ក្រុមហ៊ុនប៉ែនលឹម ជម្លៀស​កន្ទុយបារី​​ទម្ងន់​​១០​តោន​នៅខេត្ត​សៀមរាប​ ទៅខេត្តឧត្តរមានជ័យ​

 

ក្រុមហ៊ុនប៉ែន ​លឹមជា​ក្រុមហ៊ុនដែល​បានលួច​នាំចូល​កន្ទុយបារី​ពី​ប្រទេស​វៀតណាម​មកកម្ពុជា​រាប់​រយ​តោន​​ និងបាន​លួចយក​ទៅស្តុក​ទុកនៅ​ខេត្តសៀម​រាប ​ពេលនេះ​បាន​និង​កំពុងបញ្ជូន​កន្ទុយបារី​ទាំងនោះ ​ទៅ​កាន់​ខេត្ត​ឧត្តរមានជ័យ​ជាបន្តទៀត។

​​19082721b160c2434989db3088058លោក ហាត​ តាំង​សេង​ ជា​តំណាង​ក្រុមហ៊ុន​ ប៉ែន លឹម​ ប្រាប់​គេហទំព័រសុខភាពកម្ពុជា​ឱ្យដឹងកាលពីព្រឹកថ្ងៃទី២៨​ មេសា​នេះថា ​ក្រុមហ៊ុន​​បាន​​ឲ្យ​​លោក​មក​​ដឹក​យក​​ជី​ក​សិកម្ម ​ទៅ​ទុក​​នៅ​ឃ្លាំង​​របស់​ក្រុម​ហ៊ុន​​នៅ​ខេត្ត​​ឧត្តរ​មានជ័យ​វិញ។​​

​លោកគឹម ឆៃហៀង​ អភិបាល​រង​​ខេត្ត​សៀម​រាប​បាន​ថ្លែងឲ្យ​ដឹងថា​ ក្រោយ​ពី​ការសិក្សា​ឃើញថា ​ជី​កសិកម្ម​នោះ​ជា​ជី​ក្លែងក្លាយ​ អាជ្ញាធរខេត្ត​​បាន​ជំរុញ​​ឲ្យ​ក្រុមហ៊ុន​ប៉ែន​ លឹម ដឹក​យក​ជីនោះ​ចេញ​ពី​ខេត្ត​សៀមរាប។​លោក​ថា​ តាម​លោក​​ដឹងជី​​ក្លែងក្លាយ​​ផលិត​​ពី​កន្ទុយ​​បារី១០​​តោន​នោះ​ នឹង​​ត្រូវ​យក​​ទៅ​ទុក​​នៅ​ក្នុង​ឃ្លាំង​​របស់​មន្ទី​រ​កសិកម្ម​​ខេត្ត​ឧត្តរមានជ័យ​ ព្រោះ​ទីនោះ​មាន​​ទីធ្លា​​ធំ​ទូលាយ​អាច​​គ្រប់​គ្រង​បាន។​ លោក​​អភិបាល​រង​ខេត្ត​​រូប​នេះ​បន្តថា​ ចំណែក​ជី​​ជាកន្ទុយបារី​ចំនួន៧០​​តោន​ផ្សេងទៀត ​លោក​មិន​​បាន​ដឹងថា​ តើ​ក្រុមហ៊ុន​យក​​ទៅ​ទុកដាក់​​នៅទីណា​នោះទេ។​​

​កាលពី​​ចុងឆ្នាំ​២០១៤​​កន្លងមក ​ក្រុមហ៊ុនប៉ែន ​លឹម ​ត្រេ​ឌី​ង​គ្រុបបាន​​នាំ​ចូល​កន្ទុយ​បារី​៨០​​តោន​​ពី​បរទេស ​តាម​ព្រំ​ដែន​​ប្រទេស​វៀត​ណាម​មក​​ចោល​​នៅ​កម្ពុជា​ក្រោម​​រូបភាព​​ជា​ជី​កសិកម្ម​​ធម្មជាតិ។ ក្នុងនោះ ​ជី​​ប្រហែល​​២០​តោន​ ត្រូវ​ក្រុមហ៊ុន​​ដាក់​នៅ​​ព្រៃ​ស្អា​ក​ ស្រុក​អន្លង់វែង​ ខេត្ត​​ឧត្តរមានជ័យ។​ ឯ​១០​តោន​ផ្សេង​ទៀត ត្រូវបាន​​ដឹក​យកទៅ​ដាក់​​នៅ​ភូមិ​​ត្រាំ​នាគ​ សង្កាត់​ស្លក្រាម​ ក្រុង​សៀមរាប​៕​

សូមតាមដានព័ត៌មាន​លម្អិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ គង់ លាងយិន

ចេញផ្សាយ ៖ ថ្ងៃទី ២៨ ខែមេសា ឆ្នាំ២០១៥

 

 

 

 

Google Analytics Alternative