គ្រោះថ្នាក់ចរាចរណ៍ថ្ងៃ​ទី២០មេសា​ ស្លាប់មនុស្ស​៤នាក់ និងរបួស​១៣នាក់​

យោង​តាម​របាយការណ៍​​ពី​នាយកដ្ឋាន​​សណ្ដាប់ធ្នាប់ ​នៃ​អគ្គស្នងការដ្ឋាន​​នគរ​បាល​​ជាតិ​បាន​ឲ្យដឹងថា​ ​គ្រោះថ្នាក់​ចរាចរណ៍​​នៅ​ទូទាំង​ប្រទេស​កាលពី​ថ្ងៃទី​២០​ ខែមេសា​ ឆ្នាំ​២០១៥ ​បានកើតឡើង​​ចំនួន​០៨​លើក​, ​បណ្ដាល​​ឲ្យ​មនុស្ស​ស្លាប់​​ចំនួន​០៤​នាក់​ (​ស្រី​២​នាក់​) ​រង​របួស​ធ្ងន់​០៩​នា​ក់ (​ស្រី​១​នាក់​), ​និង​របួសស្រាល​០៤​នាក់​(​ស្រី​១​នាក់​)​។​​

cvនៅក្នុង​ហេតុការណ៍​គ្រោះ​ថ្នាក់​​ចរាចរណ៍​ទាំង​០៨​​លើក​នេះ ​បាន​បង្ក​ឲ្យ​​មានការ​ខូចខាត​​យានយន្ត​​សរុប​១២​គ្រឿង ​ក្នុង​នោះ​​មា​ន​ម៉ូតូ​ចំនួន​០៧​​គ្រឿង​ , រថយន្ត​​តូច​ចំនួន​៤​គ្រឿង​,​ ​រថយន្ត​ធុន​ធំ​ចំនួន​១​គ្រឿង​។​​

យោង​តាម​របាយការណ៍​​ពី​នាយកដ្ឋាន​​សណ្ដាប់ធ្នាប់ ​នៃ​អគ្គស្នងកា​រដ្ឋាន​​នគរ​បាល​ជាតិ​​បានឲ្យ​ដឹងទៀត​​ថា ​មូលហេតុ​ដែល​​បណ្ដាល​ឲ្យ​​កើតមាន​​ករណី​គ្រោះ​ថ្នាក់​​ចរាចរណ៍​ គឺ​បណ្ដា​ល​មក​ពី​ល្មើស​​ល្បឿន​​៣​លើក​, ​ស្រវឹង​១​លើក​, ​ប្រជែង​គ្រោះ​ថ្នាក់​​០១​លើក​​,​ មិន​គោរ​ព​​សិទ្ធ​​១​លើក​​,​បត់​​គ្រោះថ្នាក់​១​​លើក​ ​,​កត្តា​​យានយន្ត​១​លើក​។​ ចំពោះ​អ្នក​ជិះ​​ម៉ូតូ​គ្រោះ​ថ្នាក់​​ដោយ​​មិនបាន​​ពាក់​មួក​​សុវត្ថិភាព​​ចំនួន១៣​នាក់​។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី ២១ ខែមេសា ឆ្នាំ២០១៥

 

Google Analytics Alternative