គ្រោះថ្នាក់ចរាចរណ៍ ទី១០មេសា ស្លាប់មនុស្ស ៤នាក់និង របួសធ្ងន់ស្រាល១៩នាក់

តាមរបាយការណ៍ពីនាយកដ្ឋានសណ្តាប់ធ្នាប់នៃអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៥បានកើតឡើងចំនួន១៣ លើក យប់០៧លើក, បណ្តាលឱ្យមនុស្សស្លាប់ចំនួន០៤នាក់ (ប្រុស) របួសធ្ងន់ ០៩នាក់(ប្រុស) និងរបួសស្រាល១០នាក់(ប្រុស)។

FullSizeRenderក្នុងគ្រោះថ្នាក់ចរាចរណ៍ទាំង ១៣លើកនេះ បានបង្កឲ្យ​ខូច​ខាត​យានយន្តសរុប​២៤គ្រឿង ក្នុងនោះមានម៉ូតូចំនួន​១៥​គ្រឿង​, រថ​យន្ត​​​ធុនតូច​ចំនួន​០៦គ្រឿង, យាន​ផ្សេង​ៗ​៣គ្រឿង ។

មូលហេតុដែលបណ្តាលឲ្យមានគ្រោះថ្នាក់គឺ ល្បើន៦លើក, ស្រវឹង៣លើក, ប្រជែងគ្រោះថ្នាក់៣​លើក​ ,ប្រជែងគ្រោះថ្នាក់៣លើក ។ ចំពោះអ្នកជិះម៉ូតូគ្រោះថ្នាក់ដោយមិនបានពាក់មួកសុវត្ថិភាពចំនួន​១៧នាក់​ (យប់​១១​នាក់)។​

រថយន្តពិន័យសរុបចំនួន ៨២០គ្រឿង (រថយន្តធំ២២៤គ្រឿង) ស្មើនិង៨៣៥ករណី ,ករណីល្មើសក្រដាសស្នាម៤៧២គ្រឿង ស្មើនឹង៤៧២ករណីៈរួមមានបណ្ណបើកបរ ហួសសុពលភាព០៣ករណី, បណ្ណបើកបរខុសប្រភេទយាន១ករណី, គ្មានបណ្ណអាជីវកម្ម១៨ករណី, គ្មានឈៀក២២ករណី, បើកបរមិនពាក់ខ្សែក្រវ៉ាត់២៩៤ករណី, ល្មើសសញ្ញាចរាចរណ៍២ករណី, ចំពោះករណីល្មើសបច្ចេកទេសមាន​៣៤៨​គ្រឿង ស្មើនិង៣៦៣ករណីរួមនមានៈ ដឹកសំពីងសំពោង២៧៦ករណី, ដឹកលើសចំណុះ៥០ករណី, កង់សឹក​រេចរឹល១១ករណី, ផ្លាកលេខបាក់ឬខូច១ករណី, ភ្លើងបំភ្លឺមិនគ្រប់គ្រាន់​១៣ករណី​,បាឡុតាកេរ​០៧​ករណី, ខូចគន្លឹះសុវត្ថិភាព៣ករណី, គ្មានរបាំងភក់១ករណី,គ្មានរនាំងសុវត្ថិភាព១ករណី។

ដោយឡែកម៉ូតូត្រូវបានពិន័យសរុបចំនួន១,៤៩៧គ្រឿង ក្នុងនោះមាន ជិះម៉ូតូអត់ពាក់មួក៨១៨ករណី, ជិះម៉ូតូអត់កញ្ចក់៦២២ករណី, បើកភ្លើងពេលថ្ងៃ៤៥ករណី និងផ្លាកលេខបាក់ឬខូច១២ករណី។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី ១១ ខែមេសា ឆ្នាំ២០១៥

 

 

Google Analytics Alternative