ក្រុមហ៊ុន​​Smartប្រកាស​តែងតាំង​ ឡូ​រ៉ា ម៉ម ​ជា​ឯកអគ្គរដ្ឋទូត​

ក្រុមហ៊ុន​ Smart Axiata​ កាលពី​ថ្ងៃទី០៩​ ខែមេសា​ ឆ្នាំ២០១៥ បានប្រកាសតែងតាំង ​ឡូ​រ៉ា ម៉ម​ ជា​ឯកអគ្គរ​ដ្ឋទូត​​ប្រចាំ​​ក្រុមហ៊ុន។​

Untitledលោក​ ថូ​ម៉ាស ហ៊ុន​ អគ្គនាយក​​ក្រុមហ៊ុន​ Smart Axiata ​បាន​មា​នប្រសាសន៍ថា ​ឡូ​រ៉ា​ ម៉ម​ គឺជា​តារា​ចម្រៀង​ និង​​អ្នកនិពន្ធ​បទ​​ចម្រៀង​​ដ៏​ពេញ​និយម​​សញ្ជាតិ​​អាមេរិក​​កម្ពុជា​ នាង​​   បា​ន​​ចាប់​​ដៃគូ​​ជាមួយនឹ​ង​អង្គការក្រៅ​រដ្ឋាភិបាល​​ជាច្រើន​ និង​ជួយ​​អង្គ​ការ​មិន​ស្វែង​រក​​ប្រាក់​ចំណេញ​​ជាច្រើន ​ដែល​រួមចំណែក​​ក្នុង​ការកសាង​​ប្រទេស​កម្ពុជា​​រួម​មាន​សិល្បៈ​​ខ្មែរ​អមតៈ​​មជ្ឈមណ្ឌល​​ធនធាន​​ស្ត្រី​កម្ពុជា,​ Khmer Health Advocates,​ អង្គការ​ Friends ​អន្តរជាតិ ​​និង​អង្គការ​​មិត្តសំលាញ់​​នៃ​វប្បធម៌​ខ្មែរ​។ សព្វថ្ងៃនេះ​​YouTube​​ របស់​នាង​មាន​​នាក់​ទស្សនា​ជា​ង​មួយ​លាន ​​ហើយ​​បច្ចុប្បន្ន​នាង​​គឺជា​​ឯកអគ្គ​រដ្ឋទូត​​មួយ​​លើក​ដំបូង​​របស់​ពិភពលោក ​លើ​ផ្នែក​​សុវត្ថិភាព​​កុមារ​ Rockband ។ លោក​​បាន​បន្តថា​ បច្ចុប្បន្ន​ នាង​បាន​ចាប់​ផ្តើម​​អាជីព​​ចម្រៀង​​របស់​នាង​​ និង​​ការចេញ​​អាល់​ប៊ុ​ម​ចុង​ក្រោយ​​របស់​នាង​ “ ​In ​Search​ of Heroes” ​ដែលមាន​ប​ទ​ចម្រៀង​​ដ៏​ពេញ​និយម​ ​ដូចជា ​បទ​ចម្រៀង​“យល់​​សព្វ​យល់​សូង”​ និង “​ខ្ញុំ​មិន​​សុខចិត្ត។ បទ​ចម្រៀង​របស់ឡូ​រ៉ា​នឹងមាន​នៅក្នុង​កម្ម​វិធី​តន្ត្រី​​តាម​​ទូរ​សព្ទ័​​ដៃរ​​ក្រុមហ៊ុន​ Smart ​ផងដែរ។​

ក្រៅពី​​ប្រកាស​​ឡូ​រ៉ា​ម៉ម​​ជា​ឯកអគ្គ​​រាជ​ទួត ​​ហើយ​​ក្រុមហ៊ុន​​ស្មា​ត​​នៅ​​ថ្ងៃ​​ដដែល​នោះ​ បាន​ធ្វើការ​ប្រកាស​​បើក​ឲ្យ​​ដំណើរកា​រ​កម្មវិ​ធី​តន្ត្រី​​តាម​ទូរ​សព្ទ័​​ដៃ ​ដែលមាន​​ជា​លើក​ដំបូ​ង​នៅ​ប្រទេស​កម្ពុជា ​និង​ប្រកាស​​ប្រគុំ​តន្ត្រី​​អន្តរជា​តិ​ដោយមាន​​តារាចម្រៀង​​​ដ៏​ល្បីល្បាញ​​​របស់​ពិភពលោក​​គឺ Demi ​Lovato​ ដែល​​សំដែង​​នៅ​ថ្ងៃទី០ ៥ខែឧសភា ​ខាងមុខ​​នៅ​រាជ​ធានី​ភ្នំពេញ​ផង​ដែរ។​

លោក​​ថូ​ម៉ាស​​ហ៊ុន ​បាន​មាន​ប្រសាសន៍​​បន្ថែម​ថា​“​ ​ក្រុមហ៊ុន Smart​ មាន​សេចក្តីរំភើប​​ដែល​អាច​នាំមក​ជូន​នូវ​​សិល្បករ​​លំដាប់​ពិភពលោក​ Demi​ មកកាន់​កម្ពុជា​! កាលពី​ឆ្នាំ​មុន​អំឡុង​ពេល​ប្រកាស​ភាពជា​​ដៃគូ​រវាង​​Smart ​និង​តន្ត្រី​សកល​(Universal Music) យើង​បាន​​សន្យាថា ​នឹងធ្វើ​​ឱ្យ​ព្រឹ​ត្ដិ​ការណ៍​​ប្រគុំ​តន្ត្រី​បែបនេះ​​កើតឡើង​នៅក្នុង​​ប្រទេស​កម្ពុជា។

លោក​បាន​បន្តថា ​សម្រាប អ្នកគាំ​ទ្រ Demi​ Lovato ​ក្នុងប្រទេស​កម្ពុ​ជា​មាន​ក្តី​​សុ​បិ​ន​​ក្លាយ​ជា​ការពិត​ យើង​តាំង​​នាម​ឱ្យ​​ក្រុមហ៊ុន Smart​ ស្រឡាញ់​​អតិថិជន​​របស់​យើង ​ហើយ​រីករាយ​ និង​ធ្វើឱ្យ​ក្តី​សុ​បិ​ន​​របស់​​អតិថិជន​​ក្លាយជា​​ការពិត​ដូច​​ទៅ​នឹ​ង​សេវា​​ទូរស័ព្ទដៃ ​ដែល​យើង​​បាន​បង្កើត​ ហើយ​ប្រៀបបាន​​ទៅ​​នឹង​កាល​ពី​ពីរ​​បី​ឆ្នាំមុន​ ពី​ក្តី​សុ​បិ​ន​​ដែល​មិនអាច​​ប្រើប្រាស់​​សេវា​​នានា​មក​ជា​​តម្លៃ​សេវា​សមរម្យ​ ដូចដែល​​អតិថិជន​មាន​នៅ​ថ្ងៃនេះ​ និង​មាន​តម្លៃសម​រម្យ​​សម្រាប់​​មនុស្ស​គ្រប់​គ្នា”​។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៥

 

 

 

Google Analytics Alternative