គ្រោះថ្នាក់ចរាចរណ៍​ ថ្ងៃទី២៤ខែមេសា​ ស្លាប់មនុស្ស​៩នាក់ និងរបួសធ្ងន់ស្រាល១០នាក់

យោងតាមរ​បាយការណ៍ពី​នាយកដ្ឋាន​សណ្តាប់ធ្នាប់​នៃអគ្គស្នង​ការដ្ឋាន​នគរបាលជាតិបានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសកាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៥បានកើត​ឡើង​ចំនួន​១១​លើក​ យប់​០៦​លើក​, បណ្តាលឱ្យ​មនុស្សស្លាប់៩នាក់ ស្រីចំនួន០៤នាក់​ របួសធ្ងន់០៩នាក់ ស្រីចំនួន០១នាក់ របួសស្រាល០១នាក់​(ប្រុស)។​

cvក្នុងគ្រោះថ្នាក់ចរាចរណ៍ទាំង​ ១១លើកនេះ បានបង្កឲ្យខូច​ខាត​យានយន្តសរុប​០៦គ្រឿង​ ក្នុងនោះ មាន​ម៉ូតូ​ចំនួន​០៧​គ្រឿង​,​ រថយន្ត​ធុន​តូច​ចំនួន​០៦​គ្រឿង, យានផ្សេងៗ​១​គ្រឿង និងថ្មើរជើង០២​នាក់។​

តាមរបាយការណ៍​ដដែលបានបន្តឲ្យដឹងថា មូលហេតុដែលបណ្តាលឲ្យមានគ្រោះថ្នាក់គឺ​ ល្មើសល្បឿន​ ០៤លើក, ​កត្តា​យាន​យន្ត ​០៣លើក,​ ប្រជែងគ្រោះថ្នាក់​ ០២លើក, ​ស្រវឹង ០១លើក​, មិនគោរពសិទ្ធ០១លើក។ ចំពោះអ្នកជិះម៉ូតូ​គ្រោះថ្នាក់ដោយ​មិនបានពាក់​មួកសុវត្ថិភាព​ចំនួន​១១​នាក់(យប់០៩នាក់)។​ ចំពោះរថយន្តពិន័យ​សរុប​ចំនួន​​៨២២​គ្រឿង​ ​៨៥៣​ករណី​ស្មើ​នឹង​(គ្រឿង​៣០០​រថយន្តធំ), ​ករណីល្មើស​ក្រដាសស្នាម៤០៤គ្រឿង​ ស្មើនឹង៤១៨ករណី,​ ចំពោះករណីល្មើស​បច្ចេកទេស​មាន ៤១៨គ្រឿង​ ស្មើរនឹង​៤៣៥​ករណី​​ ដោយឡែកម៉ូតូត្រូវបានពិន័យ​សរុបចំនួន១,៤០៤គ្រឿង។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី ២៥ ខែមេសា ឆ្នាំ២០១៥

Google Analytics Alternative