ខ្មែរ ពី២ទៅ៣ពាន់នាក់ ក្នុង១ឆ្នាំ ទៅព្យាបាល នៅម៉ាឡេស៊ី

ក្រុមវេជ្ជបណ្ឌិតជំនាញ​របស់​ម៉ាឡេស៊ី​បានអះអាងថា មានប្រជាជន​កម្ពុជា ពី២​ទៅ៣ពាន់នាក់ ក្នុង១ឆ្នាំ​បានទៅ​ទទួលការ​ព្យាបាល​ជំងឺ និងកែសម្ភស្ស​ផ្នែកត្របកភ្នែក​នៅក្នុងប្រទេស​ម៉ាឡេស៊ី ។

រូបភាពពី គេហទំព័រ សុខភាពកម្ពុជា

រូបភាពពី គេហទំព័រ សុខភាពកម្ពុជា

លោកវេជ្ជបណ្ឌិត Darren Khooteng Lye អ្នកជំនាញ​ផ្នែក​វះកាត់ នៃ​មន្ទីរពេទ្យ អាយលេន មកពី​ប្រទេស​មាឡេស៊ី បានមាន​ប្រសាសន៍​នៅក្នុង​សិក្ខា​សាលាមួយ ស្តីពី “ការវះកាត់​ត្របកភ្នែក លើក​សម្ភស្ស” ដែលរៀបចំ​ដោយ មន្ទីរពេទ្យ អាយលេន ជាមន្ទីរ​ពេទ្យជំនាញ ផ្នែកវះកាត់ កែសម្ភស្ស ត្របក​ភ្នែក នៅប្រទេស​ម៉ាឡេស៊ី កាលពី​ពេល​ថ្មីៗនេះនៅ​សណ្ឋាគារ ឡឺរ៉ូយ៉ាល់ ថាពីមួយ​ឆ្នាំៗ ទៅ​មួយឆ្នាំ ប្រជាពលរដ្ឋ​ខ្មែរ កាន់តែរច្រើន​ឡើងបាន ទៅទទួល​ការព្យាបាល​ជំងឺ និង​កែសម្ផស្ស នៅប្រទេស ម៉ាឡេស៊ី។

លោកបាន​បន្តថា នេះគឺ​ជាលើក​ដំបូង ដែល​មន្ទីរពេទ្យ​របស់ខ្លួន បានធ្វើការ​ផ្សព្វផ្សាយ​ជូន ប្រជាជន​កម្ពុជា ឱ្យមាន​ការយល់ដឹង​ពីសេវាកម្មនេះ ហើយលោក​សង្ឃឹមថា ប្រជាជន​កម្ពុជា នឹង​ទទួលយក​សេវាកម្ម កែ​សម្ភស្ស ត្របក​ភ្នែក កាន់តែច្រើន​ដោយសារ​តែសេវាកម្ម​មានតម្លៃ​សមរម្យ និង​ ការ​ព្យាបាល មាន​ទំនុក​ចិត្ត បើធៀប​ទៅនឹង ប្រទេស​ជិតខាង ។ លោក​បន្តែមថា “យើងដឹង​ហើយថា ភ្នែក​គឺ​ជាសរីរាង្គ​ដែលមាន សារសំខាន់​ណាស់ ដែល​មនុស្ស​ទាំងអស់ នៅមន្ទីរ​របស់​យើងមាន ការកែ​ច្នៃ ឲ្យកាន់តែ មានការ​ទាក់ទាញ និង​ស្រស់ស្អាត​ជាងមុន»។

មិនថា​ប្រទេស​ម៉ាឡេស៊ី​នោះទេ​ប្រជាជន​កម្ពុជា​បានធ្វើ​ដំណើរ​ទៅព្យបាល​នៅតាមបណ្តា​ប្រទេស​មួយចំនួន​នៅក្នុង​តំបន់​អាស៊ានផងដែរ​ដូចជា​វៀតណាម សឹង្ហបូរី ថៃ​ជាដើម។ មូលហេតុ​ដែលបណ្តាល​ឲ្យពួកគាត់​ចាកចេញ​ទីព្យាបាលជំងឺ​នៅក្រៅប្រទេស ដោយសារតែ​សេវា​សុខាភិបាល នៅប្រទេស​កម្ពុជា​នៅមាន​កំរិត​នៅឡើយ ពិសេស​ក្រម​សីលធម៌​គ្រូពេទ្យ​ដែល​បញ្ហា​នេះបានធ្វើ​ឲ្យអ្នក​ជំងឺដែលមាន​ប្រាក់មិន​សប្បាយ​ចិត្ត។

លោកវេជ្ជបណ្ទិត ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល ធ្លាប់បានណែនាំ​ដល់មន្ត្រី​សុខាភិបាល ពិសេស​គ្រូពេទ្យ​យកចិត្ត​ទុកដាក់​ព្យាបាល​ជំងឺជួន​អ្នកជំងឺ។លោកបានមាន​ប្រសាសន៍ថា «ត្រូវធ្វើបាល​អ្នកជំងឺ​ជាមុនសិន​ សឹមគិត​​ប្រាក់ជាក្រោយ​មិនថា​អ្នកជំងឺ​នោះមាន​ឬក្រ​នោះទេ ព្រោះថា​នេះជា​ក្រម​សីលធម៌​របស់​គ្រូពេទ្យ»។លោករដ្ឋ​មន្ត្រីថា «បើធ្វើពេទ្យ​គិតតែពី​រឿងលុល​កាក់នោះ​មិនចាំបាច់​ធ្វើទេ​គ្រូពេទ្យ​ត្រូវមាន​កាតព្វកិច្ច​មើលព្យាបាល​ជំងឺនិង​ថែទាំពួកគាត់​ឲ្យឆាប់​ជាសះ​ស្បើយ»

សូមតាមដានពត័មានលំអិតផ្សេងទៀត នៅលើគេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ អំ សុភា
ចេញផ្សាយ ៖ ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៤

Google Analytics Alternative