០៧នាក់ (ស្រី៤​នាក់) និង​របួសស្រាល​០៥នាក់ (ស្រី​០៣នាក់)។

រូបភាព សហការី

រូបភាព សហការី

យោងតាម​របាយការណ៍​របស់​នាយកដ្ឋាន​នគរបាល​សណ្តាប់ធ្នាប់​នៃអគ្គស្នង​ការដ្ឋាន​នគរបាលជាតិ​បានឲ្យ​ដឹងថា​ក្នុងគ្រោះថ្នាក់​ចរាចរណ៍​ទាំង ១០លើក​នេះ បានបង្ក​ឲ្យខូចខាត​យានយន្ត​សរុប ១៦គ្រឿង ក្នុងនោះ​មានម៉ូតូ ០៩គ្រឿង, រថយន្ត​ធុនតូច ០៥គ្រឿង, រថយន្ត​ធុនធំ០២​គ្រឿង, និងអ្នក​ថ្មើរជើង ០១នាក់។ មូលហេតុ ដែលបណ្តាល​ឲ្យមាន​គ្រោះថ្នាក់ គឺ ល្មើសល្បឿន ០៤លើក, ស្រវឹង០៣​លើក, ប្រជែង​គ្រោះថ្នាក់ ០៣លើក។ ក្នុងនោះ​អ្នកជិះ​ម៉ូតូ​គ្រោះថ្នាក់​ដោយមិនបាន​ពាក់មួក សុវត្ថិភាព​ចំនួន១២​នាក់ (យប់​០៦នាក់) ។

ចំពោះរថយន្ត​ដែលត្រូវផាក​ពិន័យនៅ​អង្គភាព​ប្រចាំថ្ងៃ​ទី១០ ខែវិច្ឆិកា ឆ្នាំ២០១៤​នេះ សរុបចំនួន ៥១៧​គ្រឿង ក្នុងនោះ​មានរថយន្ត​ទេសចរណ៍​គ្រូសារ ៥១គ្រឿង, រថយន្ត​ដឹកដំណើរ​ធុនតូច ២១៤គ្រឿង, រថយន្ត​ដឹកទំនិញ​ធុនតូច​ចំនួន ១២៥ គ្រឿង, រថយន្ត​ដឹកទំនិញ​ធុនធំ១២៧​គ្រឿង ។

រថយន្ត​ទាំងអស់​ត្រូវបាន​បង់ប្រាក់​ពិន័យរួច​នៅ អធិការដ្ឋាន​នគរបាល​ស្រុក ចំនួន​៤០គ្រឿង ស្នងការដ្ឋាន​នគរបាល​ខេត្ត ៤៧៧ គ្រឿង៕

សូមតាមដាន​ព័ត័មាន អំពីគ្រោះ​ថ្នាក់ចរាចរ​ ជាប្រចាំថ្ងៃ នៅលើ​គេហទំព័រ​សុខភាព​កម្ពុជា​ www.HealthCambodia.com

អត្ថបទដោយ ៖ អំ សុភា
ចេញផ្សាយ ៖ ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៤

Google Analytics Alternative